លោកអ្នកប្រហែលជាធ្លាប់បានមើលតុក្កតា Disney តាំងពីក្មេងៗរួចមកហើយ..Disney ផលិតតុក្កតាល្បីៗជាច្រើនដូចជា៖ ព្រះនាងព្រិលស, ចង្កៀងទិព្វអាឡាដាំង, នាងមច្ឆា, តាស៊ង់ -ល- ដែលភាគច្រើនរឿងទាំងនោះច្រើនតែជាប្រភេទរឿងអភិនិហា ប្រើប្រាស់វេទមន្ត ជាដើម​ តែអ្វីដែលអ្នកប្រហែលជាមិនទាន់ដឹងនោះគឹស្ទើរតែគ្រប់ឆាកក្នុងតុក្កតា Disney ទាំងនោះគឹគេច្រើនយកទីតាំងពិតមកថត។

ជាក់ស្តែងដូចជាឈុតមួយក្នុងរឿង Atlantis: The Lost Empire គឹគេសង្កេតឃើញមានប្រាសាទអង្គរវត្តរបស់ខ្មែរយើងស្ថិតក្នុងនោះដែរ។ ថ្ងៃនេះ កូនពៅ.com និឹងធ្វើការនាំយកទីតាំងពិតចំនួន ១៨ទីតាំងក្នុងពិភពលោកដែលធ្លាប់លេចចេញក្នុងតុក្កតា Disney៕

១. ប្រាសាទអង្គរវត្ត, កម្ពុជា ក្នុងរឿង Atlantis: The Lost Empire

២. សណ្ធាគារ De Glace, កាណាដា ក្នុងរឿង Frozen

៣. ប្រាសាទ Segovia, អ៉េស្បាញ ក្នុងរឿង Snow White

៤. ផ្ទះសំណាក់ U-Drop, រដ្ឋតិចសាស់ ក្នុងរឿង Cars

៥. ប្រាសាទ Eilean Donan, ចក្រភពអង់គ្លេស ក្នុងរឿង Brave

៦. បឹង bayous, សហរដ្ធអាមេរិច ក្នុងរឿង The Princess And The Frog

៧. ព្រះវិហារ St. Olaf’s, ន័រវ៉េស ក្នុងរឿង Frozen

៨. ប្រាសាទ Chateau De Chambord, បារាំង ក្នុងរឿង Beauty and the Beast

៩. ស្ថា​នី​យ៍ Grand Central Terminal, សហរដ្ធអាមេរិច ក្នុងរឿង Wreck-It Ralph

១០. ប្រាសាទ Chateau De Chillon, ស្វីស ក្នុងរឿង The Little Mermaid

១១. វិហារ Notre Dame Cathedral, បារាំង ក្នុងរឿង The Hunchback Of Notre Dame

១២. ទីក្រុងហាមឃាត់, ចិន ក្នុងរឿង Mulan

១៣. ជ្រលងភ្នំ Machu Picchu, ប៉េរូ ក្នុងរឿង The Emperor’s New Groove

១៤. វិហារ Taj Mahal, ឥណ្ឌា ក្នុងរឿង Aladdin

១៥. ជ្រោះ Angel Falls, វេណេហ៊្សុយអេឡា ក្នុងរឿង Up


១៦. ក្រុង Mont Saint-Michel, បារាំង ក្នុងរឿង Tangled

១៧. ភូមិ Alsace, បារាំង ក្នុងរឿង Beauty and the Beast

១៨. ប្រាសាទ Neuschwanstein, អាឡឺម៉ង់ ក្នុងរឿង Sleeping Beauty

ប្រភព៖ BoredPanda