បុរស ​ជា​ភេទ​មួយ​ដែល​មាន​ភាពរឹងមាំ មាន​កម្លាំង ក្លាហាន​។​ ជាមួយគ្នា​នេះ​ដែរ​ បុរសក៏​មាន​អត្តចរិត​ប្លែកៗ​ពីគ្នា​។ ក្នុង​ចំណោម​បុរស​ទាំងអស់​នោះ​ មាន​បុរស​មួយ​ប្រភេទ​ដែលមាន​បុគ្គលិក​លក្ខណៈ​ដោយឡែក គឺ​គេ​ជា​ប្រភេទ​បុរស​ដែល​មិនសូវ​ចេះ​និយាយស្តី​ច្រើន ញញឹម​តិច និង​មិនសូវ​ចេះ​លេងសើ​ចច្រើន​នោះ​ទេ។

បើតាម​លក្ខណៈសម្បត្តិ​នេះ​ដែរ ​គេ​តែង​សង្កេតឃើញថា គេ​ជា​ប្រភេទ​មនុស្ស​ដែល​ចូលចិត្ត​គិត​ច្រើន មាន​មនោសញ្ចេតនា​ខ្ពស់ មិន​និយាយ​ឡេះឡោះ​ច្រើន ប៉ុន្តែ​ចូលចិត្ត​ធ្វើ​សកម្មភាព​ច្រើនជាង​ការនិយាយ​។ ​បុរស​បែប​នេះ​ភាពច្រើន​ គឺ​មាន​ការចាប់អារម្មណ៍​ពី​នារីៗ​ច្រើន ព្រោះ​គេ​មើលទៅ​អាច​និយាយបានថា ​ជា​សុភាពបុរស មិន​ស៊ាំ​ញ៉ាំ​ច្រើន ដែល​បង្ករ​ឱ្យមាន​ការធុញទ្រាន់​នោះទេ​។​

ហេតុ​នេះ វា​គឺ​ជាលក្ខណៈ​ពិសេស​មួយ​ដែល​នារី​ទាំង​ឡាយ​ប្រាថ្នា​ ដោយសារតែ​អត្តចរិត​នឹង​ន​រ សុភាព ម៉ត់ចត់ ក្លាហាន និង​មាំមួន ​តាម​រយៈ​ដំណើរ​របស់​គេ​ផងដែរ​។ ហើយ​មនុស្ស​ស្រី​ចូលចិត្ត​បំផុត​ គឺ​បុរស​មិន​និយាយ​ស៊ាំ​ច្រើន តែ​ជា​បុរស ដែល​តែងតែ​ជួយ​យកអាសារ​នាង ​មិនមែន​ត្រឹមតែ​ជា​ការនិយាយ​ទេ​ តែ​ជា​ការធ្វើសកម្មភាព​ច្រើនជាង​។ ជាមួយគ្នា​នេះ​ដែរ ​បុរស​បែប​នេះ​ បើសិនជា​គេ​និយាយស្តី​មួយ​ម៉ាត់ៗ​ គឺ​ប្រប​ទៅ​ដោយ​ភាព​ច្បាស់ការ និង​អាចឱ្យ​យើង​ជឿជាក់​ក្នុង​ការ​យក​ជា​ទីពឹង​បាន៕