អាចព្យាបាលៈ ទឹកនោមផ្អែម ស្បែកលឿង រោគសើស្បែក គ្រុនចាញ់ គ្រុន ជំងឺមួលឈាម ចុកពោះ ទម្លាក់ព្រូនចង្កឹះ អៀន របូសហើម។

របៀបនិងកំរិតប្រើៈ

– ផ្កា និងស្លឹកស្រស់ដាំទឹកផឹកពី ២០០ ទៅ ៤០០ មល ឬម្សៅស្ងួតពី៥ទៅ១០ក្រាម ផឹកសំរាប់ព្យាបាលទឹកនោមផ្អែម។
– ផ្កា និងស្លឹកកំឡោចបុកឲ្យម៉ដ្ឋ លាយទឹកលាបសំរាប់ព្យាបាលរោគសើស្បែក។
– ដាំសំបកផឹកពី ៣០០ ទៅ ៦០០មល សំរាប់ព្យាបាលគ្រុនចាញ់ គ្រុនក្តៅ មូលឈាម។
– ម្សៅស្ងួតលាយជាមួយទឹកឃ្មុំក្នុងកំរិត ៤ទៅ៦ក្រាម សំរាប់ព្យាបាលរាកចុកពោះ និងទម្លាក់ព្រូន។
– សំបកបុកកិនឲ្យម៉ត់សំរាប់បំពោកលើរបូស ឬហើម។

សូមអាន៖ អត្ថប្រយោជន៍នៃ “ស្ដៅ” ចំពោះសុខភាព ដែលអ្នកមិនដែលដឹង

អត្ថប្រយោជន៍បន្ថែមទៀតរបស់ស្តៅ៖

– ជួយឲ្យសម្រាន្តលក់ស្រួល៖ ស្លឹក និងធាង១ក្តាប់ដាក់ទឹកល្មមលិច ដាំពុះ ពិសារកន្លះកែវ១ថ្ងៃ៣ដង។
– កែក្អក ( ឬសស្តៅ១ក្តាប់ ដាក់ទឹកល្មមលិច ដាំពុះ ១០-១៥ នាទី
ញ៉ាំមុនបាយ ១ថ្ងៃ៣ដង ជាប់គ្នា ៣-៤ ថ្ងៃនឹងជាសះស្បើយ។

*** សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែអ្នកមិនមានជម្រើសផ្សេង។

ប្រភព៖ មជ្ឈមណ្ឌលជាតិស្រាវជ្រាវវេជ្ជសាស្រ្តបូរាណ (ក្រសួងសុខាភិបាល ឆ្នាំ ២០០៦)