អតីត​ប្រធានាធិបតី​អាមេរិក លោក បារ៉ាក់ អូបាម៉ា តែងតែ​តុបតែង​ខ្លួន​បាន​សមរម្យ បូករួម​ទាំង​កម្ពស់កំព​ខ្ពស់​ស្រស់​សង្ហា ១,៨៥​ម៉ែត្រ ថែម​ទាំង​មិន​ក្បាលពោះ​ទៀត​នោះ លោក​តែងតែ​មើល​ទៅ​សមសួន​ជានិច្ច។

កាល​ពី​ថ្ងៃ​អាទិត្យ កន្លង​ទៅ​នេះ លោក បារ៉ាក់ អូបាម៉ា និង​ភរិយា ត្រូវ​បាន​គេ​ប្រទះ​ឃើញ ចាកចេញ​ពី​អគារ National Gallery Of Art ស្ថិត​ក្នុង​រដ្ឋធានី Washington, D.C សហរដ្ឋអាមេរិក។

នៅ​ពេល​នោះ លោក អូបាម៉ា ដែល​មាន​វ័យ​រាង​ជ្រែ​បន្តិច រហូត​ដល់​ទៅ ៥៥​ឆ្នាំ​ បាន​ពាក់​អាវ​ក្រៅ ពណ៌​ត្នោត ម៉ាក Canali ពី​ក្រៅ អាវ​សាច់​ក្រណាត់ ពណ៌ប្រផេះ និង​អាវ​យឺត ពណ៌ស ម៉ាក J Crew ហើយ​បាន​ស្លៀក​ខោ​ខោវប៊យ ម៉ាក Levis និង​ពាក់​ស្បែកជើង ពណ៌ត្នោត ម៉ាក Allen Edmond យ៉ាង​ស្រស់​សង្ហា មិន​ចាញ់​យុវវ័យ​ប៉ុន្មាន​ឡើយ។

គ្រឿង​តុបតែង​មួយ​តួ​ខ្លួន​របស់ លោក អូបាម៉ា ត្រូវ​បាន​គេ​ដឹង​ថា មាន​តម្លៃ​សរុប​រហូត​ដល់​ទៅ ២ ៨៤៤,៩៥​ដុល្លារ ថ្លៃជាង ឬ​អាច​ទិញ​ម៉ូតូ​ម៉ាក Zoomer X ស៊េរី​ឆ្នាំ​២០១៧ មួយ​គ្រឿង​យ៉ាង​ងាយ​ស្រួល ដែល​មាន​តម្លៃ​ត្រឹម​តែ ជិត​២​ពាន់​ដុល្លារ៕

ប្រភព៖ បរទេស