នៅពេលដែលយើងមានគំនិតខុសពីគេ គេតែងតែមកដៀលយើងថា យើងផ្កាប់មុខ ទ្រស៊ុត ខួរបង្កង -ល- និង -ល-។ ខ្ញុំចង់ឆ្លៀតពេលនេះ ជម្រាបទៅពពួកមនុស្ស ដែលមានខួរថោកជាងបង្កង ទាំងនោះថា សូមបងប្អូន បញ្ឈប់គំនិត “ប៉ុលពតនិយម” នេះទៅ ព្រោះមនុស្សយើងម្នាក់ៗ កើតមកមានគំនិតខុសៗគ្នា។ ដូច្នេះ យើងមិនអាចបង្ខំ ឲ្យគេគិតដូចយើងបានទេ។

យើងមិនគួរប្រើភាសា ប្រមាថមើលងាយគេ ព្រោះតែគេមិនយល់ឃើញ ដូចយើងនោះឡើយ។ គេក៏មានសិទ្ធិ ក្នុងការយល់ឃើញ តាមគំនិតគេដែរ។ គឺពួកអស់លោកសក្កៈទេវរាជ ទៅវិញទេ ដែលផ្កាប់មុខ យល់ថាមានតែខ្លួនឯងម្នាក់គត់ ដែលត្រូវរហូតនោះ។ គឺអស់លោក ព្រះឥន្ទ្រាធិរាជ ទៅវិញទេ ដែលឈ្លក់វង្វេង ហើយឆ្គួតនឹងភាពឥតខ្ចោះរបស់ខ្លួន រួចងាកមកមើលងាយ គំនិតអ្នកដទៃបែបនេះ។

សួរថា ពេលដែលអស់លោក បញ្ចេញគំនិតម្តងៗ តើគេមានដែលទៅ ជេរប្រមាថអស់លោកទេ? ចុះហេតុអី នៅពេលដែលគេបញ្ចេញមតិផ្ទាល់ខ្លួនគេសោះ អស់លោក ក៏រមាស់ មកប្រមាថមើលងាយគេ បែបនេះ? តើអស់លោក មានដឹងខ្លួនទេ? ថាខ្លួនឯង កំពុងតែរំលោភសិទ្ធិ ក្នុងការបញ្ចញមតិ របស់អ្នកដទៃ យ៉ាងអាណាធិបតេយ្យ? ប្រសិនបើថ្ងៃណាមួយ អង្គការសិទ្ធិមនុស្ស មកជួយការពារ សិទ្ធិមនុស្សនៅប្រទេសយើង ខ្ញុំសង្ឃឹមថាពួកគេ នឹងកោះហៅអស់លោក ទៅអប់រំជាមុនសិន ព្រោះថារាល់ថ្ងៃនេះ អស់លោកមានចរិតអន់ខ្លាំងណាស់ !

ពេលខ្លះខ្ញុំឃើញ សូម្បីតែមិត្តភក្តិ បងប្អូន ញាតិមិត្ត របស់អស់លោក ក៏ត្រូវពួកអស់លោក ប្រមាថមើលងាយ មិនទុកមុខឲ្យពួកគេដែរ ព្រោះតែពួកគេនិយាយខុសចិត្តអស់លោក។ និយាយទៅ ខ្ញុំពិបាកដើររកមនុស្ស ដែលផ្កាប់មុខ ចូលភក់ល្បាប់ ដកក្បាលមិនរួច ដូចពួកអស់លោកណាស់ ! តែយ៉ាងណា ខ្ញុំពិតជាសូមអរគុណ ពួកអស់លោកណាស់ ដែលបានធ្វើឲ្យខ្ញុំភ្លឺភ្នែក និងមានមោទនភាព ដែលខ្លួនខ្ញុំកើតមក ចេះគោរពសិទ្ធិអ្នកដទៃ គោរពការបញ្ចេញមតិរបស់គេ និងឲ្យតម្លៃចំពោះ មនោសញ្ចេតនា បងប្អូន មិត្តភក្តិ ជាជាង ភាពអាត្មានិយម ដែលគិតថាខ្លួនឯងជាចៅព្រះឥន្ទ ដូចពួកអស់លោក។ សូមផ្ញើជូនជាពិសេស ដល់អស់លោក ចៅព្រះឥន្ទទាំងអស់ ដែលមានខួរថោកជាងខួរបង្កង 😋😋😋

ប្រភព៖ Sandra Romdoul