​មិន​ថា​អ្នកធ្វើដំណើរ​សម្រាប់​ការងារ ឬ​ដើរលេង វា​អាច​នឹង​ពិបាក​សម្រាប់​អ្នក ដោយសារតែ​វិលមុខ ហើយ​ក្អួត​រហូត​។ មនុស្ស​មួយចំនួន​ទទួលរង​អា​ការៈពុល​ឡាន​បែបនេះ ដោយសារតែ​មូលហេតុ​ជាច្រើន​។​

ងាយៗ​ខាងក្រោម​នេះ​គឺជា​វិធី​ដើម្បី​កុំឱ្យ​ពុល​ឡាន​ពេល​ជិះឡាន​៖

​១. សូម​មក​អង្គុយ​នៅ​កៅអី​មុខ​

កន្លែង​ដែល​ធ្វើឱ្យ​ក្អួត​គឺ​អង្គុយ​នៅ​កៅអី​ក្រោយ​។ វា​ជា​ការល្អ​ណាស់ បើ​អ្នក​មក​អង្គុយ​នៅមុខ​វិញ​។​

​​២. សម្លឹង​មើលទៅ​ជើងមេឃ​

​អ្នក​គួរតែ​អង្គុយ​មុខ​បែរ​ទៅ​ត្រង់ និង​ចៀសវាង​អាន​អ្វីមួយ​ខណៈពេល​ធ្វើដំណើរ​។ ហើយ​វា​គឺជា​ការល្អ ដែល​អ្នក​ត្រូវ​សម្លឹងមើល​ទៅមុខ​ឱ្យ​ឆ្ងាយ​ដល់​ជើងមេឃ​។​

​​៣. មើលថា​តើ​បាន​បរិភោគ​អ្វី​មុន​ឡើង​រថយន្ត​

កុំ​បរិភោគ​តឹង​ពោះ​ពេក ហើយ​អាហារ​មាន​ជាតិ​ខ្លាញ់​និង​ហឺរ​ក៏​អាចធ្វើឱ្យ​អ្នក​ចង់​ក្អួត​និង​ក្អួត​ដែរ​។ យក​ល្អ​គួរ​បរិភោគ​អាហារ​តិចតួច និង​បង្គ្រប់​ជាតិ​ទឹក​ឱ្យបាន​គ្រប់គ្រាន់​មុនពេល​ធ្វើដំណើរ​។​

​​៤. មាត់​ត្រូវ​ទំពារ​រហូត​

កុំឱ្យ​អា​ការៈចង់​ក្អួត​បំភ័យ​អ្នក​ពេលធ្វើ​ដំណើរ ត្រូវ​រក​ចំណី​សម្រន់​ដូចជា​គ្រាប់​ឥ​ឡឹ​ក​ជាដើម មក​ទំពារ​បន្លប់​អា​ការៈពុល​ឡាន​។​

​៥. ព្យាយាម​និយាយ​បន្លប់​ខ្លួនឯង​

និយាយ​ក្នុង​ចិត្ត​ម្នាក់ឯង​អាចធ្វើឱ្យ​អ្នក​ភ្លេច​ចង់​ក្អួត​។ នេះ​បើ​យោងតាម​ការសិក្សា​។​

៦. ផ្ដោតអារម្មណ៍​លើ​ការដក​ដង្ហើមវែងៗ​

​ការសិក្សា​បង្ហាញថា​មនុស្ស​ពុល​ឡាន ពេល​កំពុង​ជិះ​រថយន្ត មាន​ដង្ហើម​ខ្លី​។ ព្យាយាម​ស្រូបខ្យល់​ឱកាស​ឱ្យបាន​ច្រើន​តាមតែ​អាចទៅរួច​។​

​៧. បរិភោគ​ខ្ញី​ឆៅ​បន្តិច​

គ្មានអ្វី​ដែលថា​ខ្ញី​មិនអាច​ធ្វើ​បានទេ សូម្បីតែ​ពុល​ឡាន ក៏​ខ្ញី​ជួយ​បានដែរ ។ ទំពារ​ខ្ញី​បន្តិច​ក្នុង​មាត់ លោកអ្នក​នឹង​អស់​បារម្ភ​រឿង​ពុល​ឡាន​។​

៨. ក្បាច់​ចុងក្រោយ​លេបថ្នាំ​ពុល​ឡាន​មួយ​គ្រាប់​គឺ​ចប់​រឿង​