Coca-Cola គឺជាភេសជ្ជៈដែលមានដើមកំណើតជាយូរយារមកហើយតាំងពីឆ្នាំ 1892 មកម៉្លេះ។ គេមិនដឹងថា Coca-Cola មានវត្តមានក្នុងប្រទេសកម្ពុជាតាំងពីពេលណាមកទេ តែវាជាភេសជ្ជៈដែលទទួលការពេញនិយមបំផុតក្នុងចំណោមភេសជ្ជៈកំប៉ុងដែលដាក់លក់ក្នុងប្រទេសកម្ពុជា។

Coca-Cola គឺជាភេសជ្ជៈដែលស្ទើរតែជ្រៀតចូលក្នុងជីវិតប្រចាំថ្ងៃរបស់យើងទៅហើយ ពេលទៅញុំអីក៏កូកា ពេលដើរលេងក៏កូកា ពេលសែនក៏កូកា..-ល-។ តែលោកអ្នកប្រហែលជាមិនទាន់ដឹងពីប្រវិត្ត និងរឿងរ៉ាវទាក់ទងពី Coca-Cola ទេមើលទៅ..ថ្ងៃនេះ កូនពៅ.com នឹងនាំចំណេះដឹងទូទៅទាក់ទងពីភេសជ្ជៈ Coca-Cola ចំនួន ១៥ចំណុចមកចែកជូនប្រិយមិត្តឲបានដឹងទាំងអស់គ្នា៖

1. កាលពីថ្ងៃចេញលក់ដំបូង Coca-Cola លក់ដាច់បានត្រឹម ២៥ដបប៉ុន្នោះក្នុង ១ឆ្នាំ

2. បច្ចុប្បន្ននេះមានតែមនុស្សពីរនាក់ប៉ុន្នោះដែលដឹងពីរូបមន្តសំងាត់នៃការផលិត Coca-Cola

3. Coca-Cola ដែលដាកលក់ក្នុងសហរដ្ធអាមេរិចមានរសជាតិខុសគ្នាពី Coca-Cola ដែលដាក់លក់តាមបណ្តាប្រទេសនានា

4. បើលោកអ្នកទិញភាគហ៊ុនក្រុមហុន Cocca-Cola កាលពីឆ្នាំ ១៩២០ ក្នុងតំលៃ $20/មួយស្តុក មកដល់សព្វថ្ងៃនេះភាគហ៊ុនមួយនោះនឹងមានតំលៃដល់ទៅជិត $10លានដុល្លារអាមេរិចក្នុងមួយស្តុក

5. Coca-Cola អាចប្រើកំចាត់ដែកច្រេះបាន

6. នៅលើពិភពលោកនេះមានតែពីរប្រទេសប៉ុន្នោះដែលមិនលក់ Coca-Cola នោះគឺប្រទេស កូរ៉េខាងជើង និង គុយបា

7. ក្រុមហ៊ុន Coca-Cola មានផលិតផលជាច្រើនប្រភេទលើសលុប ដល់ថ្នាក់បើអ្នកសាកល្បងផលិតផលមួយមុខក្នុងមួយថ្ងៃ អ្នកនឹងត្រូវប្រើពេល ៦ឆ្នាំទើបអាចសាកបានគ្រប់ផលិតផលអស់

8. Coca-Cola អាចបំបាត់អការៈឈឺចាប់ពីសត្វល្អិតទិច រឺខាំបាន

9. បើមិនបន្ថែមសារធាតុពណ៌ Coca-Cola នឹងមានពណ៌បៃតង

10.ក្នុងប្រទេសអីុតាលី Coca-Cola ត្រូវបានគេពេញនិយមប្រើជាភេសជ្ជៈកែស្រវឹង (ដូចតែនៅខ្មែរដែលពេញនិយម បាកាស ដែរ)

11. និមិត្តរូប សានតា ខ្លស (Santa Claus) មាឌធាត់ ពាក់ឈុតពណ៌ក្រហម ត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន Coca-Cola

12. បើអ្នករស់នៅតំបន់ធ្លាក់ទឹកក Coca-Cola អាចរំលាយទឹកកកដែលកកជាប់បង្អួចកញ្ចក់របស់អ្នកបាន

13. 3.1 % នៃភេសជ្ជៈក្នុងពិភពលោកគឺជា Coca-Cola

14. បើយើងយកដបកូកាទាំងអស់តាំងពីផលិតដំបូងរហូតមកដល់បច្ចុប្បន្នមកបញ្ឈរតំរៀបគ្នា វាអាចនឹងមានប្រវែងវែងរហូតព័ទ្ធផែនដី និងព្រះច័ន្ទបាន ២០០០ជុំ

15. តាមសិ្ថតិបានបង្ហាញអោយដឹងថា ជាទូទៅមនុស្សម្នាក់តែងតែផឹកភេសជ្ជៈ Coca-Cola ១ដប រាល់ ៤ថ្ងៃម្តង

ប្រភព៖ Baabin