ត្រឹមតែកាយសម្បទាន និងភេទជាមនុស្សប្រុស មិនទាន់មានន័យថាអ្នកមានភាពជាបុរសពិតពេញលេញនៅឡើយទេ បុរសពិតមានលក្ខណៈដូចខាងក្រោម:

1-មិនរអ៑ូរទាំដូចឃ្មុំចូលសំបុក្រ

2-មិនមើលបំណាំជាមួយមនុស្សស្រី

3-មានការលះបង់ខ្ពស់ចំពោះគ្រួសារ

4-មិនខ្លាច រួញរា នឹងការងារលំបាក ស្មុគស្មាញ

5-មិនកំសាកញី

6-មិនក្បត់សន្យា មិនសន្យាខ្យល់

7-មិនបណ្តោយអោយតណ្ហាអូសទាញងងឹតមុខឈឹង

8-ស្តាប់ នឹងពិចារណាហេតុផល

9-មិនស្រែកគំហ៑កដាក់មនុស្សស្រី

10-មានចិត្តតស៑ូ អត់ធន់ខ្ពស់ មិនមែនជួបបញ្ហាតិចតួចដាក់មេផាយ

11-មានការទទួលខុសត្រូវខ្ពស់ចំពោះគ្រួសារ

12-មានចិត្តទូលាយ មិនមែនស៑េរី កេងប្រវ័ញ្ច បានតែរបស់គេ

13-ចេះគោរពមនុស្សស្រី អ្នកដ៏ទៃ និងខ្លួនឯង

14-ចេះចូលចុះក្នុងសង្គមទូទៅបានសមរម្យ មិនមែនលក្ខណៈចុះចូលដល់បាតសង្គមតែម្តង គឺលក្ខណៈបើថាបានផឹក អញផឹកទាល់តែគេសែង ផឹកដើរខ្លួនឯង ផឹកធ្វើអី បើថាផឹក ផឹកទាល់តែរកស្រី ផឹកហីៗ ផឹកធ្វើអី ខូចពូជអ្នកផឹក… ហ្នឹងក៏ប្រុសដែរ តែប្រុសមាយាទមិនសូវថ្លៃ

15-មិនក្បត់គ្រួសារ

16-មិនមើលបំណាំជាមួយនឹងមនុស្សស្រី យើងជាប្រុសធ្វើលេសគេខ្លះក៏វាមិនអីដែរ

17-មិនប្រកែកយកតែឈ្នះ ទោះដឹងថាខ្លួនឯងខុស ក៏មានៈចង់ឈ្នះមិនដឹងទិស

18-មិននិយាយដើម និយាយអាក្រក់ ច្រនែន ឬឈ្លោះជាមួយស្រីៗ

19-មិនប្រើហឹង្សាលើមនុស្សស្រី

20-មិនខ្ជិលច្រអូស ចាំដេកសីុដោយសារកម្លាំងមនុស្សស្រី!

តើអ្នកមានភាពជាមនុស្សប្រុសប៉ុន្មានភាគរយ?