ជា​ការ​ពិត​ណាស់​ពេល​ជួប​រឿងរ៉ាវ​ស្នេហា​បែកបាក់​គ្មាន​នរណា​អាច​សប្បាយ​ចិត្ត​ទេ។ តែ​បើ​មិន​ចង់​ក្លាយ​ជា​មនុស្ស​អាត្មានិយម​ទេ និង​ឈឺចាប់​ខ្លាំង​ទេ គួរ​ជ្រើសរើស​វិធី​ចែក​ផ្លូវ​គ្នា​ទាំង ៥ នេះ​វិញ​ល្អ​ជាង៖

១.ប្រកាស​ទៅ​វិញ​ទៅមក

ប្រសិនបើ​អ្នក​ចែក​ផ្លូវ​ជាមួយ​នរណា​ម្នាក់ នេះ​​គឺជា​វិធី​ធ្វើ​ដ៏​ល្អ​បំផុត។ ការ​ប្រកាស​ពី​ការ​បែកបាក់​គ្នា​ទៅវិញទៅមក​ជា​កិច្ចព្រមព្រៀង​បែប​សន្តិភាព បើ​ទោះ​ជា​ថ្ងៃ​ក្រោយ​ជួប​មុខ​គ្នា ក៏​អាច​ចាត់​ទុក​គ្នា​ជា​មិត្តភ័ក្ដិ​បាន។

២.បែក​គ្នា​ដោយ​ហេតុផល​ច្បាស់លាស់

ចំណុច​នេះ​មាន​គូស្នេហ៍​ជាច្រើន​មិន​បាន​យក​មក​ប្រើ​ឡើយ​ក្នុង​ពេល​បែក​គ្នា​ឡើយ ដែល​ពេល​ខ្លះ​ធ្វើឲ្យ​រឿង​នោះ​អ្នក​ខ្លះ​មិន​អស់​ចម្ងល់​ក្នុង​ពេល​បែក​គ្នា​នោះ។ អ្នក​អាច​លើក​យក​ហេតុផល​មក​សម្អាង​ដូចជា៖ទំនាក់ទំនង​អ្នក​ទាំងពីរ​គ្មាន​ការ​វិវឌ្ឍ ឬ​ហេតុផល​គំនិត​មិន​ចុះ​សម្រុង​គ្នា​ជាដើម។

៣.ដោះ​លែង​ស្នេហ៍​គ្រា​ដំបូង

ពិត​ណាស់​នេះ​ជា​រឿង​ដែល​មិន​ទទួល​ស្គាល់​មិន​បាន​ថា​ស្នេហា​ដំបូង​ឈឺចាប់​ខ្លាំង។ ត្បិត​តែ​មាន​ឈឺចាប់​ខ្លាំង​មែន តែ​គួរ​លែង​ដៃ​ដើម្បី​ឲ្យ​អ្នក​ទាំងពីរ​អាច​ជួប​មនុស្ស​ល្អ​ជាង​អ្នក​ទី​មួយ​រាង​ខ្លួន។

៤.មិន​ចង់​គំនុំ​នឹង​គ្នា

បើ​មាន​ភាគី​ខាង​ណា​អស់​ចិត្ត និង​ចង់​ដើរ​ចេញ​ហើយ​នោះ អ្នក​មិន​គួរ​តាម​រក​រឿង​ជីកកកាយ ឬ​តាម​ព្យាបាទ​អ្វី​គ្នា​នោះ​ទេ។ គួរ​តែ​បណ្ដោយ​ឲ្យ​បាន​ទៅ​ជួប​មនុស្ស​ដែល​គេ​គិត​ថា​សក្ដិសម ហើយ​ថ្ងៃ​ក្រោយ​ទើប​អ្នក​ទាំងពីរ​នៅ​មាន​មុខ​រាប់អាន​គ្នា។

៥.ទទួល​ស្គាល់​ការពិត

ពេល​ខ្លះ​ការ​ចែក​ផ្លូវ​គ្នា គឺ​ដោយសារ​តែ​អស់​មនោសញ្ចេតនា ឬ​ការ​ស្រលាញ់។ ដូចនេះ​អ្នក​ត្រូវ​ទទួល​ស្គាល់​ចំណុច​នេះ បើ​ទោះ​ជា​គ្រា​ដំបូង​គេ​ថា​ស្រលាញ់​អ្នក​ខ្លាំង​ប៉ុនណា​ក៏​ដោយ ក៏​គង់​តែ​មាន​ថ្ងៃ​គេ​ប្រែ​ចិត្ត​ទៅ​ស្រលាញ់​អ្នក​ផ្សេង​ដែរ។ ដូចនេះ​បើ​មាន​ភាគី​ខាង​ណា​ប្រាប់​ថា​អស់​ចិត្ត​ស្រលាញ់ គួរតែ​ទទួល​យក​ការពិត។