និយាយទៅវាជារឿងរបស់មនុស្សពីរនាក់ដែលស្រលាញ់គ្នា។ ពេលដែលចាប់ផ្តើមស្រលាញ់ដំបូង ខាងប្រុសហាក់ដូចជាស្រលាញ់នារីម្នាក់នោះខ្លាំងណាស់ តែក្រោយមកគ្រប់យ៉ាងបានផ្លាស់ប្ដូរ នេះមិនដឹងដោយសារតែការប្រច័ណ្ឌរបស់នារីម្នាក់នោះរឺយ៉ាងណាទេ។

នាងតែងតែ call​ រឺ sms ទៅបុរសម្នាក់នោះជារៀងរាល់ថ្ងៃ។ មិនថាបុរសម្នាក់ធ្វើឲ្យនាងអន់ ពិបាកចិត្ត ខូចចិត្តប៉ុណ្ណានោះទេ ឲ្យតែបុរសម្នាក់នោះ reply សាររបស់នាងឬ call មកនាងប្រាប់ថានឹក ហើយស្រលាញ់នាង អារម្មណ៍ដែលខឹងអន់ចិត្តទាំងប៉ុន្មានបានរលាយបាត់អស់។ តែអ្វីដែលគួរកត់សំគាល់នោះគឺ បុរសម្នាក់នោះមិនបានបង្ហាញឲ្យគេគ្រប់គ្នាដឹងទេថា គាត់និងនាងត្រូវជាអ្វីនឹងគ្នា ហើយក៏មិនសូវខ្វល់ពីនាងដូចពេលមុនដែរ។

បុរសម្នាក់នោះលែងចង់ដឹងពីសុខទុក្ខរបស់នាង បើទោះបីខ្លួនគេតែងនិយាយថានាងជាសង្សា ជាមិត្តស្រី ជាកម្មសិទ្ធរបស់ខ្លួនពេញៗម៉ាត់។ រឿងដែលនាងអន់ចិត្តវាគ្មានស្អីក្រៅពីឃើញមនុស្សខ្លួនស្រលាញ់លេង chat ជាមួយស្រីផ្សេង (ជាពិសេសExរបស់គេ) ហើយ Set Nickname ពួកគេ Sweet នោះទេ ទាំងដែលខ្លួននាងជាមិត្តស្រីរបស់គេៗមិនដែល Set Nickname ឲ្យយ៉ាងម៉េច។ សម្បីតែឈ្មោះក្នុងទូរស័ព្ទក៏ Save ដោយដាក់ឈ្មោះនាងធម្មតាៗដែរ។ ពេលនាងសួរនាំរករឿងច្រើនគេក៏បោះសម្ដីថា នាងជាមនុស្សមិនយល់ពីគេ ថានាងចង់បានអ្វីទៅ? គេថាស្រលាញ់គ្នាកុំខ្វល់ពីអ្នកដ៏ទៃ ទោះជាគេមានស្រីផ្សេងក៏ពិតមែន ប៉ុន្តែនាងនៅតែជាលំដាប់ទី1 របស់គេ។

គេបាននិយាយប្រាប់នាងថា, «បងជា cameraman ដូចនេះមានមនុស្សជាច្រើនស្គាល់បង អូនត្រូវយល់ពីចំណុចនេះ ហើយ បងគ្រាន់តែរួសរាយរាក់ទាក់ជាមួយគេជាការគួរតើមិនបានរឺ?» តើគួរជឿដែរទេ? ព្រោះទង្វើរ និងសកម្មភាពហាក់ស្តែងចេញលើសពីមិត្តភក្តិ រឺត្រឹមតែមនុស្សដែលរួសរាយ។ ខ្ញុំគ្រាន់តែចង់ប្រាប់ទៅមនុស្សប្រុសថាមិត្តស្រីរបស់ពួកគាត់ មិនមែនមិនដឹងថាគាត់លួចក្បត់ចិត្តនាងទេ ប៉ុន្តែហេតុដែលនាងព្រមនៅស្ងៀម ព្រមធ្វើគ ធ្វើថ្លង់ ធ្វើល្ងង់ដោយសារនាងស្រលាញ់គាត់ខ្លាំង ខ្លាចក្នុងការបែកគ្នា រឹតតែមិនចង់មានឈ្មោះជាអតីតមិត្តស្រី ស្តាយពេលវេលា ហើយក៏ចង់ផ្តល់ឳកាសអោយអ្នកដែរ ប៉ុន្តែបើថ្ងៃណានាងសំរេចចិត្តថាដើរចេញពីជីវិតអ្នកហើយនោះ សូមកុំសួរនាងថាកើតអី ព្រោះនាងព្យាយាមអស់ពីសមត្ថភាពហើយដើម្បីស្រលាញ់បុរសម្នាក់នោះ។ សូមនៅអោយបានសុខចុះ បើយល់ថាអត់នាងអ្នកមានក្តីសុខ នាងក៏ព្រមដើរចេញដោយក្តីរីករាយ។

សូមផ្ញើអត្ថបទនេះទៅកាន់មនុស្សប្រុសទាំងឡាយផង សូមកុំយកបេះដូងបរិសុទ្ធរបស់នារីមា្នក់មកច្របាច់អោយបែកខ្ទេចខ្ទី ហើយជាពិសេសបុរសៗដែលតែងតែអំនួតលើខ្លួនឯង៕