-ជាមនុស្សស្រីដែលស្រលាញ់អ្នកមុនគេបង្អស់
-ជាមនុស្សស្រីដែលដកដង្ហើមដើម្បីអ្នក នៅពេលអ្នកមិនទាន់អាចដកដង្ហើមដោយខ្លួនឯងបាន
-ជាមនុស្សស្រីដែលថែទាំអ្នកអស់ពីកម្លាំងកាយចិត្ត ដើម្បីអ្នកមានឱកាសចេញមកមើលពិភពលោក

-ជាមនុស្សស្រីដែលទ្រាំនឹងភាពឈឺចាប់ ជាមនុស្សស្រីដែលបងហូរឈាមទាំងថ្លុក ជាមនុស្សស្រីដែលកាត់សាច់ឈាមស្រស់ ជាមនុស្សស្រីដែលតថ្លៃជីវិតជាមួយនឹងមច្ចុរាជ ដើម្បីជូនដំណើរអ្នកមកកាន់ផែនដីនេះ
-ជាមនុស្សស្រីដែលលួងអ្នកមិននឿយណាយ នៅពេលដែលអ្នកយំ
-ជាមនុស្សស្រីដែលបីអ្នកពេញមួយយប់ រៀងរាល់ថ្ងៃ នៅពេលអ្នកនៅតូច ហើយជាក្មេងរករឿង
-ជាមនុស្សស្រី ដែលតែងតែងើបមើលអ្នក ជារៀងរាល់យប់ នៅពេលដែលលោកប៉ាអ្នកខ្ជិល
-ជាមនុស្សស្រី ដែលលាងសំអាតលាមកអ្នកពេញៗដៃ ដោយមិនខ្ពើមរអើម

-ជាមនុស្សស្រីដែលទិញរបស់ថោកៗសម្រាប់ខ្លួនឯង ហើយទិញរបស់ល្អៗសម្រាប់អ្នក
-ជាមនុស្សស្រីដែលបង្រៀនអ្នកគ្រប់បែបយ៉ាង បង្រៀនអ្នកអោយចេះនិយាយ បង្រៀនអ្នកអោយចេះញ៉ាំបាយ
-ជាមនុស្សស្រីដែលយំ នៅពេលអ្នកឈឺ
-ជាមនុស្សស្រីដែលខូចចិត្តនៅពេលអ្នកមិនស្តាប់បង្គាប់
-ជាមនុស្សស្រីដែលធ្វើម្ហូបអោយអ្នកញ៉ាំរាល់ថ្ងៃ
-ជាមនុស្សស្រី ដែលលាងចាន ជូតផ្ទះ រាល់ថ្ងៃ

-ជាមនុស្សដែលលុតក្រាបចំពោះអ្នកដ៏ទៃ ដើម្បីសេចក្តីសុខរបស់អ្នក
-ជាមនុស្សស្រីដែលតែងតែកាន់ជើងអ្នក សូម្បីពេលអ្នកធ្វើខុស
-ជាមនុស្សស្រីដែលតែងតែលើកតម្កើងអ្នក
-ជាមនុស្សស្រីដែលតែងតែការពារអ្នក
-ជាមនុស្សស្រីដែលតែងតែផ្តល់អោយអ្នកនូវក្តីស្រលាញ់ដែលគ្មានព្រំដែន។