👌ពេលបានស្គាល់រសស្នេហ៍ដំបូង៖

“អូនសម្លាញ់ ! អូនឈប់ស្លៀកខ្លីទៅ ហើយកុំធ្វើខ្លួនស្អាតពេក បើអាចកុំសូវ Liveវីដេអូ រឺថតរូបPostញឹកញាប់ពេក ព្រោះបងមិនចង់ឲ្យអ្នកផ្សេងគេចាប់អារម្មណ៍អូនទេ។ មានតែបងម្នាក់ដែលស្រលាញ់អូនបានហើយ។ សន្យានឹងបងណា ថាកុំធ្វើខ្លួនស្អាតពេក។”

👌ពេលអង្ករក្លាយជាតាប៉ែ៖

“យើងបែកគ្នាទៅ ! បងទ្រាំនឹងអូនឯងលែងបានហើយ។ អត់ចេះ ឆ្លុះកញ្ចក់ទេអី? ដើរជាមួយគ្នាម្តងៗ ស្លៀកពាក់ឲ្យឡើងសម្រែ បងឡើងដូចចៅហ្វាយនាយ ដើរជាមួយបាវព្រាវ។ សង្សារគេ សាច់ឡើងខ្ចីដូចបណ្តូលចេក សង្សារឯងវិញឡើងខ្មៅដូចគល់ត្នោត។ មុខគេផាត់ម្សៅឡើងកំប្លង់ៗ មុខឯងវិញឡើងស្លេក ដូចមនុស្សញៀនថ្នាំ មុខចាញ់ទាំងគ្រូអគ្គីនេត្រទៀត។ អត់ចេះយកភ្នែក មើលរូបថតនារីៗដទៃទេគេPost តាមហ្វេសប៊ុកទេ។ និយាយឲ្យត្រង់ទៅ បងទ្រាំនឹងអូនឯងឆ្អែតហើយ។ អូខេ អូនទៅចុះ ហើយឈប់មកតាមលងបន្លាចបងទៀត”។

To ប្រុសព្រានមួយចំនួន !
ចង់បន្តសាងបាប ក៏សាងចុះ តែកុំDramaពេក ខ្ញុំលេបបាយមិនចូល 😝😝😝

ប្រភព៖ Sandra Romdul