ដោយសារ​តែ​ការ​រំពឹង​ខ្ពស់​ពេក និង​ហេតុផល​ជាច្រើន​ទៀត​បាន​ធ្វើឲ្យ​មនុស្ស​ស្រី​រក​សង្សារ​មិន​បាន។ នេះ​ជា​ហេតុផល​មួយ​ចំនួន​​មើល​តិច​មើល៍ តើ​អ្នក​មាន​ចូល​ក្នុង​ចំណុច​ទាំង​នេះ​ខ្លះ​អត់?

១. រំពឹង​ខ្ពស់​ពេក

ស្រី​ៗ​​មិន​គិត​ទាន់​ចង់​មាន​គូ ព្រោះ​រង់ចាំ​ព្រះរាជបុត្រ​ជិះ​សេះ​ស ដូច​ក្នុង​រឿង​ភាគ។ អ្នក​​គួរតែ​គិត​រឿង​នេះ​សាជាថ្មី​ម្ដងទៀត ព្រោះ​ក្ដី​រំពឹង​ខ្ពស់​ពេក​ បាន​ត្រឹម​តែ​ភាព​ខក​បំណង​ឲ្យ​អ្នក​វិញ​តែ​ប៉ុណ្ណោះ។​ ម្យ៉ាង​វិញ​ទៀត​គ្មាន​បុរស​ណា​ម្នាក់​អាច​មាន​លក្ខណៈ​សម្បត្តិ​ល្អ​ឥតខ្ចោះ​ពេក​នោះ​ទេ។

២. មិន​ចេះ​សម្រប​ខ្លួន

អ្នក​ដែល​ស្រលាញ់​គ្នា​ពិត​គេ​ចេះ​សម្រប និង​ដាក់​ខ្លួន​ដើម្បី​ក្តី​សុខ​ទាំង​សងខាង។ តែ​បើ​អ្នក​មិន​ទាំង​ចង់​ស្វែង​យល់​ពី​ចំណង់ចំណូលចិត្ត​ភាគី​ម្ខាង​ទៀត​ផង កុំ​សង្ឃឹម​ថា​មាន​ប្រុស​ណា​មក​ស្រលាញ់​អ្នក។

៣. ស្រលាញ់​សេរីភាព​

អ្នក​ស្រលាញ់​​សេរីភាព​ខ្លាំង​ពេក រហូត​គិត​ចង់​នៅ​ទំនេរ ឬ​​ក៏​អ្នក​ខ្លាចរអា​មិន​ចង់​មាន​គូ​ដោយ​សារ​ឃើញ​ចំណង​អាពាហ៍ពិពាហ៍​ជាច្រើន​មាន​ភាព​ប្រេះឆា។

៤. ជា​មនុស្ស​ញៀន​នឹង​ការងារ

ហេតុផល​មួយ​ក្នុង​ចំណោម​ហេតុផល​ដទៃ​ទៀត​ដែល​ធ្វើ​ឲ្យ​អ្នក​នៅ​តែ​ជា​មនុស្ស​ឯកោ​ គឺ​អ្នក​ជា​មនុស្ស​ញៀន​នឹង​ការងារ។ អ្នក​ធ្វើការ​​ដល់​ទៅ​១២ម៉ោង​ក្នុង​មួយថ្ងៃ ហើយ​សូម្បី​តែ​ថ្ងៃ​ចុង​សប្ដាហ៍​ ក៏​​អ្នក​នៅ​ជាប់​ជាមួយ​កុំព្យូទ័រ​អញ្ចឹង អាកប្បកិរិយា​បែបនេះ​ហើយ​ដែល​ធ្វើ​ឲ្យ​អ្នក​នៅ​តែ​ម្នាក់ឯង។

៥. អត់​កែ​ទម្លាប់​អាក្រក់

បើ​អ្នក​ជា​មនុស្ស​ចូលចិត្ត​ដើរ​លេង​ចាយវាយ​លុយ​ខ្ជះខ្ជាយ អាកប្បកិរិយា​ក្រអឺតក្រទម​ជាមួយ​ចាស់​ៗ ឬ​មាន​មោទនភាព​ខ្ពស់​ចំពោះ​ខ្លួនឯង និង​ជា​មនុស្ស​កំណាញ់​ម៉ៅ​ស្វិត ក៏​ជា​ប្រភព​ធ្វើ​ឲ្យ​អ្នក​នៅ​ជា​​ឯកា​ផង​ដែរ៕