វប្បធម៌ក្នុងការទទួលទានកាហ្វេនៅពេលព្រឹកព្រលឹមបានសាយភាយចូលក្នុងជីវិតមនុស្សទូទាំងពិភពលោកតាំងពីយូរលង់ណាស់មកហើញ ដោយជឿជាក់ថាកាហ្វេមានប្រសិទ្ធភាពក្នុងការដាស់ស្មារតីនិងផ្តល់កម្លាំង​ក្នុងការចាប់ផ្តើមថ្ងៃថ្មីរបស់ពួកគេ។ គ្រាប់កាហ្វេត្រូវបានរកឃើញក្នុងផ្លែកាហ្វេដែលមានរូបរាងស្រដៀងទៅនឹងផ្លែ Cherry ដែលមានពណ៌ក្រហមពេលវាទុំ។

វាមិនត្រូវបាន​យកមកទទួលទានដូចរបៀបសព្វថ្ងៃនោះទេ រហូលដល់សតវត្សទី 13 ទើបប្រជាជនចាប់ផ្តើមមានការរំលីងគ្រាប់កាហ្វេ ដែលជាដំណាក់កាលទីមួយក្នុងការផលិតកាហ្វេដូចដែលបានស្គាល់រាល់ថ្ងៃនេះ។
ចាប់ផ្តើមពីកាហ្វេខ្មៅធម្មតា វាត្រូវបានយកមកច្នៃប្រឌិតនិងលាយបញ្ចូលជាមួយសិល្បះ បង្កើតបានជា Latte Art និងភេសជ្ជះ ច្រើនទម្រង់ទៀតដូចជា Cappuccino, Flat White, Mocha -ល- ។

ក្រៅពីរសជាតិដ៏ឈ្ងុញរបស់កាហ្វេ វាបានផ្តល់នូវអត្ថប្រយោជន៏ជាច្រើនចំពោះសុខភាព និង សកម្មភាពប្រចាំថ្ងៃ ដែលអ្នកទាំងគ្នាគួរតែស្វែងយល់។

1. ក្លិនរបស់គ្រាប់កាហ្វេ អាចធ្វើឲ្យអ្នកកាត់បន្ថយភាពតានតឹង។
2. កាហ្វេជួយឲ្យថ្លើមមានសុខភាពល្អ ចំពោះអ្នកពិសារស្រា គួរតែចាប់ផ្តើមទទួលទានកាហ្វេ។
3. កាហ្វេជួយឲ្យអ្នកមានអារម្មណ៍ស្រស់ថ្លានិងរីករាយ។
4. បើអ្នកជាស្រ្តី កាហ្វេជួយកាត់បន្ថយអត្រានៃការកើតជំងឺមហារីកស្បែក។
5. បើអ្នកចូលចិត្តហាត់កីឡា កាហ្វេរឹតតែបង្កើនភាពស្វាហាប់ដល់អ្នក។
6. ទទួលទានកាហ្វេជួយកាត់បន្ថយនៃការវិវត្តន៍នៃជំងឺទឹកនោមផ្អែម។
7. បេះដូង និងខួរក្បាលរបស់អ្នកនិងទទួលបាននូវសុខភាពល្អពីការញុំាកាហ្វេរាល់ព្រឹក។
8. កាហ្វេជួយឲ្យអ្នកធ្វើការនិងគិតដោះស្រាយបញ្ហាប្រកបដោយភាពឆ្លាតវ័យ។