ទូទឹកកក​​អាច​រក្សា​អាហារ​ឲ្យ​នៅ​តែ​ស្រស់​ល្អ ប៉ុន្តែ​តើ​​ស្ត្រី​មេផ្ទះ​ជាច្រើន​មិន​បាន​ដឹង​ទេ​ថា ​អាហារ​ប្រភេទ​ណា​ដែល​មិន​គួរ​ទុក​ក្នុង​នោះ?

ខាងក្រោម​នេះ​គឺជា​របស់​ទាំង​១៥​យ៉ាង​ដែល​មិន​គួរ​រក្សាទុក​ក្នុង​ទូទឹកកក៖

១. ប៉េងប៉ោះ​ពេល​ទុក​ក្នុង​ទូទឹកកក​ធ្វើ​ឲ្យ​បាត់​គុណភាព និង​បាត់បង់​រសជាតិ​របស់​ពួកវា។

២. ទឹកឃ្មុំ ​ពេល​រក្សាទុក​ក្នុង​ទូទឹកកក​វា​ឡើង​ខាប់។

៣. ខ្ទឹមស ​វា​នឹង​ដុះ​ពន្លក និង​មាន​ដុះ​ផ្សិត​ក្នុង​ទូទឹកកក។

៤. ប្រសិនបើ​មិន​ចង់​ឲ្យ​កាហ្វេ​របស់​អ្នក​បាត់បង់​រសជាតិ​ដើម​ និង​ស្រូប​យក​ក្លិន​ផ្សេង​ៗ​ពី​ក្នុង​ទូទឹកកក​ទេ សូម​កុំ​ទុក​វា​ចោល​ក្នុង​នោះ។

៥. នំប៉័ង ​បើ​ទុក​វា​ចោល​ក្នុង​ទូទឹកកក​វា​នឹង​រឹង​ហើយ​ស្ងួត។

៦.​ ទឹក​ជ្រលក់​ក្ដៅ​មិន​អាច​ដាក់​ក្នុង​ទូទឹកកក​បាន​ទេ។

៧. ខ្ទឹម​បារាំង​នឹង​ធ្វើ​ឲ្យ​ដុះ​ផ្សិត​ក្នុង​ទូទឹកកក។

៨. ជី និង ឱសថ​ស្រស់​ផ្សេង​ទៀត​នឹង​ស្រូប​យក​ក្លិន​ផ្សេង​ទៀត​ពី​ទូទឹកកក។

៩. ត្រសក់​ស្រូវ​​បាត់បង់​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម ពេល​ដាក់​​ក្នុង​ទូទឹកកក។

១០. ក្លាសេ​ដំឡូង​ប៉ះពាល់​ដល់​រសជាតិ​ និង​ធ្វើឲ្យ​​​គ្រើម​ហើយ​ស្ងួត​ថែមទៀត។

១១. ស្រា គួរ​ដាក់​ក្នុង​សីតុណ្ហភាព​ធម្មតា មិន​ត្រជាក់​ដូច​ក្នុង​ទូរ​ទឹក​កក​នោះ​ទេ។

១២. ល្ពៅ។

១៣. ប្រេង​អូលីវ​គួរតែ​រក្សាទុក​នៅ​កន្លែង​ត្រជាក់​ និង​ងងឹត ប៉ុន្តែ​មិន​ត្រូវ​ទុក​ក្នុង​ទូទឹកកក​ដែល​ជា​កន្លែង​ដែល​ធ្វើ​ឲ្យ​វា​ខាប់ និង អាច​ធ្វើ​ឲ្យ​វា​ដូច​ប៊ឺ​អញ្ចឹង។