ក្នុង​វ័យជាង ២០ ឆ្នាំ​មនុស្ស​ស្រី​បាន​ចំណាយ​ពេល​ឥតប្រយោជន៍​ជាច្រើន​លើ​រឿង​ជាច្រើន។ ដូចនេះ​យើង​គួរ​បញ្ឈប់​ពេលវេលា​ខ្ជះខ្ជាយ​ពេល​វេលា​​ ហើយ​ងាក​មក​ធ្វើ​រឿង​មាន​ប្រយោជន៍​វិញ៖

១​​.មិន​គួរ​បង្ហោះ​គ្រប់​រឿង​នៅ​លើ​បណ្ដាញ​សង្គម ព្រោះ​ថា​គ្មាន​បាន​អ្វី​មក​វិញ ក្រៅ​ពី​ចំណាយ​ពេល​ និង​លុយ​អង្គុយ​ធ្វើ​មុខ​ស្អុយ scroll ​ចុះ​ឡើងៗ។

២.ឈប់​ប្រៀបធៀប​ខ្លួន​ឯង​ជាមួយ​មិត្តភ័ក្ដិ ព្រោះ​ជីវិត​មនុស្ស​ម្នាក់​ៗ​ខុស​គ្នា​តាំងពី​កើត​ពី​ផ្ទៃម្ដាយ។

៣.កុំ​ទាន់​ចង់​មាន​ស្នេហា ដោយសារ​​ខ្លាច​ការ​រស់នៅ​ម្នាក់ឯង​អី។

៤.ឈប់​ដេក​យល់សុបិន​ថា​មាន​​សង្សារ​ជា​កូន​អ្នក​មាន ដោយ​មិន​មើល​ពី​ខ្លួនឯង។

៥.កុំ​រវល់​តែ​​វក់វី​នឹង​ពាក្យ​បញ្ចោរ​របស់​គេ។

៦.គួរ​ឈប់​​រាប់អាន​ជាមួយ​​មិត្តភ័ក្តិ​អាក្រក់ៗ។

៧.ឈប់​និយាយ តែ​ចាប់ផ្ដើម​ធ្វើ​ឲ្យ​ចេញ​ជា​រូបរាង​វិញ​ម្ដង។

៨.រស់នៅ​បែប​ជីវិត​ខ្លួន​ឯង កុំ​ហក់លោត​តាម​គេ។

៩.កុំ​គិត​តែ​រឿង​អវិជ្ជមាន តែ​ត្រូវ​គិត​អ្វី​ដែល​ល្អ ទើប​ជីវិត​យើង​ជួប​តែ​រឿង​ល្អ​ៗ។

១០.​មិន​គួរ​រៀបការ​ក្នុង​វ័យ​ក្មេង​បែប​នេះ​ទេ ព្រោះ​ជីវិត​ស្នេហា​ច្រើនតែ​បរាជ័យ។

១១.កុំ​ចេះ​តែ​វិនិច្ឆ័យ​គេ ដោយ​មើល​ត្រឹមតែ​សម្បក​ក្រៅ ត្រូវ​ស្វែង​យល់​ឲ្យ​ដឹង​លម្អិត​ជាមុន​សិន។

១២.កុំ​ខ្លាច​នឹង​សុំ​ឲ្យ​គេ​ជួយ ពេល​យើង​ធ្វើ​កិច្ចការ​មិន​បាន​សម្រេច។