ពាក្យសំដីប៉ុន្មានម៉ាត់ ខាងក្រោមនេះ ជាពាក្យសំដីមាស ដែលមានតំលៃ និង​ សមជាមនុស្សប្រុស យ៉ាងពិតប្រាកដ ។ យើងខ្ញុំជឿជាក់ថា នៅពេលដែលអ្នកនិយាយ ពាក្យទាំងនេះ ទៅកាន់ភរិយារបស់អ្នក នាងច្បាស់ជា បាក់ចិត្តស្រលាញ់អ្នក ធំជាងមហាមេឃទៅទៀត ។ តើពាក្យទាំងនោះជាអ្វីខ្លះទៅ ? តោះទៅទាំងអស់គ្នា ៖

១. អូនមិនចាំបាច់ ស្អាតពេកនោះទេ រូបរាងសមរម្យ ចូលចំណោមគេចុះ ទៅបានហើយ ។

២. រឿងកន្លងទៅបង មិនដេញដោលទេ តែចាប់ពីពេលនេះទៅ នៅជាមួយបង ស្រលាញ់បងតែម្នាក់ ទៅបានហើយ។

៣. បើអូនចង់ធ្វើការ អូនអាចទៅរកការងារធ្វើបាន តែបើមិនចង់ធ្វើទេ នៅផ្ទះមើលថែរកូនទៅបានហើយ ទុកឲ្យបងរកប្រាក់ចិញ្ចឹមអូន ។

៤. បងអាចនឹងមិនសូវមាន តែអ្វីដែលគេឲ្យអូនបាន បងក៏អាចផ្តល់ឲ្យអូនបានដែរ ។

៥. បងប្រហែលជាមិនអាច នៅកំដរអូនគ្រប់ពេលវេលាទេ ព្រោះបងត្រូវខំប្រឹងរកប្រាក់ចិញ្ចឹមគ្រួសារ តែទូរសព្ទបងបើក ២៤ ម៉ោង ធានាថាអូនអាចរក បងគ្រប់ពេលវេលា ។

៦. គេថាយកប្រពន្ធមកដើម្បីបោកខោអាវ លាងចាន ធ្វើម្ហូប មើលកូនជាដើម… តែបងមិនគិតអញ្ចឹងនោះទេ នៅផ្ទះបងនឹងជួយធ្វើកិច្ចការផ្ទះអូន តែមិនមែនបានន័យថា ឃើញបងធ្វើអូនមិនធ្វើនោះទេ ។

៧. បងប្រហែលមិននាំអូនទៅ​ គ្រប់កម្មវិធីរបស់បង ទាំងអស់ទេ តែកម្មវិធីជួបជុំគ្រួសារ ឬ មិត្តភ័ក្កសំលាញ់របស់បង បងនឹងនាំអូនទៅ ហើយ ណែនាំឲ្យពួកគេ អោយស្គាល់អូន ។

៨. ត្រូវចាំពេលមានរឿងមិនសប្បាយចិត្ត ត្រូវប្រាប់ឲ្យបងបានដឹង ព្រោះបងមានស្មាដ៏រឹងមាំមួយ សំរាប់អូន និង ជួយដោះស្រាយអូន ។

៩. បងជាមនុស្សប្រុស បងមានគំនិតរបស់បង ដូច្នេះនៅក្រៅអូនត្រូវ ចេះទុកមុខមាត់ឲ្យបង នៅផ្ទះ បងនឹងផ្តល់សិទ្ធឲ្យអូន ទាំងស្រុងដូចគ្នា ។

១០. បងមិនត្រូវការឲ្យអូនធ្វើចរិកចាស់ទុំពេកទេ ព្រោះវាធ្វើឲ្យអូនហត់នឿយ ។ នៅក្នុងចិត្តបងអូនជាក្មេងស្រី ដ៏គួរឲ្យស្រលាញ់​ បងមានតួនាទី​ ការពារអូនមើលថែអូន​ ។

១១. ប្រសិនបើថ្ងៃណាមួយ បងធ្លាក់ខ្លួនរកស៊ីបរាជ័យ សូមអូនកុំបោះបង់បង អូនត្រូវជឿជាក់លើបង ថ្ងៃណាមួយបង និង ក្រោកឈរឡើងវិញ ព្រោះមនុស្សមួយជាតិនេះ ត្រូវឆ្លងកាត់ភាពក្រីក្រ​ បីដង និង មានបីដង ម្យ៉ាងវិញទៀត យើងរស់នៅជាមួយគ្នា ដោយមនោសញ្ចេតនា មិនមែនរស់នៅជាមួយលុយទេ ។

១២. សំរាប់បងអូនជា មនុស្សស្រីដែលសាមញ្ញ អូនជាមនុស្សស្រីដែលល្អ បងនឹង មើលថែអូន ថ្នាក់ថ្នមអូន អស់មួយជីវិត ៕