នៅពេលដែលយើង ជួបបញ្ហាណាមួយ ដែលពិបាកនឹងដោះស្រាយ ពេលនោះយើងនឹងយល់កាន់តែច្បាស់ ថាពាក្យសម្តីមនុស្សជុំវិញខ្លួនយើង មានភាពខុសប្លែកគ្នាយ៉ាងណា៖

1. មនុស្សដែលស្អប់យើង៖ គេតែងនិយាយថា “It’s ok” តែក្នុងចិត្តគេកំពុងតែរីករាយ ដូចត្រូវឆ្នោត8ខ្ទង់ ពេលឃើញយើងកំពុងជួបបញ្ហា។

2. មិត្តភក្តិស្គាល់គ្នាធម្មតា៖ ប្រាប់យើងថា “It’s ok” រួចគេក៏ដើរចេញទៅបាត់ ព្រោះយើងគ្មានអ្វី ទាក់ទងនឹងគេទេ អ្វីដែលគេនិយាយ គឺគ្រាន់តែជាសុជីវធម៌ ក្នុងការនិយាយស្តីប៉ុណ្ណោះ។

3. មនុស្សដែលយើងលួចស្រលាញ់(Crush)៖ Comment លើStatusយើងថា “It’s ok” ហើយគេក៏បន្តផុស status សើចសប្បាយ ជាមួយមនុស្សដែលគេស្រលាញ់ ព្រោះគេមិនសូវចាប់អារម្មណ៍ នឹងមនុស្សមិនសំខាន់ ដូចយើងឡើយ។

4. មិត្តភក្តិស្និទស្នាល៖ ខំរត់មកស្តាប់ទុក្ខវិបត្តិយើង រួចទះស្មាយើង ហើយនិយាយថា “It’s ok” រួចគេប្រឹងនិយាយលេងសើច អោយយើងគិតតែរឿងសប្បាយៗ។ ប៉ុន្តែ នៅពេលដែលគេ ឃើញថាយើងអាចញញឹម គេក៏បំបែកគ្នាទៅផ្ទះវិញរៀងខ្លួនៗ។

5. ឪពុកម្តាយ រឺក្រុមគ្រួសារយើង៖ គ្រាន់តែដឹងថាយើងជួបបញ្ហាភ្លាម ពួកគាត់ក៏ប្តូរទឹកមុខភ្លាម ជួនកាលក៏ខឹង និងស្តីបន្ទោសយើង ដែលយើងធ្វែសប្រហែស បណ្តោយខ្លួន អោយជួបបញ្ហា។ ហើយប្រសិនបើពួកយើង ជាអ្នកបង្ករបញ្ហាវិញនោះ ពួកគាត់នឹងនៅតែបន្តរអ៊ូ ជេរស្តីយើង មិនឈប់មិនឈរ ជាច្រើនលើក ច្រើនសារ រហូតទាល់តែគាត់ជួយដោះស្រាយ បញ្ហារបស់យើងចប់ សព្វគ្រប់ ទើបគាត់អប់រំទូន្មានយើង កុំអោយ ធ្វែសប្រហែស ជួបបញ្ហានោះម្តងទៀត។

⭐️ជាទូទៅ ឪពុកម្តាយមួយចំនួន មិនសូវនិយាយមកកាន់កូនថា “It’s Ok” ឡើយ ព្រោះពួកគាត់មិនដែលមានអារម្មណ៍ថា Ok ទេ នៅពេលដែលកូនគាត់ កំពុងជួបបញ្ហា។ ទោះជាពួកគាត់ ព្យាយាមនិយាយឃ្លានោះចេញមក ក៏ទឹកមុខគាត់ បានសម្តែងចេញយ៉ាងច្បាស់ ពីទុក្ខវិបត្តិ ដែលកើតចេញ ពីការព្រួយបារម្ភ ចំពោះកូនៗពួកគាត់ដែរ។

*Never expect the words “It’s Ok”, from our parents, because they are NOT OK, when we are in trouble 💔💔💔

-It’s OK-
We’ll be stronger for you, Dad&Mum ! 🙏🙏🙏

ប្រភព៖ Sandra Romdoul