ពីមុនជំងឺដាច់សរសៃឈាមខួរក្បាល(stroke) កើតឡើងចំពោះតែមនុស្សចាស់ប៉ុណ្ណោះ។ តែពេលនេះ ជំងឺដាច់សរសៃឈាម​ខួរក្បាល​ក៏អាច​កើត​ចំពោះមនុស្សវ័យក្មេងបានដែរ។

ដូច្នេះដើម្បីជៀសផុតពីគ្រោះថ្នាក់ដល់ជីវិត ឬពិការអវ:យវ: អ្នកគួរតែ​ស្វែងយល់​ពីរោគសញ្ញា​ព្រមាន​មួយចំនួននេះឲ្យបានច្បាស់។

ខ្សោយ, ព្រិលភ្នែក ឬមើលមិនឃើញ

ប្រសិនបើចក្ខុវិស័យរបស់អ្នកខ្សាយ, ព្រិល តែម្ខាង ឬក៏ទាំងពីរ អាចជារោគសញ្ញាមួយនៃជំងឺដាច់សរសៃឈាមខួរក្បាល។ យោងតាមស្ថិតិ ៤៤% នៃមនុស្សដែលទទួលរងពីជំងឺដាច់សសៃឈាមខួរក្បាលនៅក្នុងប្រទេសអង់គ្លេស បានជួបប្រទះ​បញ្ហាខូច​ចក្ខុវិស័យ​ពីមុនពេល​ដែលជំងឺដាច់​សសៃឈាម​ខួរក្បាលកើតឡើង។

វិលមុខ និងឈឺក្បាលមួយរំពេច

អាការ:វិលមុខជាសញ្ញាព្រមានគ្រោះថ្នាក់ខ្លាំងបំផុតនៃជំងឺដាច់សរសៃឈាមខួរក្បាល ជាពិសេសចំពោះស្ត្រីវ័យតិចជាង ៤៥ឆ្នាំ នេះបើយោងតាមវេជ្ជបណ្ឌិត David Newman នៅសាកលវិទ្យាល័យ Hopkins។ ដូច្នេះ ប្រសិនបើអ្នកមានអារម្មណ៍ថា វិលមុខ ឬឈឺក្បាលមួយរំពេច និងធ្លាប់សន្លប់បាត់បង់ស្មារតី ត្រូវស្វែងរកជំនួយពីផ្នែកវេជ្ជសាស្ត្រជាបន្ទាន់។

ស្ពឹកអវ:យវ:មួយរំពេច

នេះជាសញ្ញាទូទៅមួយនៃជំងឺដាច់សរសៃឈាមខួរក្បាល។ មិនតែប៉ុណ្ណោះ វាអាចធ្វើឲ្យអ្នកជំងឺពិការអវ:យវ:ណាមួយ ប្រសិនបើពួកគេដួលសន្លប់ដោយមិនដឹងខ្លួន។

ឈឺមុខមួយចំហៀង

ការឈឺចាប់ភ្លាមៗនៅលើមុខផ្នែកខាងឆ្វេង ឬក៏ខាងស្តាំ អាចជារោគសញ្ញានៃជំងឺដាច់សរសៃឈាមខួរក្បាល។

ឈឺក្បាល និងឈឺក្បាលប្រកាំង

ការសិក្សាមួយបានចូលរួមដោយអ្នកស្ម័គ្រចិត្តចំនួន ៥៨៨ នាក់ បានរកឃើញថា អ្នកដែលឧស្សាហ៍ឈឺក្បាលប្រកាំង មុនពេលកើតជំងឺដាក់សរសៃឈាមខួរក្បាល ភាគច្រើនជាមនុស្សវ័យក្មេង។ ប្រសិនបើអ្នកធ្លាប់មានរោគសញ្ញាមួយនេះ គួរតែទៅពិនិត្យឲ្យបានច្បាស់លាស់។

គ្មានកម្លាំង

ការសិក្សាបានរកឃើញថា ក្នុងចំណោមអ្នកជំងឺដែលមានបទពិសោធន៍ពីជំងឺដាច់សរសៃឈាមខួរក្បាល (stroke) ជាពិសេសគឺស្ត្រី គឺងាយនឹងអស់កម្លាំង, មានអារម្មណ៍វង្វេងរង្វាន់, ភាំងៗ…។

ពិបាកដកដង្ហើម និងញ័រទ្រូង

នៅពេលដែលជំងឺដាច់សរសៃឈាមកើតឡើង ដង្ហើមនឹងពិបាកដក រីឯបញ្ហាញ័រដើមទ្រូង បណ្តោលមកពីចង្វាក់បេះដូងលោតញាប់ពេក ព្រោះតម្រូវការអុកស៊ីសែនមិនគ្រប់គ្រាន់។

ដើម្បីបង្កាជំងឺដាច់សរសៃឈាមខួរក្បាល អ្នកគួរតែទទួលទានអាហារដែលមានផាសុខភាព និងធ្វើលំហាត់ប្រាណទៀងទាត់។ ដូចគ្នានេះផងដែរ អ្នកគួរតែសម្រាក និងថែរក្សាទម្ងន់ឲ្យបានល្អ។ ជាពិសេស ជៀសវាងការទទួលទានគ្រឿងស្រវឹង និងជក់បារី៕