កើត​មក​មាន​ជីវិត ក៏​មាន​ស្នេហា។ លើលោក​នេះ រឿង​ស្នេហា គឺ​ជា​ធាតុ​មួយ​ដែល​មនុស្ស​ត្រូវ​មាន។ គ្មាន​នរណា​ម្នាក់​មិន​ចូល​ចិត្ត​ស្នេហា​នោះ​ទេ។ ទោះ​ជា​យ៉ាង​ណា រូប​ភាព​ទាំង ១០ សន្លឹក​ខាង​ក្រោម​នេះ នឹង​បង្ហាញ​អ្នក​ទាំង​អស់​គ្នា​នូវ​ស្នេហា​ពិត​រវាង​មនុស្ស​ពីរនាក់។ ស្នេហា​ពិត​មាន​ទាំង​ភាព​សប្បាយ​រីករាយ, ល្វីងជូរចត់, ការ​អន់​ចិត្ត និង​ការចេះ​ថែទាំ​រក្សា​គ្នា។ អ្វី​ដែល​សំខាន់ គឺ​ត្រូវ​ប្ដេជ្ញា​ចិត្ត ដើម្បី​កាន់​ដៃ​គ្នា​ទៅ​កាន់​ត្រើយ​នៃ​សុភមង្គល។