អ្នកឯកទេសផ្នែកចំណីអាហារបានអះអាងថា ក្រូចឆ្មាសម្បូរសារធាតុចិញ្ចឹមសំខាន់ៗសម្រាប់រាងកាយ ដែលអាចបំបែកជាតិខ្លាញ់ និងសម្រកទម្ងន់។

ក្រូចឆ្មាមានផ្ទុកវីតាមិន C កម្រិតខ្ពស់ ដែលអាចជួយពង្រឹងដល់ប្រព័ន្ធភាពស៊ាំ។ លើសពីនេះទៅទៀត ក្រូចឆ្មាអាចសម្អាតជាតិពុលចេញពីរាងកាយ, ឈាម, ក្រពេញទឹករងៃ និងការពារពីជំងឺផ្សេងៗ។

មិនតែប៉ុណ្ណោះ ការទទួលទានក្រូចឆ្មាជារបបអាហារទៀងទាត់ អាចជួយសម្រកទម្ងន់ ១០គីឡូក្រាម និងជាតិខ្លាញ់​ដែលលើស​ក្នុងរយ:ពេល​ពីរ​សប្តាហ៍។ អ្វីដែលអ្នកត្រូវធ្វើ គឺលាយក្រូចឆ្មាជាមួយនឹងទឹក ក្នុងបរិមាណដូចខាងក្រោម:

  • ថ្ងៃទី១: ទឹកក្រូចឆ្មា ១ផ្លែ លាយជាមួយនឹងទឹកស្អាតមួយកែវ។
  • ថ្ងៃទី២: ទឹកក្រូចឆ្មា ២ផ្លែ លាយជាមួយនឹងទឹកស្អាតពីរកែវ។
  • ថ្ងៃទី៣: ទឹកក្រូចឆ្មា ៣ផ្លែ លាយជាមួយនឹងទឹកស្អាត ៣កែវ។
  • ថ្ងៃទី៤: ទឹកក្រូចឆ្មា ៤ផ្លែ លាយជាមួយនឹងទឹកស្អាត ៤កែវ។
  • ថ្ងៃទី៥: ទឹកក្រូចឆ្មា ៥ផ្លែ លាយជាមួយនឹងទឹកស្អាត ៥កែវ។
  • ថ្ងៃទី៦: ទឹកក្រូចឆ្មា ៦ផ្លែ លាយជាមួយនឹងទឹកស្អាត ៦កែវ។
  • ថ្ងៃទី៧: ទឹកក្រូចឆ្មា ៣ផ្លែ លាយជាមួយនឹងទឹកស្អាត ១០កែវ។
  • ថ្ងៃទី៨: ទឹកក្រូចឆ្មា ៦ផ្លែ លាយជាមួយនឹងទឹកស្អាត ៦កែវ។
  • ថ្ងៃទី៩: ទឹកក្រូចឆ្មា ៥ផ្លែ លាយជាមួយនឹងទឹកស្អាត ៥កែវ។
  • ថ្ងៃទី៣១០: ទឹកក្រូចឆ្មា ៤ផ្លែ លាយជាមួយនឹងទឹកស្អាត ៤កែវ។
  • ថ្ងៃទី១១: ទឹកក្រូចឆ្មា ៣ផ្លែ លាយជាមួយនឹងទឹកស្អាត ៣កែវ។
  • ថ្ងៃទី១២: ទឹកក្រូចឆ្មា ២ផ្លែ លាយជាមួយនឹងទឹកស្អាត ២កែវ។
  • ថ្ងៃទី១៣: ទឹកក្រូចឆ្មា ១ផ្លែ លាយជាមួយនឹងទឹកស្អាត ១កែវ។
  • ថ្ងៃទី១៤: ទឹកក្រូចឆ្មា ៣ផ្លែ លាយជាមួយនឹងទឹកស្អាត ១០កែវ។

អ្នកអាចបន្ថែមទឹកឃ្មុំចូលទៅក្នុងភេសជ្ជ:នេះ ១ស្លាព្រា ហើយទទួលទានពេញមួយថ្ងៃ។ ប្រសិនបើអ្នកញ៉ាំមិនអស់ទេ សូមរក្សាទុកនៅថ្ងៃស្អែកទៀត។ ប៉ុន្តែអ្នកត្រូវទទួលទានយ៉ាងហោចណាស់ ១ម៉ោងរៀងរាល់មុនពេលបាយ។

ក្នុងពេលអនុវត្តរូបមន្តមួយនេះ អ្នកគួរតែជៀសវាង ញ៉ាំផាស្តា, នំប៉័ង និងនំធ្វើពីម្សៅ។ ជាមួយគ្នានេះផងដែរ អ្នកគួរជៀសវាង​ភេសជ្ជ:​ដែលមាន​ជាតិកាបូន, ទឹកផ្លែឈើកែច្នៃ, គ្រឿងស្រវឹង, ដំឡូងចៀន, ស្ករគ្រាប់.ល.។

ចំណាំ: សម្រាប់មនុស្សដែលមានជំងឺក្រពះ ពោះវៀន គួរតែជៀសវាងរបបអាហារនេះ៕