ខោអាវ ស្បែកជើង ជាពិសេស​កាបូប គឺជា​សម្ភារៈ​ដែល​ស្រី​ៗ​ចូលចិត្ត​ទិញ​បំផុត។ ថ្ងៃ​នេះ​យើង​នឹង​លើក​យក​ពី​វិធី​ពិនិត្យ​មើល​កាបូប ថា​ជា​របស់​ពិត ឬ​មិន​ពិត ហើយ​បើ​ចេះ​តែ​បី​ក្បាច់​នេះ​អ្នក​លក់​មិន​អាច​បន្លំ​បាន​ឡើយ៖

១.ពិនិត្យ​មើល​ថ្នេរ​ដេរ

ចូល​ពិនិត្យ​មើល​ឲ្យ​កៀក​ទៅ​នឹង​ថ្នេរ​ដេរ​របស់​កាបូប នោះ​អ្នក​នឹង​អាច​ដឹង​បាន។ ប្រសិន​បើ​វា​ជា​របស់​មិន​ពិត​ការ​ថ្នេរ​កាបូប​មាន​ភាព​សភាព​មិន​ស្អាត ដាច់ ឬ​រៀង​ហែប​ៗ ព្រោះ​ធ្វើ​ឡើង​ដោយ​គ្មាន​ភាព​ម៉ត់ចត់។ តែ​បើ​ជា​របស់​ពិត​ថ្នេរ​មាន​សភាព​ហាប់​ណែន មើល​ទៅ​មាំ​ទាំ​ល្អ គឺ​មាន​សភាព​ផ្ទុយ​ស្រឡះ​ពី​របស់​មិន​ពិត ។

២.មើល​សាច់​កាបូប

ប្រសិន​បើ​វា​ជា​ប្រភេទ​កាបូប​ស្បែក​មែន, វា​គួរតែ​ក្លិន​ស្បែក​ហើយ ដែល​ក្លិន​វា​គឺ​ខុស​ពី​ពពួក​ជ័រ។ សម្ភារៈ​សុទ្ធ ឬ​មិន​សុទ្ធ​អាច​បញ្ជាក់​ពី​គុណភាព​តាម​រយៈ​ការ​ប្រើ​ប្រាស់​កាបូប​មួយ​នោះ​យូរ​ឆ្នាំ​ហើយ​ឃើញ​ថា​សាច់​នៅ​តែ​ស្អាត។

៣.រូត

ចំណុច​ទី​បី​ដែល​គួរ​យក​ចិត្ត​ទុកដាក់​នោះ គឺ​រូត​កាបូប​នេះ​តែម្ដង។ កាបូបក្លែងក្លាយនឹង​របក​ទឹក​ថ្នាំ​លើ​រូត​ជា​មិនខាន ក្នុង​រយៈពេល​ខ្លី។ ជា​ធម្មតា​ រូត​កាបូប​ពិត​ប្រាកដ​ត្រូវ​មាន​ស្លាក​យីហោ​របស់​ក្រុមហ៊ុន​នៅ​បាត។ ក្រុមហ៊ុន​ផលិត​កាបូប​ជាច្រើន​តែង​ប្រើ​ផលិតផល​មានគុណ​ភាព​ខ្ពស់​ដូចគ្នា​នៅ​លើ​កាបូប​របស់​ពួកគេ។