ការ​ដែល​ធ្វើ​ឲ្យ​មនុស្ស​ប្រុស​មក​ចាប់​​អារម្មណ៍​នឹង​យើង មិន​ចាំបាច់​តែ​ពាក្យ​សម្តី​នោះ​ទេ ពេល​ខ្លះ​កាយ​វិការ​មួយ​ចំនួន​ក៏​អាច​ធ្វើ​ឲ្យ​គេ​ចាប់​អារម្មណ៍​បាន​ដែរ។

១.មើល​ភ្នែក​ឲ្យ​ចំ​ក្នុង​រយៈ​ពេល​៣វិនាទី៖

កុំ​មើល​ងាយ​ក្នុង​ការ​មើល​ឲ្យ​ចំ​ភ្នែក​មនុស្ស​ប្រុស។ ដើម្បីឲ្យ​គេ​ដឹង​ថា​យើង​ចាប់​អារម្មណ៍ គឺ​ត្រូវ​សម្លឹង​ឲ្យ​ចំ​ភ្នែក​ក្នុង​រយៈ​ពេល​ប៉ុនា្មន​វិនាទី រាប់​ដល់​បី​នៅ​ក្នុង​ចិត្ត​របស់​អ្នក ​បន្ទាប់​មក​ងាក​ចេញ​ធ្វើ​ធម្មតា។ ប៉ុន្តែ​ប្រសិន​ជា​អ្នក​មាន​អារម្មណ៍​មិន​ទាន់​អស់ អាច​ងាក​មើល​មួយ​ភ្លែត​ទៀត​ចាំ​ងាក​មក​វិញ។

២.​ក្រឡាស់​សក់

ក្បាច់​មួយ​នេះ​គឺ​ម្ញិកម្ញ៉ក់​បន្តិច ដោយ​គ្រាន់​តែ​ទាញ​សក់​ទៅ​ក្រោយ​ស្មា​របស់​អ្នក ហើយ​ងាក​ក​ចេញ​បន្តិច។ អ្នក​ណា​ក៏​ចង់​មើល​ឃើញ​លេច​ធ្លោ​ជុំវិញ​មនុស្ស​ដែល​គេ​លួច​ស្រលាញ់​ដែរ ដូច្នេះ​រៀបចំ​សក់​របស់​អ្នក​បន្តិច​នឹង​ឲ្យ​គេ​ដឹង​ថា​អ្នក​កំពុង​តែ​ចង់​ធ្វើ​ឲ្យ​គេស្ញើច​សរសើរ។

៣.ឱន​ទៅ​ជិត

ចង់​បង្ហាញ​ឲ្យ​ឃើញ​ថា​អ្នក​ចាប់​អារម្មណ៍​គេ​ដោយ​ឱន​ទៅ​ជិត​នៅ​ពេល​ដែល​គេ​និយាយ​ស្តី។ ចំណុច​នេះ​បង្ហាញ​ថា អ្នក​កំពុង​ស្តាប់​គេ​ដោយ​យក​ចិត្ត​ទុក​ដាក់ ហើយ​ធ្វើ​ឲ្យ​គេ​មាន​អារម្មណ៍ ថា​គេ​កំពុង​និយាយ​អំពី​រឿង​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍។ មិន​ត្រឹម​ប៉ុណ្ណោះ អាច​ធ្វើ​មួយ​ជំហាន​ទៀត​ អាច​បន្ទោរ​ខ្លួន​ទៅ​លើ​គេ​ពេល​នៅ​ជាមួយ​មនុស្ស​ច្រើន ដោយ​គ្រាន់​តែ​ប្រើ​លេស​ថា ត្រូវ​បាន​គេ​​ច្រាន ឬ​ក៏​ទប់​លំនឹង​មិន​បាន។

៤.ញញឹម

ពាក្យ​នេះ​ដូច​ជា​សាមញ្ញ ប៉ុន្តែ​ត្រូវ​ចាំ​ថា​គា្មន​អ្វី​រួសរាយ​ជាង​ការ​បញ្ចេញ​ធ្មេញ​របស់​អ្នក​ទេ វា​បញ្ជាក់​ថា​អ្នក​ជា​មនុស្ស​កក់​ក្តៅ និង​ចូល​ចិត្ត​និយាយ។ ប្រសិន​ជា​អ្នក​អាច​ទប់​អារម្មណ៍​របស់ គេ​នៅ​ពេល​កំពុង​ញញឹម​នោះ​បាន គេ​ប្រាកដ​ជា​វិល​វល់​តាម​យើង ហើយ​បើ​ទោះបី​ជា​អ្នក​អៀន ការ​ញញឹម​តិចៗ​នេះ​អាច​ឲ្យ​អ្នក​មាន​សេចក្តី​ជឿ​ជាក់​ជាង​មុន​ក្នុង​ការ​សន្ទនា​ជាមួយ​គេ។

៥.ប៉ះ​ដៃ​របស់​គេ

ប្រហែល​ជា​ពេល​កំពុង​សើច​សប្បាយ​ជាមួយ​មនុស្ស​ដែល​អ្នក​ស្រលាញ់ អ្នក​អាច​បន្ទាប​ដា​ក់ដៃ​លើ​ដៃ​របស់​គេ ដូច​ជា​សួរ​សុខ​ទុក្ខ​ជា​ដើម។ ក្បាច់​មួយ​នេះ​មាន​ប្រសិទ្ធ​ភាព ដោយ​មិន​ចាំបាច់​ចំណាយ​ច្រើន ហើយ​អាច​ធ្វើ​ឲ្យ​លើស​ពី​តំណែង​មិត្តភាព​ផង​ដែរ។