មាន​សញ្ញា​ជា​ច្រើន​ដែល​អាច​បញ្ជាក់​ថា​មិត្ត​ប្រុស​អ្នក​កំពុង​តែ​ក្បត់។​ ​បើ​មាន​ការ​សង្ស័យ​ កុំ​ភ្លេច​​សាក​​សង្កេត​មើល​តាម​​​សញ្ញា​ខាង​ក្រោម​នេះ​ ដើម្បី​​ចាត់​វិធាន​ការ​​ឲ្យ​បាន​ទាន់​ពេល​ ជៀស​វាង​ឈឺ​ចាប់​ពេល​ក្រោយ៖

១.ដាក់​ passwords៖ ទោះ​ជា​ត្រូវ​គោរព​កម្មសិទ្ធិ​ឯក​ជន​គ្នា​ តែ​ក៏​មិន​គួរ​ហាម​ផ្ដាច់​មិន​ឲ្យ​ប៉ះ​សូម្បី​តែ​សង្សារ​ខ្លួន​ដែរ​មែនទេ?

២.​​មួម៉ៅ៖ ស្រាប់​តែ​ខឹង​ភ្លាម​ៗ​ដោយ​គ្មាន​ហេតុ​ផល ដោយ​គ្រាន់​តែ​សួរ​​សកម្មភាព​ប្រចាំ​ថ្ងៃ​ក៏​មិន​បាន​ដែរ។​​

៣.​លាក់បាំង​ពេល​គេ​ផ្ញើ​សារ​មក​៖​ ពេល​មាន​សារ​មក​ ស្រាប់​តែ​គាត់​ដើរ​ ឬ​រត់​ចេញ​ទៅ​មើល​កន្លែង​ផ្សេង​ គឺ​ប្រាកដ​ណាស់។​ តែ​ក៏​គួរ​ប្រយ័ត្ន​ដែរ​ក្រែង​គាត់​កំពុង​រៀប​ចំ Surprise birthday ឲ្យ​អ្នក។

៤.និយាយ​បង្វែង​ដាន៖ បាន​ន័យ​ថា​គាត់​កំពុង​តែ​លាក់​បាំង​អ្វី​ហើយ​ព្រោះ​គ្មាន​នរណា​ធ្វើ​ដូច​នេះ​ទេ​បើ​គេ​គ្មាន​កំហុស។​

៥. ចេញ​ក្រៅ​ដោយ​គ្មាន​អ្នក៖ ជា​សញ្ញា​បញ្ជាក់​ថា​ គាត់​មិន​ចង់​ឲ្យ​អ្នក​​រំខាន​រឿង​អ្វី​មួយ​។​ ពីមុន​ ធ្លាប់​តែ​ដើរ​ជាមួយ​គ្នា​ តែ​ឥឡូវ​ផ្លាស់​ប្ដូរ​ទៅ​ជា​មនុស្ស​ផ្សេង។​

​ ៦.មិន​ផ្អែមល្ហែម​ដូច​មុន៖​ សាក​គិត​មើល​ថា​អ្នក​ខាន​ឭ​ពាក្យ​​ “បង​ស្រឡាញ់​អូន”​ យូរ​ប៉ុណ្ណា​ហើយ។​

៧.មិន​សូវ​និយាយ​ច្រើន​ដូច​មុន៖ ការ​ទំនាក់ទំនង​រវាង​អ្នក​ទាំង​ពីរ​កាន់​តែ​តិច​ទៅ​ៗ ហើយ​គាត់​ដូច​ជា​មិន​ចាប់​អារម្មណ៍​និយាយ​ច្រើន​ជាមួយ​អ្នក​ទេ​៕