សាក​គិត​ទៅ​មើល​នៅ​ពេល​ដែល​បុរស និង​ស្រ្តី​ទើប​តែ​បែក​បាក់​ស្នេហា ពួកគេ​ទាំង​ពីរ​នាក់​នឹង​ដោះ​ស្រាយ​តាម​របៀប​របស់​ពួក​គេ​រៀងៗ​ខ្លួន។ ប៉ុន្តែ​មនុស្ស​ស្រី​ហាក់​មាន​ភាព​ស្មុគ​ស្មាញ ហើយ​ងាក​ទៅ​ធ្វើ​រឿង​ប្លែកៗ​បន្ទាប់​ពី​បែក​បាក់​ស្នេហា។ ខាង​ក្រោម​នេះ​ជា​រឿង​ចម្លែកៗ​ដែល​មនុស្ស​ស្រី​តែង​តែ​ធ្វើ៖

១. ផឹកស្រា​ឱ្យ​ស្រវឹង មនុស្ស​​ភាគ​ច្រើន​គិត​ថា​ការ​ផឹក​ស្រា​ឱ្យ​ស្រវឹង​អាច​ជួយ​កាត់​បន្ថយ​ភាព​មិន​សប្បាយ​ចិត្ត។ ប៉ុន្តែ​មនុស្ស​ស្រី​តែង​តែ​ផឹក​ស្រា​ហើយ​ស្រវឹង​ខ្លាំង​ឡើង​វ៉ល់​តែ​ម្ដង​ដើម្បី​បំបាត់​ទុក្ខ​ព្រួយ។

២. ឃ្លាំ​មើល​អតីត​សង្សារ​តាម​បណ្ដាញ​ផ្សព្វផ្សាយសង្គម មនុស្ស​ស្រី​ញៀន​នឹង​ការ​ធ្វើ​បែប​នេះ​ណាស់ ហើយ​ពួក​គេ​មិន​អាច​បញ្ឈប់​វា​បាន​ឡើយ។ នាង​អាច​លែង​ជា​មិត្តភ័ក្ដិ​នឹង​គ្នា​ក្នុង​បណ្ដាញ​ផ្សព្វផ្សាយ​សង្គម ប៉ុន្តែ​នាង​នៅ​តែ​ពិនិត្យ​មើល​រូបភាព និង​ការ​អាប់​ដេត​ថ្មីៗ​ដដែល។ អាច​សកម្ម​ជាង​មុន​ផង​ក៏​ថា​បាន។

៣. និយាយ​អាក្រក់​ពី​សង្សារ​ចាស់​របស់​នាង នាង​តែង​តែ​និយាយ​អាក្រក់​ពី​គាត់​ដោយ​ពណ៌នា​អំពី​រឿង​អាក្រក់ៗ​ដែល​គាត់​ធ្លាប់​ធ្វើ​ដាក់​នាង រឿង​អាក្រក់ៗ​ដែល​គាត់​ធ្លាប់​ធ្វើ​ពេល​រួម​ដំណេក ព្រម​ទាំង​ភាព​គ្មាន​ការ​ពិចារណា។ និយាយ​រួម​ទៅ​ឱ្យ​តែ​រឿង​ដែល​នាង​មិន​ពេញ​ចិត្ត គឺ​នាង​និយាយ​ប្រាប់​គេ​ទាំង​អស់។

៤. តុប​តែង​ខ្លួន​ស្អាត​ជាង​មុន ពេល​ខ្លះ​មនុស្ស​ស្រី​ទៅ​ប្ដូរ​ពណ៌​សក់ ទិញ​សម្លៀក​បំពាក់​ថ្មីៗ និង​គ្រឿង​សម្អាង​ដែល​នាង​មិន​ធ្លាប់​កាល​ពី​មុន។ គឺ​ថា​ពួកនាង​ខិត​ខំ​ធ្វើ​ខ្លួន​យ៉ាង​ណា​ឱ្យ​ស្អាត​ជាង​មុន​ខ្លាំង​តែ​ម្ដង។

៥. ធ្វើ​ដំណើរ​កម្សាន្ត​តែ​ឯង ឥឡូវនេះ​នាង​មិន​មាន​មិត្ត​ប្រុស​ដើរ​តាម​ជាប់​ទៀត​នោះ​ទេ ដូច្នេះ​នាង​អាច​ធ្វើអ្វី​ដែល​នាង​ចង់​ធ្វើ​បាន​ហើយ។ នៅ​ថ្ងៃ​មួយ​ដែល​នាង​ធ្វើ​ចិត្ត​បាន​ហើយ នាង​នឹង​រក​កន្លែង​ណា​មួយ​ដែល​នាង​ចូល​ចិត្ត រួច​ធ្វើ​ដំណើរ​ទៅ​កាន់​ទីនោះ​ដោយ​ខ្លួន​ឯង។

៦. ផ្ញើសារ​ជា​អក្សរ​បែប​ខឹង​សម្បារ នាង​អាច​ចង់​ផ្សះ​ផ្សា​ជាមួយ​សង្សារ​ចាស់​របស់​នាង​វិញ ប៉ុន្តែ​បែរ​ជា​ប្ដូរ​ទៅ​សរសេរ​សារ​បែប​ខឹង​សម្បារ​ទៅ​គាត់​ទៅ​វិញ។