ពេលស្រឡាញ់នរណាម្នាក់សូមកុំខ្វល់ពីអតីតកាលរបស់គេ! ទោះបីពីមុនម្នាក់នោះជាមនុស្សខូចខិល ឬជាមនុស្សបែបណាក៏ដោយក៏សូមកុំខ្វល់បានទេ!? សំខាន់បច្ចុប្បន្នគេបានកែប្រែនិងធ្វើគ្រប់យ៉ាងដើម្បីឲ្យយើងមានសុភមង្គល និងស្នាមញញឹមជាថ្មី😊 សូមកុំបោះបង់ចោលឲ្យសោះមនុស្សដែលនៅក្បែរអ្នកក្នុងថ្ងៃដែលអ្នកដួល ក្នុងថ្ងៃដែលអ្នកឈឺចាប់😔 ថ្ងៃដែលគ្រប់គ្នាមើលងាយអ្នក😡 ថ្ងៃដែលអ្នកយល់ថាពិភពលោកធំធេងតែហាក់គ្មានអ្វីសម្រាប់អ្នកជាទីពឹង😔 ព្រោះម្នាក់នោះសុខចិត្តរួមឈឺចាប់ជាមួយអ្នក និងសុខចិត្តលះបង់ពេលវេលាសេចក្ដីសុខផ្ទាល់ខ្លួនដើម្បីប្ដូរមកវិញនូវស្នាមញញឹមសារជាថ្មីរបស់អ្នក😊

🌺 ស្រឡាញ់មនុស្សធ្លាប់ខូចមានអីមិនល្អ !

ទី១ គេធ្លាប់មានស្រីច្រើនចឹងពេលរៀបការគេគិតថាឆ្អែតហើយអារឿងស្រីញីហ្នឹងនោះ!
ទី២ គេធ្លាប់ចូលចិត្តផឹកស្រាក្រោយរៀបការចង់ផឹកក៏ផឹកចុះតែត្រូវនាំអូននិងកូនទៅផង! បើគេពិតជាខ្វល់ពីសុភមង្គលគ្រួសារគេនឹងបដិសេធមិនទៅផឹកទេព្រោះថាបើស្រវឹងចុះសុវត្ថិភាពប្រពន្ធនិងកូនគិតមេចទៅ?
ទី៣ គេចូលចិត្ត Ktv ទៅបានតែយកអូនទៅផង! ព្រោះមិនចង់ឲ្យបងចំណាយលុយធីបឲ្យនាងៗ🔪
ទី៤ គេធ្លាប់ប្រើប្រាស់ថ្នាំញៀន😔ចឹងយើងជាប្រពន្ធពន្យល់គេទៅថាបងជិតក្លាយជាប៉ាគេហើយបងត្រូវធ្វើជាគម្រូល្អដល់កូនបងមិនខ្លាចកូនធំឡើងធ្វើតាមបងទេហ៎? តែបើហាមមិនស្ដាប់មានតែ🚓🚓🔪🔪 ប៉ូលីស😂
🌺 បើគេស្រឡាញ់យើងពិតគេនឹងកែប្រែព្រោះខ្លាចយើងខ្មាសអ្នកដ៏ទៃហើយព្រោះតែអតីតកាលមិនល្អរបស់គេ

ប្រភព៖ ឡេង លីដា