១. ធ្វើជាបុរសពិត

សុភាពនារីចូលចិត្តបុរស ពិត ឬបុរសដើមទ្រូងប្រាំហាត់ដែលអាចពឹងពាក់បានពេលបច្ចុប្បន្ន ឬថ្ងៃអនាគត។ បើសិនអ្នកចង់ឲ្យនាងចូលចិត្តនាង អ្នកគប្បីព្យាយាមធ្វើខ្លួនឯងឲ្យមានតម្លៃ (បុគ្គលិកលក្ខណៈ) តាមរយៈអត្តចរិតរួសរាយរាក់ទាក់ថ្លៃថ្នូររបស់អ្នក និងបញ្ចេញសមត្ថភាពក្នុងការផ្ដួចផ្ដើម ឬដោះស្រាយបញ្ហា និងចេះឆ្លៀតឱកាសជួយនាងដែលធ្វើឲ្យនាងមានអារម្មណ៍ហាក់ដូចជាអាច ពឹងពាក់អ្នកបាន។ បើសិនអ្នកក្លាយជាបុរសពិតដែលទាក់ទាញការចាប់អារម្មណ៍ពីអ្នកបាន នោះអ្នកនឹងដឹងខ្លួនថា ការចែចង់ស្រីៗជុំវិញខ្លួនអ្នក ពិតជាងាយស្រួល។

២. សរសើរនាង

សង្កេត មើលនាងថ្ងៃនេះ មានអ្វីពិសេសប្លែកខ្លះទេ? ម៉ូដសក់ សំលៀកបំពាក់ ឬក្លិនទឹកអប់? បើសិនអ្នកចូលចិត្តអ្វីម្យ៉ាងលើខ្លួននាង អ្នកអាចសរសើរនាងឲ្យត្រូវទំនង ដោយមិនបំផ្លើសហួសហេតុ។ ឧទាហរណ៍ អ្នកអាចនិយាយថា (១) “អូ!!! អាវស្អាតដល់ហើយថ្ងៃនេះ! Hmm…មើលទៅពិតជាសមនឹងរាងស្អាតតែម្ដង”!; (២) “ថ្ងៃនេះ ធីតា (ឈ្មោះសន្មត) ប្រើទឹកអប់ម៉ាកអី ក្លិនក្រអូបប្លែកម្ល៉េះ”!
ថ្ងៃ ក្រោយ បើនាងបម្រុងនឹងស្លៀកពាក់សំលៀកបំពាក់ និងប្រើទឹកអប់ដដែលនោះ នាងទំនងជាអាចនឹកឃើញដល់សម្ដីសរសើររបស់អ្នកជាមិនខាន។ យ៉ាងហោចណាស់ នេះមានន័យថា នាងក៏នឹកឃើញដល់អ្នកដែរ។ តែ អ្នកត្រូវចាំថា ការសរសើរគឺធ្វើឲ្យត្រូវសាច់រឿង និងមិនហួសហេតុពេក។

៣. រកពេលនៅជាមួយតែពីរនាក់

ការ ចែចង់ ប្រសើរបំផុតពេលអ្នកនៅជាមួយនាងតែពីរនាក់ជជែកលែងពីនេះពីនោះ។ តែដំបូងឡើយ អ្នកអាចបង្ហាញចេតនាចង់ចែចង់នាងពេលនៅក្នុងក្រុម (ពេលដើរលេង ជុំគ្នាធ្វើការងារ ឬកិច្ចការសាលា)។ ឆ្លៀតឱកាសក្នុងក្រុម អ្នកត្រូវរកពេលណាសមស្របជជែកលេងជាមួយនាង។

៤. ស្រីៗចូលចិត្តមនុស្សកំប្លុកកំប្លែង

ការ បង្កើតបរិយាកាសសើចបញ្ចេញស្នាមញញឹមក្នុងការជជែកគ្នាលេង ពិតជាធ្វើឲ្យអារម្មណ៍ខាងស្រីប្រសើរ និងរឹតតែចូលចិត្តអ្នក។ បើអ្នកអាចនិយាយកំប្លែងស្ងួតបន្តិច នោះអ្នកនឹងឃើញស្នាមថ្ពាល់ញញឹមនាងរៀងរាល់ពេល។ ពេលនោះហើយ នាងប្រាកដជាមានអារម្មណ៍ដិតដាមសប្បាយរីករាយពេលមានអ្នក។

៥. ឌឺនាងលេង

ការ ពិតទៅ ការជជែកលេងជាមួយនាងលេងបែបត្រឹមត្រូវ និងកំប្លុកកំប្លែង មិនទាន់គ្រប់គ្រាន់នៅឡើយ។ មនុស្សស្រីស្អប់មនុស្សប្រុសខូច តែចូលចិត្តមនុស្សខិលលេងសម្ដីផ្ដោះផ្ដងឌឺដងជាមួយនាង។ ថ្ងៃណាស្ងាត់មាត់អ្នក ឬគ្មានអ្នកនៅក្បែរ នាងប្រាកដជាមានអារម្មណ៍ថាស្ងាត់ និងនឹកដល់អ្នកជាមិនខាន ពោលគឺអ្នកធ្វើឲ្យនាងនៅតែសប្បាយចិត្ត ថ្វីបើការញោះនាងធ្វើឲ្យនាងអៀន ឬខឹងអ្នកក៏ដោយ។ ប៉ុន្តែ ការញោះមិនត្រូវលេងជ្រុលពេកឡើយ ព្រោះនាំឲ្យនាងអៀន ឬខឹងមិនចង់និយាយជាមួយអ្នក។

៦. និយាយទូរស័ព្ទយប់ៗ

ឆ្លង កាត់ដំណាក់ទាំង ៥ ខាងលើ ច្បាស់ណាស់ អ្នកទាំងពីរបង្កើតបរិយាកាសចែចង់គ្នារួចទៅហើយ ប៉ុន្តែលក្ខណៈសាមញ្ញធម្មតា។ អ្នកចាំបាច់ត្រូវបង្កើនល្បឿនចែចង់អ្នកបន្ថែមទៀត ដោយបន្តការជជែកគ្នាតាមទូរស័ព្ទនៅដល់យប់ៗ ឬផ្ញើសារបែបចែចង់ បើសិនជាអ្នកទាំងពីរមានពេល។ ការជជែកគ្នាយប់ៗជាប្រចាំ បញ្ជាក់ថា អ្នកទាំងពីរបានទម្លុះព្រំដែនមិត្តភ័ក្ដិបានហើយ ពោលគឺឈានដល់ដំណាក់កាលស្នេហា។

៧. ណាត់នាងចេញក្រៅញឹកញយ

ទំនាក់ ទំនងស្នេហ៍មិនស្និទ្ធស្នាលនោះឡើយ បើសិនអ្នកទាំងពីរមិនមានពេលចេញក្រៅលេង ញ៉ាំអីជាមួយគ្នានោះ។ អ្នកត្រូវណាត់នាងចេញក្រៅលម្ហែកាយ ញ៉ាំអីៗ ដើរផ្សារទំនើប ឬក៏ទៅមើលកុនបែបរ៉ូមែនទិក ឬខ្មោច។ ឱកាសនេះ ជាវេលាស័ក្ដិសមសម្រាប់អ្នកទាំងពីរស្វែងយល់ចិត្តគ្នាកាន់តែ ខ្លាំង និងបង្កើតអនុស្សាវរីយ៍រីករាយរាប់មិនអស់ជាមួយគ្នា។

៨. សារភាពប្រាប់នាង

បន្ទាប់ ពីជោគជ័យតាមដំណាក់កាលទាំងអស់ អ្នកចាំបាច់ត្រូវបង្ហើយកិច្ចការចុងក្រោយអ្នក គឺសារភាពស្នេហ៍ប្រាប់នាង។ ការពិតទៅ អ្នកទាំងពីរបានបង្កើតទំនាក់ទំនងស្នេហ៍ច្បាស់រួចទៅហើយ។ រីឯ ខាងស្រីក៏គេដឹងថា អ្នកកំពុងចែចង់ស្រលាញ់នាងដែរ។ តែអ្វីនៅក្នុងចិត្តមនុស្សស្រី គឺនាងត្រូវការភាពប្រាកដវិជ្ជា សម្ដីសារភាពស្នេហ៍ចេញពីមាត់មនុស្សប្រុសដែលចូលចិត្ត និងចេញក្រៅជាមួយ។ ការសារភាព អ្នកអាចធ្វើឡើងតាមទូរស័ព្ទ និយាយផ្ទាល់ ឬផ្ញើសារ បើសិនអ្នកមិនក្លាហាន។ បើអ្នកក្លាហាន អ្នកអាចសារភាពប្រាប់នាង ពេលអ្នកទាំងពីរចេញក្រៅជាមួយគ្នា។ រកវេលាស័ក្ដិសម ដើម្បីសារភាព ដូចជាបន្ទាប់ពីមើលកុន នៅកន្លែងញ៉ាំអីដែលមានបរិយាកាសរ៉ូមែនទិក ឬកន្លែងផ្សេងៗដែលគិតថា អាចធ្វើទៅបាន។
ជាទូទៅ ការអនុវត្តលើវិធីសាស្ត្រទាំងអម្បាលមានខាងលើនេះ អ្នកត្រូវចេះបត់បែនតាមកាលៈទេសៈ ដូចជាឥរិយាបថ និងការនិយាយស្ដីជាដើម។ ចាំថា ពេលខ្លះ បើអ្នកមិនមុខក្រាស់ចែចង់មនុស្សស្រីបន្តិចទេ នោះនាងនឹងរបូតចេញពីដៃអ្នកជាមិនខាន។ តែ កុំមុខក្រាស់តាមស្អិតខុសទំនង ប្រយ័ត្នខ្មាសគេណា៎!