គិតមកដល់ពេលនេះយើងរៀបការជាមួយគ្នា៣ឆ្នាំហើយមែនទេប្តីសម្លាញ់? ^_^
អូននឹកពេលដំបូងដែលយើងស្រលាញ់គ្នាមែនទែន៖
– នឹកពេលដែលបងមានពេលសម្រាប់អូន ទោះបងរវល់ ទោះបងញៀននឹងលេងហ្គេម.
– នឹកស្បែកជើងដែលបងទិញអោយអូន ទាំងខ្លួនឯងគ្មានលុុយ.
– នឹកពាក្យបងសន្យាថា នឹងនាំអូនទៅលេងកោះរ៉ុង ពេលយើងរៀបការហើយ.
– នឹកឃើញពាក្យបងថា “ប្រពន្ធសម្លាញ់អគុណដែលព្រមនៅជាមួយបង បងគ្មានលុយអោយអូនទេ បងចាប់ផ្តើមសន្សំលុយពីពេលនេះ ដើម្បីអនាគតយើង ដើម្បីអនាគតកូនយើង” “បងនឹងសន្សំលុយដើម្បីទិញកាម៉េរ៉ា canon ទុកថតរូបអូនទុកអោយច្រើនៗ”
– នឹកពេលនោះមែនទែន…………

ស្នេហាយើងពេលនោះស្រស់ស្រាយមែនទែន……….អូនមិនមែនជាមនុស្សមុខលុយទេ មែនទេ? បងក៏ដឹង កាលហ្នឹងមានមនុស្សប្រុសប៉ុន្មាននាក់តាមស្រលាញ់អូន? តែអូនជ្រើសរើសយកបងដោយចិត្តស្រលាញ់, ព្រោះអូនជឿថា ការស្រលាញ់នឹងឈ្នះអ្វីៗទាំងអស់។
– តែសុំទោសដែលអូនធ្វើអោយបងខកចិត្ត ដោយសារគ្រួសារអូនក្រ ម៉ាក់ប៉ាអូនក្រ… ដោយសារតែភាពក្រីក្រ ម្តាយអូនមិនចង់លើកអូនអោយទៅបងទេ គាត់ចង់អោយអូនរៀបការជាមួយអ្នកដែលមានលុយជាងបង….សុំទោសដែលគាត់មិនពេញចិត្ត ហើយមិនពេញចិត្តរហូតមកដល់ពេលនេះ ហើយធ្វើអោយយើងតែងមានបញ្ហាជាមួយគ្នាមិនឈប់ដោយសារតែរឿងនេះ.
– សុំទោសដែលមានតែខ្លួនទទេរ មិនបានវេចលុយ វេចកាក់មករស់នៅជាមួយបង ជាហេតុធ្វើអោយសាច់ញាតិ មើលស្រាលចំពោះបង? តែអូនសុំសួរបងថា តើអូនពិតជាចាំបាច់ត្រូវយកលុយមកតាមខ្លួនទើបបងអាចផ្តល់ក្តីស្រលាញ់ចំពោះអូនមែនទេ?
– សុំទោសដែលតែងតែលួចលាក់ផ្ញើរលុយកាក់អោយអ្នកផ្ទះ រហូតធ្វើបងប្រយ័ត្នប្រយ៉ែង មិនហ៑ានអោយលុយអូនកាន់ ខ្លាចអូនផ្ញើរលុយអោយអ្នកផ្ទះអូន. សុំទោសពិតមែន…
តែបងកុំខ្លាច លុយដែលអូនផ្ញើរអោយអ្នកផ្ទះអូន គឺជាលុយដែលអូនខិតខំរកដោយខ្លួនឯងទេ បងក៏ដឹង បងមានធ្លាប់អោយលុយអូនពីពេលណា?
– សុំទោសដែលចាកចេញពីផ្ទះ មកផ្ញើរខ្លួនរស់នៅជាមួយបង ធ្វើអោយបងពិបាក….
– សុំទោសគ្រប់យ៉ាង បងនិយាយត្រូវ នៅពេលដែលពួកយើងឈ្លោះគ្នាម្តងៗ អូនសួរបងថា “ហេតុអីមិនលួងអូន ដូចប្តីគេដ៏ទៃ ហើយចូលចិត្តស្រែកគំហកអោយអូន ប្រដូចអូនទៅមនុសន្សដែលបងមិនពេញចិត្ត” បងថា “ព្រោះចង់អោយអូនរឹងមាំ”

អគុណបង…..
– អគុណដែលបងអោយអូនរឹងមាំគ្រប់រឿង…
– អគុណដែលរយៈពេលជាង២ឆ្នាំនេះ អូនខំប្រឹងរកលុយយ៉ាងលំបាកដើម្បីចិញ្ចឹមកូន ទិញរបស់អោយកូន ហើយត្រូវមើលកូនទាំងអត់ងងុយ ទាំងឈឺទាំងជា
– អរគុណសម្រាប់ការរស់នៅជាមួយគ្នាដ៏សែនឯការ
គ្រប់ពេលគឺអូន ត្រូវលេបពាក្យជាច្រើនដែលចង់និយាយចូលទៅក្នុងចិត្តវិញ ព្រោះមិនដឹងថាត្រូវនិយាយប្រាប់អ្នកណា?
– អរគុណ… អូនប្រហែលជារឹងមាំគ្រប់គ្រាន់ក្នុងការចាកចេញពីបងហើយប្តីសម្លាញ់… អូនសុំទោសដែលមិនអាចបញ្ជាចិត្តអោយស្រលាញ់បងទៀតបាន ព្រោះថា អូនមិនអាចប្តូរកំណើតជាកូនអ្នកក្រនេះជារៀងរហូត មិនថាថ្ងៃមុខអូននឹងក្លាយជាអ្វីក៏ដោយ បើក្នុងថ្ងៃនេះ អូនកំពុងលំបាក ហើយបងមើលស្រាលអូន មិនអោយតម្លៃអូន ដូច្នេះទោះថ្ងៃមុខអូនក្លាយជាមនុស្សស្រីជោគជ័យ ក៏វាគ្រាន់តែជាមនោសញ្ចេតនាក្លែងក្លាយប៉ុណ្ណោះ….
អូននឹងរាប់ថយក្រោយ ក្នុងថ្ងៃដែលអូនកំពុងបរាជ័យពេលនេះ អូននឹងរាប់ថយក្រោយអារម្មណ៍ស្រលាញ់បង ត្រូវការបងអោយដល់លេខសូន្យ…
ពេលនោះមកដល់ ពួកយើងកុំឈ្លោះគ្នានៅមុខកូនណា យើងចែកផ្លូវគ្នាដោយស្ងៀមស្ងាត់ទៅចុះ …
ក្រោយពេលបែកគ្នា អូនជូនពរអោយបងជួបមនុស្សស្រីដែលសមប្រកប មានគ្រប់យ៉ាង គ្រប់គ្រាន់សម្រាប់បងស្រលាញ់គេ តែអូនសូមផ្តាំ កុំលេងហ្គេមច្រើនពេក កុំទុកអោយគេនៅម្នាក់ឯងច្រើនពេក ត្រូវចាំថា គេមិនមែនជាអូនទេ ហើយបងក៏ត្រូវជូនពរអូនដូចគ្នា ជូនពរអោយអូនជួបនឹងបុរសដែលស្រលាញ់អូនពិតប្រាកដ ធ្វើគ្រប់យ៉ាងដើម្បីអូន មើលថែអូន នឹងមិនធ្វើអោយអូនឯការទៀត ….. សុំទោសណាប្តីសម្លាញ់ អូនហត់ហើយ…. អូនចង់រកមនុស្សបន្តសន្យារបស់បង នាំអូនទៅកោះរ៉ុង អូនបានទិញរ៉ូបសម្រាប់ដើរលេងនោះរួចហើយ…
Good bye my love ……