នៅក្នុងសមុទ្រមួយមានសត្វគ្រំសមុទ្រមួយមានការអាក់អន់ស្រពន់ចិត្ត
ជាខ្លាំង ព្រោះវាមិនពេញចិត្តនូវរូបរាងរបស់វាឡើយ។ជារៀងរាល់ថ្ងៃវាតែង
សង្កេតមើលសត្វផ្សេងៗហើយនិយាយថា《ខ្ញុំចង់មានដង្កៀបដូចក្ដាម
ដែលអាចកៀបអ្វីៗបាន។ខ្ញុំចង់មានព្រុយដូចជាសត្វត្រី ខ្ញុំចង់មានធ្មេញ
មុតដូចជាត្រីឆ្លាម ចង់មានខ្លួនដូចបង្គារដែលអាចកោងបាន !》វានិយាយ
បែបនេះរហូត។ថ្ងៃមួយសត្វក្ដាមបាននិយាយប្រាប់វាថា《ឯងចង់មាន
ដង្កៀបដូចយើង តែយើងចង់បានសំបកដ៏រឹងមាំដូចឯង!》តែវាបាន
និយាយថា《ថ្វីត្បិតតែខ្ញុំមានសំបករឹងមាំមែនតែខ្ញុំមិនអាចហែលទៅ
កន្លែងផ្សេងៗបានដូចបងក្ដាមនិងសត្វដ៏ទៃទេ!》។លឺដូចនេះក្ដាមក៏
និយាយថា《មិនអីទេ!នៅថ្ងៃមួយឯងនិងបានឃើញពីចំណុចពិសេស
របស់ខ្លួនជាមិនខាន។》និយាយចប់ក្ដាមក៏ចេញទៅបាត់ទៅ។ មិនយូរប៉ុន្មានក្រោយមក សត្វគ្រំមានការឈឺចាប់ក្នុងខ្លួនយ៉ាងខ្លាំង។ ប៉ុន្មានថ្ងៃក្រោយមក សត្វគ្រំមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះមានគុជដ៏ស្អាតនិងមានភាពចែងចាំងមួយដុះចេញមកពីក្នុងខ្លួនវា។
សត្វទាំងអស់បានមកជួបជុំគ្នាហើយនិយាយប្រាប់សត្វគ្រំថា
《ឯងឃើញទេនេះហើយជាចំណុចពិសេសរបស់ឯង ដែលយើងគ្រប់
គ្នាមិនមានដូច។នេះជាអំណោយពីធម្មជាតិរបស់ឯងហើយ!》។
☆★☆★ចប់★☆★☆
《 មនុស្សគ្រប់គ្នាតែងតែមានចំណុចពិសេសរៀងៗខ្លួន។
កុំតូចចិត្តនៅពេលដែលយើងមិនមានអ្វីមួយដូចគេ!ចូរពិនិត្យខ្លួនឯងអោយបានច្បាស់នោះអ្នកនឹងឃើញចំណុចពិសេសរបស់អ្នកដែលជាអំណោយពីធម្មជាតិ》