មនុស្សស្រីគួរចំណាយពេលបន្តិចសម្រាប់អាន៖

• អ្នកឃើញគាត់នៅក្នុងFacebook​

• គាត់ជិះ Range Rover Sport 2017

• គាត់ស្អាតសង្ហារ

• គាត់Inbox(ឆាត)មកអ្នក

• អ្នករំភើបហើយReply(ឆ្លើយតប)

• អ្នកណាត់ជួបគាត់

• អ្នកតែងខ្លួន ស្លៀកពាក់សីុចសីុជាមួយក្លិនដ៏ក្រអូប

• អ្នកញាំុបាយថ្ងៃត្រង់ជាមួយគាត់

• អ្នកញាំុអាហារពេលល្ងាចជាមួយគាត់

• អ្នកទាំងពីរមានពេលវេលាល្អជាមួយគ្នា

• គាត់អង្អែលដៃរបស់អ្នក

• គាត់ធ្វើអោយអ្នកសើចនិងញញឹម

• អ្នកលង់ជាមួយគាត់ខ្លាំងមែនទែន

• អ្នកមានអារម្មណ៏ថាដូចជាបានស្គាល់គាត់យូរណាស់មកហើយអញ្ចឹង

• គាត់យកអ្នកទៅកន្លែងPrivateគាត់​

• គាត់ធ្វើអោយអ្នកមានអារម្មណ៏ល្អហើយផ្ដួលអ្នកទៅលើគ្រែ

• គាត់ថើបបបោសអង្អែលអ្នក

• អ្នកដឹងខ្លួនថាវាមិនត្រឹមត្រូវហើយ ប៉ុន្តែមិនអាចទប់នឹងតណ្ហា

• អ្នកសុំអោយគាត់ពាក់ស្រោម តែគាត់ថាមិនអីទេ

• អ្នកបាត់មាត់ហើយបន្ត

• គាត់និយាយថាគាត់ស្រលាញ់អ្នកខ្លាំងណាស់ អ្នកតបទៅវិញដោយមិនស្ទាក់ស្ទើរ«អូនក៏អញ្ចឹងដែរ» ហើយបន្តសង្គ្រាមយឺតៗម្ដងមួយៗ

• អ្នកគិតថាគាត់ជាមនុស្សប្រុសតែម្នាក់គត់

• អ្នកស្លៀកពាក់ខោអាវ

• គាត់ថើបករបស់អ្នកហើយប្រាប់អ្នកថាគាត់ពិតជាសប្បាយណាស់

• គាត់អោយលុយអ្នក

• គាត់នាំអ្នកឡើង(តាក់សុី)Taxi

• អ្នកញញឹមហើយនិយាយ «ជួបបងថ្ងៃស្អែក»

• គាត់នៅស្ងាត់ស្ងៀមមិនស្ដីវាចារ

• នៅក្នុងឡានតាក់សុីអ្នកញញឹមមិនឈប់

• អ្នកបានទៅដល់ផ្ទះហើយសារទៅគាត់ថាអ្នកដល់ផ្ទះហើយ

• គាត់Online ប៉ុន្តែគាត់មិនតប

• អ្នកនៅមិនសុខក៏សារទៅគាត់ម្ដងទៀត

• គាត់នៅតែមិនតប

• មួយនាទីក្រោយមកអ្នកដឹងថាគាត់Unfriendអ្នក

• បន្ទាប់មកគាត់Blockអ្នក

• មួយថ្ងៃ មួយអាទិត្យ មួយខែកន្លងផុត

• អ្នកចាប់ផ្ដើមមានអារម្មណ៏ថាឈឺ ខ្សោយ ស្រកទម្ងន់ វិលមុខ ក្អួត

• អ្នកទៅClinic

• ធ្វើការTest

• 15នាទីក្រោយមក

• ពេទ្យដើរមកអ្នកហើយនិយាយថា«ប្អូនស្រីមានទម្ងន់ហើយផ្ទុកមេរោគអេសដ៏»

• អ្នកឆ្ងល់

• អ្នកមិនយល់

• អ្នកស្លេក

• អ្នកដើរទៅផ្ទះ

• អ្នកភ័យខ្លាច

• អ្នកមិនទទួលស្គាល់ការពិត

• អ្នកចេញទៅចំណតរថយន្តក្រុង

• អ្នកអស់ក្ដីសង្ឃឹម អ្នកដាក់ខ្លួនដេកកណ្ដាលផ្លូវ

• ហើយសម្លឹងមើលទៅលើមេឃរង់ចាំសេចក្ដីស្លាប់

#ផ្ញើរជូនទៅមនុស្សស្រីទាំងអស់

៚វាគ្រាន់តែជារឿងប្រឌិតតែប៉ុណ្ណោះ ប៉ុន្តែជាក់ស្ដែងគឺវាមានរឿងកើតឡើងនៅក្នុងសង្គមសព្វថ្ងៃស្រដៀងនឹងរឿងនេះដែរ ហើយអត្ថបទនេះផងដែរបានបង្កប់នូវតម្លៃអប់រំដល់មនុស្សស្រីកុំអោយឆាប់លង់ខ្លួនជាមួយនឹងវត្ថុអស់ទាំងនោះ។ ដូចនេះសូមកុំធ្វើជាមនុស្សស្រីល្ងង់ដូចរឿងខាងលើនេះ អរគុណសម្រាប់ពេលដ៏មានតម្លៃរបស់អ្នកក្នុងការអាន
ចែករំលែកសម្រាប់មនុស្សដែលអ្នកស្រលាញ់

ប្រភព៖ Sok Sovanrith