ជា​ការពិត​ណាស់​ វា​មិន​ប្រាកដ​ ១០០%​ នោះ​ទេ ​ដែល​មនុស្ស​ស្រី​រៀ​ន​ពូកែ ​ហើយ​ល្ង​ង់​ក្នុង​រឿង​ស្នេហា​នោះ​។ ​ពេល​ខ្លះ​នារី​ប្រភេទ​នេះ​ នាង​អាច​នឹង​មិនសូវ​មានប​ទ​ពិសោធន៍​ក្នុង​រឿង​ស្នេហា​ដោយសារ​ មិនសូវ​ចាប់អារម្មណ៍​ មិនសូវ​យកចិត្តទុកដាក់ ​ព្រោះរ​វល់​ក្នុង​ការសិក្សា។

នាង​មិនសូវមាន​ពេល​ស្វីតជា​មួយ​សង្សារ​នាង ជាហេតុ​ធ្វើឱ្យ​បុរស​អស់ចិត្ត​។ ​ម្យ៉ាង​ទៀត​មិន​ប្រាកដថា ​នារី​ប្រភេទ​នេះ​ល្ង​ង់​រហូត​នោះ​ទេ គេ​ថា​អ្នក​ដែលមាន​ចំណេះដឹង​តែង​ចេះ​គិតគូ ​វែងឆ្ងាយ​ និង​ពូកែ​សង្កេត ​ហើយ​មាន​ហេតុផល​បំ​ផុត ​ដែល​ជា​កត្តា​ធ្វើឱ្យ​សង្សារ​របស់​នាង​ កាន់តែ​ពេញចិត្ត​នូវ​បុគ្គលិកលក្ខណៈ​របស់​នាង ​ពោលគឺ​នាង​អាច​នឹង​ទទួលបាន​ការស្រឡាញ់​ពី​បុរសៗ​ ច្រើនជាង​នារី​ធម្មតា​ ដែល​មិនសូវ​មាន​ភាព​ឆ្លាត​វៃ ហើយ​នារី​ដែល​ពូកែ ​នាង​មិនសូវ​ចាញ់បោក​ការ​លួងលោម​ដោយ​ ងាយ​ពី​បុរស​នោះ​ទេ​ ហេតុនេះ​នាង​ក៏​មិនសូវ​ងាយ​ខូចចិត្ត​នោះ​ដែរ៕

ប្រភព៖ TrollKhmer