សួស្តី បងប្អូនដែលគ្មានគម្រោង ទៅដើរលេងចូលឆ្នាំសង្ក្រាននឹងគេ (^_^) ❤ តើបងប្អូនបានត្រៀមខ្លួន ដើម្បីទប់ទល់នឹងរូបថត ព្រមទាំងStatus ជាច្រើនរាប់លាននៅឆាប់ៗនេះ ហើយរឺនៅ? នេះជាចំនុចសំខាន់ៗមួយចំនួន ដែលបងប្អូនគួរតែត្រៀមឲ្យបានរួចរាល់៖

1. ត្រូវស្រស់ស្រូបអាហារពេលព្រឹកឲ្យបានឆ្អែត ធ្វើយ៉ាងណាឲ្យចង្វាក់បេះដូង លោតបានល្អ ដើម្បីងាយស្រួលក្នុងការទប់ចិត្ត ទប់អារម្មណ៍ មិនលើសឈាម ពេលឃើញមិត្តភក្តិបងប្អូន បានទៅដើរលេង ចោលយើង 👍

2. បើអាច គួរផ្អាកលេង ហ្វេសប៊ុកមួយថ្ងៃតែម្តងទៅ។ ប៉ុន្តែ ខ្ញុំជឿថា ពួកយើងធ្វើមិនកើតទេ ព្រោះក្នុងនាមជាជនឈ្នានីសម្នាក់ នៅពេលដែលយើងកាន់តែច្រណែនគេ គឺយើងកាន់តែចង់ដឹងចង់លឺ ថាគេទៅដើរលេងដល់ណាខ្លះ។ ដូច្នេះហើយ អ្វីដែលបងប្អូនគួរធ្វើ គឺថាដាច់ខាត សូមកុំចុចLike រូបថត រឺStatus អ្នកបានដើរលេងទាំងនោះច្រើនពេក ដើម្បីបង្ការកុំឲ្យរូបទាំងនោះ លោតពេញ New Feeds របស់ពួកយើង។

3. ក្នុងករណី ដែលមិត្តភក្តិយើងណាម្នាក់ បង្ហោះរូបដើរលេង នៅកន្លែងដដែលៗ លើសពី2ដង សូមចុច Report រូបថតនោះចោលតែម្តងទៅ ព្រោះនោះជាការបំពាន លើផ្លូវចិត្តពួកយើង យ៉ាងធ្ងន់ធ្ងរ។ វាមិនដែលអ្នកណាទៅចូលឆ្នាំសង្ក្រាននឹងគេសោះ បែរជាផុសរូបពេញ Facebook សូម្បីតែពេលកំពុងហូបបាយ នោះទេ 👌👌👌

4. កុំភ្លេចនាំគ្នា ជួយចុចLikeនិងShare Post របស់មិត្តភក្តិ ទាំងឡាយណា មិនបានទៅដើរលេងហ្នឹងគេផង។ ធ្វើបែបនេះ គឺពួកយើង នឹងមានអារម្មណ៍ថា មនុស្សជាច្រើនក៏មិនបាន ទៅដើរលេងដូចជាយើងដែរ មិនមែនមានតែយើងនោះទេ ❤

5. ចូលរួម Check in ដោយសរសេរថា “On the way to… ផ្ទះបាយ បង្គន់ និងបន្ទប់គេងជាដើម” ដើម្បីពង្វក់អារម្មណ៍ខ្លួនឯង កុំឲ្យមើលឃើញការ Check in របស់អ្នកដែលបានទៅដើរលេង ស្រស់ៗនឹងភ្នែកពេក។ ហើយណាមួយ នៅពេលដែលពួកយើង នាំគ្នាCheck in ពេញហ្វេសប៊ុកហើយ ពួកគេនឹងកាត់បន្ថយការ Check in ព្រោះពួកគេមិនចង់ប្រើស្ទាយដដែលៗនោះឡើយ។

6. ដាច់ខាត សូមបងប្អូនកុំផុសរំអុកទួញសោក ពីភាពឈឺចាប់ ដែលមិនបានទៅដើរលេងឲ្យសោះ។ ទោះបីជាយើង ត្រូវចូលឆ្នាំសង្ក្រាននឹងគេ នៅលើគ្រែ ដូចនាងកង្រីកំពុងដេកហូរទឹកភ្នែករង់ចាំឫទ្ធីសែនក៏ដោយ ក៏យើងមិនត្រូវបង្ហាញពីអារម្មណ៍ពិត ឲ្យអ្នកដែលបានទៅដើរលេង បានចិត្ត និងសើចចំអកយើងនោះទេ។ បើកាលណា គេដឹងពីចំនុចខ្សោយរបស់យើង គេនឹងផុសរូបកាន់តែច្រើន ហើយពួកយើងនឹងត្រូវ អស់លក្ខណ៍នៅពេលនោះ ជាក់ជាមិនខាន។

សូមបងប្អូនទាំងអស់គ្នា ជួបតែសំណាងល្អ 🙏❤

ប្រភព៖ Sandra Romdul
កែសំរួលដោយ៖ កូនពៅ.com