ខ្ញុំជឿជាក់ថា “ ការងារដែលកាន់តែពិបាក នោះភាពសប្បាយរីករាយក៏កាន់តែមានច្រើនដែរ” ជាពិសេសការងារដែលពាក់ព័ន្ធទៅនឹងការប្រាស្រ័យទាក់ទងជាមួយមនុស្ស។ បើទោះបីជាមនុស្សមួយចំនួនត្រូវបានរិលវល់ក៏ដោយ តែពួកគេក៏អាចបន្ធូរបន្ថយវាបានដោយប្រើចិត្តសាស្ត្រដែរ។ តោះយើងក្រលេកពីមើលបច្ចេកទេសដែលយើងអាចយកទៅប្រើបាន។

1. បង្វឹកប្រើកែវភ្នែករបស់អ្នកឱ្យមានប្រយោជន៍៖ ប្រសិនបើអ្នកមិនអាចទទួលបានចម្លើយដែលអ្នកចង់បាននោះទេ បច្ចេកទេសនេះអាចជួយអ្នកក្នុងការធ្វើការងារជាក្រុមបាន និងទទួលបានលទ្ធផលដ៏ល្អបំផុតចេញពីការងារនោះ។ ទោះជាយ៉ាងណា អ្នកគួរមើលឃើញពួកគេដោយមិត្តភាពដើម្បីដោះស្រាយបញ្ហានេះរួមគ្នា បើមិនដូច្នោះទេអ្នកច្បាស់ជាមានបញ្ហាហើយ!

2. ចូរមានភាពស្ងប់ស្ងាត់នៅពេលដែលនរណាម្នាក់ចាប់ផ្តើមរករឿងអ្នក៖ នៅពេលដែលមាននរណាម្នាក់នៅក្នុងក្រុមចាប់ផ្តើមមានអារម្មណ៍ឆេវឆាវ សូមកុំធ្វើដូចគាត់។ ចូរប្រើ “ហេតុផល” ហើយបញ្ហានេះនឹងគួរតែត្រូវបានដោះស្រាយហើយ។

3. អង្គុយនៅក្បែរគាត់៖ ធ្វើបែបនេះនឹងជួយអោយគាត់ត្រជាក់ចិត្តបន្តិច៖ ការអង្គុយនៅក្បែរនរណាម្នាក់នឹងជួយកាត់បន្ថយកម្រិតឆេវឆាវរបស់ពួកគេ។

4. ប្រសិនបើអ្នកត្រូវការជំនួយ សូមនិយាយវាចេញមក៖ សូមជ្រើសរើសពាក្យដែលនាំឱ្យអ្នកដទៃមានអារម្មណ៍ថាសំខាន់អំពីខ្លួនពួកគេ។ ការនិយាយថា “ខ្ញុំចង់បានជំនួយពីអ្នក… ” នឹងកាន់តែមានប្រសិទ្ធិភាពបន្ថែមទៀត។

5. អ្វីៗគ្រប់យ៉ាងគឺមានភាពងាយស្រួលដូចជាកាយវិការដៃរបស់អ្នក៖ ក្រៅពីកាយវិការរាងកាយផ្សេងទៀតរបស់អ្នក កាយវិការដៃពិតជាមានសារៈសំខាន់ខ្លាំងណស់។ ការខ្វែងដៃរបស់អ្នកមានន័យថាអ្នកស្ថិតនៅក្នុងទីតាំងប្រឈមគ្នាមួយ ដែលនឹងធ្វើឱ្យរឿងរ៉ាវកាន់តែលំបាកបន្ថែមទៀត។ ការនិយាយនិងការប្រើកាយវិការដៃក្នុងពេលតែមួយកាន់តែបង្កើតបានជាអារម្មណ៍មិត្តភាពបន្ថែមទៀត។

បច្ចេកទេសទាំងនេះពេលខ្លះត្រូវបានគេចាត់ទុកថាជាចំណុចដ៏កម្រមួយ។ ទោះជាយ៉ាងណា វាពិតជាមានសារៈសំខាន់ខ្លាំងណាស់។ សូមសាកល្បងវា ហើយផ្ដល់មតិយោបល់ជាមួយនិងលទ្ធផលរបស់អ្នកខាងក្រោម!

ប្រភព៖ Singha Beer Cambodia