#បញ្ញត្តិ១០យ៉ាងសំរាប់គូជីវិតនិងអនាគត

កុំឈ្លោះគ្នាពេលនៅក្រៅផ្ទះ
កុំឈ្លោះគ្នាមុខកូន
កុំឈ្លោះគ្នាពេលម្នាក់ទៀតកំពុងដេកឈឺ
ពេលឈ្លោះគ្នាកុំជីកកកាយរឿងដែលកន្លងហួសយូរមកហើយ
ពេលឈ្លោះគ្នាកុំទាញអូសបន្លាយចូលរឿងសាច់ញាតិទាំងសងខាង

ពេលឈ្លោះគ្នាកុំប្រើវាចាធ្វើបាបចិត្តគ្នា ចូរដោះស្រាយគ្នាត្រឹមតែរឿងដែលឈ្លោះ
ពេលឈ្លោះគ្នាកុំបំផ្លាញទ្រព្យសម្បត្តិ
ពេលឈ្លោះគ្នាកុំយកសេចក្តីស្លាប់មកគំរាមគ្នា
ពេលឈ្លោះគ្នាកុំប្រើដៃប្រើជើង
១០ ពេលឈ្លោះគ្នាកុំនិយាយពីរឿងលែងលះជាដាច់ខាត ។