ការវះកាត់កែសម្ភស្សក្នុងពេលបច្ចុប្បន្នត្រូវបានគេចាត់ទុកវាជារឿងធម្មតាទៅហើយ ដែលមនុស្សទូទៅតែងតែធ្វើវាដើម្បីបង្កើនទំនុកចិត្ត បង្កើនភាពស្រស់ស្អាត ភាពសង្ហារបស់ខ្លួន ។ តែខុសអីសំរាប់បុរសម្នាក់នេះបែជាមិនមែនវះកាត់ដើម្បីភាពស្រស់ស្អាត តែបែជាវះកាត់ដើម្បីទទួលបាននូវរាងកាយ និងមុខមាត់គួរឲខ្លាចទៅវិញ ។

Vinny Ohh អាយុ ២២ឆ្នាំ ញៀននឹងការវះកាត់កែសម្ភស្សតាំងពីធំដឹងក្តីមកម៉្លេះ តែការវះកាត់របស់គាត់គឺថាមិនដូចគេមិនដូចឯងចឹងហ្មង!! គឺថាមុខមាត់គាត់កាលពីមិនទាន់កែក៏សង្ហាម៉្យាងដែល តែប្រហែលជាគាត់មិនពេញចិត្តជាមួយនឹង មុខមាត់ និងរាងកាយជាមនុស្សរបស់គាត់ បានជាគាត់បែកគំនិតទៅចាប់ផ្តើមទៅកែសម្ភស្សអោយដូចទៅនឹងមនុស្សក្រៅភពទៅវិញ ។

គាត់ចាប់ផ្តើមធ្វើការវះកាត់កែសម្ភស្សនេះតាំងតែពីអាយុ ១៧ឆ្នាំមកម៉្លេះ គឺថាគាត់ធ្វើវាបន្តិចម្តងៗ កាត់កន្លែងនេះចេញ ថែមកន្លែងនោះចូល កែកុនចុះឡើងរហូតដល់បានរាង្គកាយដូចដែលលោកអ្នកបានឃើញនេះ ។

គាត់បានប្រាប់ឲដឹងថា តាំងពីគាត់ចាប់ផ្តើមកែសម្ភស្សមកបើគិតជាលើកនោះ គឺវារាប់រយដងទៅហើយ ដោយគាត់បានកែរាង្គកាយទាំងមូលចំនួន ៣៥ដង ថ្ពាល់ ១២ដង ចង្កា និងថ្គាម ២ដង បបូរមាត់ ១៥ដង និងធ្វើការកែកុនតាមកន្លែងផ្សេងៗទៀតសរុបចំនួន ១០ដង..ហើយបើគិតជាលុយវិញលឺហើយ admin ប៊ិះដាច់ផ្ងារតែម្តង គឺបើគិតជាលុយដុល្លារគឺ ៥០០០០ដុល្លារ និងបើគិតជាលុយខ្មែរវីញគឺប្រមាណ ១៨០លានរៀលឯណោះ។

ប្រភព៖  kapook | បកប្រែនិងកែសំរួល៖ កូនពៅ.com