បើ​អ្នក​ចង់​ស្រក​ទម្ងន់​លឿន ហើយ​ថែមទាំង​មិន​ប៉ះពាល់​សុខភាព អ្នក​អាច​អនុវត្ត តាម​វិធី​ផ្សេងៗ ខាងក្រោម​នេះ​បាន នោះ​អ្នកនឹង​អាច​ក្លាយជា​មនុស្ស​ស្រី ដែល​មាន​រូបរាង​ស្អាត ជា​មិនខានឡើយ​។​

1.​ ​អ្នក​អាច​យក​ផ្លែ​ប៉ោម មក​ចិត​ជា​ដុំៗ បន្ទាប់មក យក​វា​ទៅ​កិន​ជា​ទឹក ហើយ​យក​ទឹក​ផ្លែ​ប៉ោម​នេះ មក​លាយ​ជាមួយ​ទឹកដោះគោ​ជូរ ហើយ​ផឹក នោះ​អ្នកនឹង​អាច​ឃើញ​លទ្ធផល ជា​មិនខានឡើយ​។​

2.​ ​អ្នក​ក៏​អាច​យក​ត្រសក់ លាយ​ជាមួយ​ទឹកដោះគោ​ជូរ​ផឹក​ដែរ ព្រោះ​ត្រសក់ អាច​ជួយ​អ្នក​ឱ្យ​ស្រក​ទម្ងន់​បាន​។​

3.​ ​អ្នក​អាច​យក​ល្ហុង ទៅ​កិន​ជា​ទឹកបាន បន្ទាប់មក យក​មក​លាយ​ជាមួយ​ទឹកដោះគោ​ជូរ វា​មិន​ត្រឹមតែ​អាច ឱ្យ​អ្នក​ស្រក​ទម្ងន់​បាន ហើយ​វា​ថែម​ទាំង​អាច​ធ្វើឱ្យ​ទ្រូង​អ្នក ធំ​ទៀត​ផង​។​

4.​ ​អ្នក​អាច​ផឹក​ទឹកចេក លាយ​ជាមួយ​ទឹកដោះគោ​ជូរ​បាន ដោយ​យក​ចេក ទៅ​កិន​ជា​ទឹក ហើយ​លាយ​ជាមួយ​ទឹកដោះគោ​ជូរ ព្រោះ​នៅក្នុង​ចេក មាន​សារធាតុចិញ្ចឹម​ជាច្រើន មាន​ប្រូតេអ៊ីន ស្ករ វីតាមីន A និង C ដែល​អាច​ធ្វើឱ្យ​អ្នក ស្រក​ទម្ងន់ ដោយ​មិន​ប៉ះពាល់​សុខភាព​។​

5.​ ​អ្នក​អាច​យក​ម្សៅ​តែ​បៃតង ១០ ក្រាម មក​លាយ​ជាមួយ​ទឹកដោះគោ​ជូរ ចំនួន ២០០ ក្រាម មក​ផឹក​បាន ព្រោះ​វា​អាច​បញ្ចេញ​ជាតិពុល ពី​ក្នុង​ខ្លួន​អ្នក​អស់ ជួយ​សម្រួល​ដល់​ការបត់​ជើង​របស់​អ្នក ជាពិសេស អាច​ជួយ​អ្នក ឱ្យ​ស្រក​ទម្ងន់​បាន​ទៀត​ផង​៕

ចំណាំ៖ ដើម្បីទទួលបាននូវប្រសិទ្ធភាពខ្ពស់ សូមលោកអ្នកធ្វើការបង្អត់អាហារដោយទទួលទាន តែរូបមន្តដែលយើងផ្តល់ជូនឲ្យបានមួយអាទិត្យពេញ នោះលោកអ្នកនឹងភ្ញាក់ផ្អើលជាមួយនឹងលទ្ធផលជាក់ជាមិនខាន៕