( ផ្ញើរជូនបុរសៗដែលអត្តចរឹកអញ្ចឹង ) (តែមនុស្សស្រីគួរតែអានដែលទៅ ) !! វាច្រើនបន្តិចមែនតែគួរតែអានឲ្យចប់ !!

ធ្វើជាមនុស្សប្រុសគួរតែឲ្យតម្លៃខ្លួនឯង បន្តិចទៅ កុំចេះតែដើរឆាតទៅ មនុស្សស្រី ម្នាក់នេះផង ម្នាក់នោះផងហើយនិយាយស្ដីធ្វើដូចខ្លួនឯងនឹងស្រលាញ់គេយ៉ាងអញ្ចឹង ។ អ្នកជាមនុស្សប្រុសគួរតែឲ្យតម្លៃការស្រលាញ់តបស់អ្នកបន្តិចទៅ ហើយអ្នកក៏មិនត្រូវយកមនុស្សស្រីមកធ្វើជាល្បែងដើម្បីកែភាពអផ្សុក របស់អ្នក ធ្វើឲ្យមនុស្សពីរនាក់ត្រូវមកពិបាក ឬ ខូចចិត្តដោយសារតែអ្នកយ៉ាងអញ្ចឹង ។ យកចិត្តយើងទៅថ្លឹងចិត្តគេមើលបើជាយកយើងមកធ្វើជាល្បែងកែភាពអផ្សុករបស់គេវិញតើយើងមានអារម្មណ៍បែបណាទៅ ? យើងក៏មានបងប្អូនជាមនុស្សស្រីដែល បើមានមនុស្សប្រុសណាម្នាក់មកធ្វើបែបនេះចំពោះបងប្អូនយើងវិញតើមានអារម្មណ៍បែបណា ? ខ្ញុំនិយាយនេះគឺមកខ្ញុំអាណិតអ្នកពីព្រោះបើអ្នកធ្វើបែបនេះអ្នកគ្មានថ្ងៃបានជួបមនុស្សដែលល្អគេមកស្រលាញ់អ្នកនោះទេគេនឹងដើរចេញពីជីវិតរបស់ម្ដងមួយៗ អ្នកនឹងក្លាយជាមនុស្សឯការគ្មានថ្ងៃបញ្ចប់ ខ្ញុំនិយាយនេះគឺចេតនាល្អទេមិនបានចង់ស្ដីថាឲ្យអ្នកអ្វីនោះឡើយ ។

ខ្ញុំគ្រាន់តែនិយាយពន្យល់អ្នកបន្តិចដើម្បីឲ្យអ្នកជាមនុស្សប្រុសគួរតែរក្សាតម្លៃខ្លួនឯងបន្តិចទៅឲ្យសក្ដិសមនឹងបានកើតមកជាមនុស្សប្រុសផង អ្នកមិនឲ្យតម្លៃខ្លួនឯងគួរតែឲ្យតម្លៃក្រុមគ្រួសារ នឹងគួរតែរក្សាតម្លៃឲ្យក្រុមគ្រួសារ របស់អ្នកដែលបានបង្កើតអ្នកមកផង ។ ហើយនិយាយៗទៅខ្ញុំក៏អាណិតមនុស្សស្រីៗ ដែលគ្មានការគិតជ្រៅជ្រះ ចេះតែមកជឿលើកមនុស្សដូចអ្នក ប្អូនគេប្អូនយើង យើងស្រលាញ់ប្អូនយើងយ៉ាងមិចគេក៏ស្រលាញ់ប្អូនគេអញ្ចឹងដែល អញ្ចឹងហើយបើជាបុរសដែលចង់បានមនុស្សស្រីណាម្នាក់មកធ្វើជាដៃគូរជីវិតដែលល្អអ្នកគួរតែបញ្ឈប់នូវការឆាតទៅមនុស្សស្រីនេះផងមនុស្សនោះផងហើយធ្វើដូចអ្នកស្រលាញ់គេបែបនេះ ការឆាតលេងរាប់អានគ្នាធម្មតាវាមិនខុសអ្វីនោះទេ តែការឆាតរបស់អ្នកដូចជាមិនមែនជាការាប់អានគ្នានោះទេ គឺលើសពីការរាប់អានធ្វើឲ្យមនុស្សស្រីម្នាក់ខូចចិត្តម្នាក់ហើយម្នាក់ទៀតដោយសារតែអ្នក បើអ្នកមានសង្សារហើយគួរប្រើពេលវេលាដើម្បីស្វែងយល់ពីរគ្នាទៅវិញទៅល្អជាជាងដែលទៅធ្វើបាបចិត្តមនុស្សដទៃឲ្យមកពិបាកចិត្តឬខូចចិត្តដោយសារតែការលេងសើចសប្បាយរបស់អ្នក ខ្ញុំស្គាល់អ្នកបានជាខ្ញុំនិយាយនឹង ពីព្រោះអ្នកកំពុងតែធ្វើយើងដែលមិនត្រឹមត្រូវ ។

ហើយមនុស្សស្រីដែលលេងឆាតជាមួយអ្នកខ្ញុំក៏ស្គាល់គេទៀតខ្ញុំអាណិតគេណាស់ គេគឺជាជនរងគ្រោះដោយសារតែទង្វើរបស់អ្នក ពាក្យសម្ដីខាងលើនេះសង្ឃឹងថាអ្នកនឹងយល់ហើយអាចនឹងបញ្ឈប់នូវទង្វើបែបនេះទៅចុះ អ្នកគួរតែឲ្យតម្លៃខ្លួនឯងបន្តិចទៅ វាគ្មាអ្នកណាម្នាក់មកវាយតម្លៃអ្នកបាននោះទេ តម្លៃតម្លៃរបស់វានៅលើទង្វើរបស់នេះហើយបើសិនជាអាចគួរតែបញ្ឈប់ទៅ អាណិតមនុស្សស្រីៗដែលអ្នកឆាតរក គេ បងប្អូនគេបងប្អូនយើងស្រីៗដូចតែគ្នាទេ គួរតែបញ្ឈប់ដើម្បីតម្លៃរបស់ខ្លួនឯង នឹងដើម្បីកុំឲ្យអ្នកដទៃគេត្រូវមកខូចចិត្តដោយសារតែយើង ។

ប្រភព៖ Lida Srey Sart