អ្នកណាថានៅម្នាក់ឯងមិនល្អនោះ? ខាងក្រោមនេះជាចំណុចទាំង ១០
ដែលបង្ហាញថាអ្នកអត់គូក៏មានភាពរីករាយដែរ៖

១. មិនខ្ជះខ្វាយពេលវេលាទៅលើរឿង អន់ចិត្ត ឈ្លោះគ្នា ខឹងគ្នា និងរឿងអវិជ្ជមានជាច្រើនទៀត។
២. រស់នៅជាមួយនឹងសេរីភាព។
៣. អាចធ្វើអ្វីដែលខ្លួនចង់ធ្វើ។
៤. មិនចាំបាច់ខំប្រឹងសំរបខ្លួនទៅតាមអ្វីដែលខ្លួនមិនចូលចិត្ត។
៥. មិនចាំបាច់ត្រៀមចិត្តសម្រាប់ឈឺចាប់


៦. មិនចាំបាច់រាយការណ៍គ្រប់រឿងរ៉ាវរបស់អ្នក។
៧. មានឳកាសបានធ្វើរឿងថ្មីៗ និងសាកល្បងជាមួយនឹងការផ្សងព្រេងនាៗ។
៨. មានពេលវេលាសប្បាយជាមួយនឹងមិត្តភក្តិ និងមានពេលសម្រាប់ខ្លួនឯង។
៩. គ្មានអ្នកចាំអង្គុយប្រច័ណ្ឌ​ខឹង។
១០. មានឳកាសណាត់ជួបមនុស្សប្លែកមុខ៕