នៅលើ​លោក​នេះ​គ្មាន​នរណា​ម្នាក់​ដែល​មិន​មាន​ស្នេហា​នោះទេ ទោះបីជា​យើង​មិន​ចង់​មាន​តែ​បើ​ដល់​ដំណាក់កាល​បេះដូង​យើង​ប្រាកដ​ជា​ទទួលយក​មនុ​ស្សម្នាក់​មក​ទុក​ដោយ​មិន​ដឹងខ្លួន​។ ជួនកាល​យើង​មិនដឹង​ថា​លង់​ស្រលាញ់​គេ​ពេលណា​ផង អាចនិយាយបាន​ថា ស្នេហា​ចៃដន្យ និង​លង់​ស្រលាញ់​បន្តិច​ម្ដងៗ​

១.ការ​ចូល​ចិត្ត​

​ថ្វី​ត្បិត​តែ​មតិ​មួយចំនួន​បាន​និយាយថា ស្នេហា​មិន​មែន​ជា​ការ​ចូល​ចិត្ត​តែ​កត្តា​សំខាន់ នោះ​គឺ​យើង​តែងតែ​មើលឃើញ​ពី​ចំនុច​ល្អ​របស់​គេ​កាន់តែ​ច្រើនឡើងៗ គ្រប់​អ្វី​ដែល​គេ​ធ្វើឲ្យ យើង​រីករាយ​រាល់​ពេល​នៅ​ក្បែរ យើង​ចេះ​ចាប់អារម្មណ៍​ថា​ទង្វើ​គេ​ដូចជា​មនុស្ស​ដែល យើង​ធ្លាប់​ស្គាល់​មួយចំនួន ឧទាហរណ៍ ប៉ា ម៉ាក់ សាច់ញាតិ ឬ​សង្សារ​ចាស់​… ហើយ ភ័យ​អរៗ ពេល​ជួប​មុខ​គេ នេះ​ជា​ការចាប់ផ្ដើម​ដំបូង​ក៏​ជា​ដំណាក់កាល​ដំបូង​ដែល​យើង​មិនដឹង​ខ្លួន​ថា កំពុង​ចាប់អារម្មណ៍​គេ​។​

​២.ភាពស្និទ្ធស្នាល​

មតិ​មួយ​ដែល​គេ​តែងតែ​និយាយថា ស្នេហ៍​មិន​ឈ្នះ​ស្និទ្ធ​។ ពាក្យ​មួយ​ឃ្លា​នេះ​ពិតជា​ពិត ប្រាកដ​មែន​មិន​ក្លែងក្លាយ​ទេ កាលណា​មនុស្ស​ពីរ​នាក់​នៅ​ក្បែរ​គ្នា​តែងតែ​មាន​អារម្មណ៍​ស្នេហា កើតមានឡើង​ជា​ពិសេស​​គឺ​ ប្រុស​នឹង​ស្រី​តែម្ដង​។ អ្នក​ដែល​ចាប់អារម្មណ៍​ទេ​ថា ពេល​នៅ​ក្បែរ​គេ​បាន​ទទួល​ភាពកក់ក្ដៅ​ការយកចិត្តទុកដាក់ សប្បាយរីករាយ មាន​ក្ដី​សុខ ជាពិសេស​ពេល​ដែល​គ្មាន​គេ​នៅ​ក្បែរ​យើង​តែងតែ​មាន​អារម្មណ៍​ថា​អផ្សុក ធុញ​ថប់ ឯការ​កណ្ដោច​កណ្ដែ ង​ចង់បាន​គេ​មក​អង្គុយ​ស​ន្ទា ទោះបី​មិន​បាន​ច្រើន​ដោយ​ការ​នៅ​ក្បែរ​គ្នា​ក៏​សុំ​ត្រឹម​ឃើញ​មុខ ហើយ​បាន​ស្រង់​យក​នូវ​ក្លិន​ខ្លួន​របស់​គេ សំលេង​របស់​គេ ឬ​ស្នាមញញឹម​ដ៏​ទន់ភ្លន់​របស់គេ​តែ​បន្តិច​ក៏​អស់ចិត្ត​ដែរ មែន​ទេ​? នេះ​បញ្ជាក់ថា​គេ​ឈានចូល​ជីវិត​អ្នក​បន្តិច​ម្ដងៗ​ហើយ​។​

៣.ការចង់​ជួប​

ពេលខ្លះ​អ្នក​ពិតជា​ចង់​ជួប​គេ​ណាស់​តែ​ដោយ​រវល់​ពេក​ប្រាកដជា​គ្មាន​ពេល​គ្រប់គ្រាន់​ទេ​តែ​ធ្លាប់​ទេ​ទោះបីជា​មិន​អាច​ទូរ​សព្ទ​ទៅ​គេ​បាន​ព្រោះ​យើង​មិនមែន​ជា​មនុស្ស​សំខាន់​របស់​គេ គ្រាន់តែ​ឃើញ​គេ អន​ឡាញ Facebook ក៏​សប្បាយចិត្ត​ដែរ មាន​Friend ១០០០​នាក់ អន​ឡាញ មិន​ស្មើ​ឃើញ​គេ​ម្នាក់​អន​ឡាញ​ឡើយ ទោះ​ជា​មិន​បាន​Chart ជាមួយ​គ្នា​ក្ដី​។​

៤.ហួងហែង​

ការស្រលាញ់​ប្រាកដជា​ចង់ឲ្យ​គេ​ក្លាយជា​របស់​យើង​មិន​ខាន ទោះបីជា​មាន​ទស្សនៈ មួយ​ថា​ស្នេហា​គឺជា​ការលះបង់​តែ​យើង​មិន​ចង់​លះបង់​មនុស្ស​ដែល​យើង​ស្រលាញ់​ឲ្យ​អ្នក​ដទៃ​ទេ​។ ដូច​ច្នេះ​ដំណាក់​កាល​​​បន្ទាប់​គឹ​ ចាប់ផ្ដើម​ប្រច័ណ្ឌ​មិន​ចង់​អ្នកផ្សេង​ក្បែរ​ឡើយ​ទោះបីជា យើង​ត្រឹម​ជា​មិត្តភ័ក្រឬ​អ្នកដ៏ទៃ​ក៏​ដោយ នេះ​ហើយ​ជា​អារម្មណ៍​ស្រលាញ់​មនុស្ស​ម្នាក់​។ យើង​ញញឹម​នៅពេល​ដែល​មើល​រូបគេ ឬ​គ្រាន់​តែ​អាន​Message របស់គេ មើល​លេខ​ទូរ​សព្ទ​គេ ហើយ​អ្វី​ដែល​គួ​ឲ្យ​កត់សម្គាល់​ជាងនេះទៀ​ត​គឺ តែងតែ Save រូប​គេ​ទុក ក្នុង​ទូរ​សព្ទ អង្គុយ​នឹក​គេ​តែ​ម្នាក់ឯង​ខឹង​និង​មនុស្ស​ដែល​ស្និទ្ធស្នាល​ជាមួយ​គេ ពេល​គេ​រំលឹង​ពី អ្នកផ្សេង​ជាដើម​។ ទាំងនេះ​បានន័យថា​យើង​កំពុងតែ​ធ្លាក់​ចូល​អន្លុង​ស្នេហ៍​គេ​មែនទែន​ហើយ រហូត​ដល់បេល​ខ្លះ​យល់សប្តិ​ឃើញ​គេ​ទៀត​ផង​។​

៥.ការ​ស្រមៃ​

រាល់​ពេល​អ្នក​តែងតែ​ស្រមៃ​ថា​គេ​ជា​សង្សារ​ឬ ស្រមៃ​ថា​អ្នក​បាន​រៀបការ​ជាមួយ​គេ ចង់​ដឹង​រឿង​ជីវិត​គេ តែងតែ​និយាយ​ពាក្យ​ក្នុង​ចិត្ត​របស់​ចិត្ត​ប្រាប់​គេ អ្វី​ដែល​គួរឲ្យ​ចាប់អារម្មណ៍ គឺ​តែងតែ​និយាយ​រឿង​អនាគត​ជាមួយ​គេ​។​

*​បើ​អ្នក​ឃើញ​ថា​អ្នក​មាន​ចំនុច២ ​​ឬ​៣ ​ក្នុង​ចំណោម​ចំនុច​ខាងលើ​ហើយ​បញ្ជាក់ថា​អ្នក​បាន​លង់​ស្រលាញ់​គេ​យ៉ាង​ពិតប្រាកដ​ហើយ ដូច​ច្នេះ​គួរតែ​ព្យាយាម​រក​ពេល​ណា​ល្អ​គ្រប់គ្រាន់ ដើម្បី​សារភាព​ប្រាប់​គេ​ទៅ​ជៀសវាង​បាត់បង់​មនុស្ស​ល្អ​ចេញ​ពី​រង្វង់​ដៃ​អ្នកចាំ​ថា ស្នេហា​គឺជារឿង​ត្មា​និយម​អ្នកណា​ក្លាហាន​អ្នក​ហ្នឹង​បាន​ហើយ​។​