ចំពោះ​មនុស្ស​ដែល​ស្រឡាញ់​រាង​ស្អាត ជាពិសេស​ស្ត្រីភេទ តែងតែ​ប្រាថ្នា មិន​ចង់​បាន​ទេ នូវ​ការ​ដុះ​ខ្លាញ់​ក្បាលពោះ ដូច្នេះ ពួកគេ​ច្រើន​តែ​ប្រើ​វិធី​ហាត់ប្រាណ ដើម្បី​សម្រក​ក្បាលពោះ​។ ជាមួយគ្នា​នោះ​ដែរ បើសិនជា​ទទួលបាន​ជោគជ័យ វា​ពិតជា​រឿង​មួយ​គួរ​ឱ្យ​សប្បាយចិត្ត​ណាស់ ប៉ុន្តែ ក៏​មាន​មនុស្ស​ជាច្រើន មិន​ទទួលបាន​ជោគជ័យ​ដែរ​។ ហេតុដូច្នេះ​ហើយ សូម​កុំ​ទាន់​អស់សង្ឃឹម​អី ព្រោះ​គ្រាន់តែ​ទទួលទាន​ទឹក ក៏​អាច​សម្រក​ខ្លាញ់​ក្បាលពោះ បាន​យ៉ាង​ល្អ​ដែរ​។

ញ៉ាំ​ទឹក​ត្រជាក់​

​ការ​ទទួលទាន​ទឹក​ត្រជាក់ នឹង​ធ្វើឱ្យ​ការរំលាយ​អាហារ​ក្នុង​រាងកាយ ធ្វើការ​កាន់តែ​ខ្លាំង​ទៅៗ ដើម្បី​បញ្ចុះ​សីតុណ្ហភាព តាមរយៈ​ការប្រើប្រាស់​ទឹក​។

ផឹកទឹក​មួយ​កែវ​ពេញ នៅពេល​ភ្ញាក់ពីដេក​

​រឿងនេះ នឹង​ជួយ​បង្កើន​ការរំលាយ​អាហារ និង​ជួយ​ច្រោះ​ជាតិពុល ពី​ក្នុង​ខ្លួន​បាន​ដែរ​។ ក្រៅពីនេះ ការ​ទទួលទាន​ទឹក​ច្រើន នៅ​ពេល​ព្រឹក នឹង​បង្ការ​កុំឱ្យ​អ្នក​ញ៉ាំ​អាហារ​ច្រើនៗ នៅ​ព្រឹក​ឡើង​ដែរ​។

ញ៉ាំ​ទឹក យ៉ាងហោចណាស់ ៨ កែវ​ឡើងទៅ ក្នុង​មួយ​ថ្ងៃ​

​នៅ​ពេល​អ្នក​ខ្សោះ​ជាតិ​ទឹក រាងកាយ​នឹង​រក្សា​ទឹក​កាន់តែច្រើន ជាពិសេស ក្នុង​កោសិកា​ខ្លាញ់​តែម្តង​។ តាមរយៈ​ការ​បង្គ្រប់​ជាតិ​ទឹក ឱ្យបាន​គ្រប់គ្រាន់ រាងកាយ​នឹង​មិន​អាច​រក្សា​ទឹក​ច្រើន ក្នុង​កោសិកា​ខ្លាញ់​ទេ ហើយ​កោសិកា​ខ្លាញ់​ទាំងនោះ នឹង​ថយចុះ​ទំហំ​ដែរ​។

ញ៉ាំ​អាហារ​បណ្តើរ ញ៉ាំ​ទឹក​បណ្តើរ​

​ការធ្វើ​បែប​នេះ នឹង​ជួយ​បន្ថយល្បឿន នៃ​ការ​ញ៉ាំ​អាហារ និង​ឱ្យ​ញ៉ាំ​អាហារ ឆាប់​ឆ្អែត​ផងដែរ​។

ដាក់​ទឹក តាម​ខ្លួន​ជានិច្ច​

​ការធ្វើ​បែប​នេះ នឹង​ជួយ​ឱ្យ​អ្នក មិន​ចង់​ញ៉ាំ​អាហារ​សម្រន់ ឬ​ផឹក​ភេសជ្ជៈ​ខុស នៅពេល​ស្រេកទឹក​ដែរ​៕