​ក្នុង​លោក​នេះ​គ្មាន​អ្វីទៀងទាត់​នោះ​ទេ មានជួបមានព្រាត់ជារឿងធម្មតា ​ដូចនេះ​មិន​ថា​ស្នេហា ឬ​មិត្តភាព​គង់តែ​បែក​គ្នា​គ្រាន់តែ​ការ​បែក​គ្នា​នោះ​យើង​គួរតែ​បន្សល់ទុក​អនុស្សាវរីយ៍​បែប​ណា​ឲ្យ​គ្នា​ប៉ុណ្ណោះ​។ បែប​បាក់ស្នេហា​ពិតជា​រឿង​មួយ​ដ៏​ឈឺចាប់​តែ​ការ​បែក បាក់​មិត្តភាព​វា​ពិតជា​ឈឺចាប់​ជា​ង​ស្នេហា​ទៅទៀត​

​អនុ​ស្សវ​រីយ៍​

អនុស្សាវរីយ៍​ជា​រឿង​មួយ​ដែល​ពិបាក​បំភ្លេច​បំផុត ជាពិសេស​បើសិនជា​អ្នក​ជា​មិត្ត កំសត់កម្រ​ជាមួយគ្នា​ទៀត​នោះ​វារិត​តែ​ពិបាក​បំភ្លេច​។ យើង​ប្រាកដជា​ចាំ​មិន​ភ្លេច ទេ​ថា ទិញ​ទឹក​សុទ្ធ​មួយ​ដប​ចែកគ្នា​ផឹក លុយ​១០០០​រៀល​ចែកគ្នា​ចាយ បាយ​មួយ ចាន​ចែកគ្នា​ញ៉ាំ​…. ហើយ​នៅ​មាន​ពេល​លេង​កំសាន្ត ជួបជុំ​គ្នា​និយាយដើម​គេ សើច​សប្បាយ ទឹកភ្នែក ភ័យ​រន្ធ​ន់​…​ជាមួយគ្នា​។​

​ភាពស្និទ្ធស្នាល

​​

ភាពស្និទ្ធស្នាល​រវាង​មិត្ត​នឹង​សង្សារ ប្រាកដ​ជា​មិត្ត​ភ័ក្ក​ស្និទ្ធស្នាល​ជាង​មិន​ខាន ព្រោះ​មិត្ត​ជា​អ្នក ដែល​ដើរ​ផ្លូវ​ជា​មួយ​យើង​ច្រើន​ជាង​សង្សារ ដើរលេង ញ៉ាំ​អី អផ្សុក​…​។​

ទំនុកចិត្ត​

​មុន​នឹង​យើង​ជ្រើសរើស​អ្នក​ណា​ជា​មិត្ត​ជិតស្និទ្ធ​យើង​ប្រាកដ​ជា​ស្គាល់​ពី​គេ​ច្បាស់ ហ៊ាន​និយាយ​រឿង​ក្នុង​ចិត្ត​ប្រាប់ សូម្បី​តែ​គ្រួសារ និង​បញ្ហា​ផ្សេងៗ​។ រឿង​មួយ ចំនួន​ទៀត សង្សារ​ជា​មនុស្ស​ដែល​យើង​ស្រលាញ់​តែ​ជួនកាល​យើង​មិន​និយាយ ប្រាប់​ទេ​សុខចិត្ត​និយាយ ប្រាប់​មិត្ត​ភ័ក្ក យំ កើតទុក្ខ សប្បាយចិត្ត ខឹង និយាយដើម​សង្សារ​ប្រាប់​មិត្ត​ភ័ក្ក​ជាដើម គ្រប់ពេលវេលា​វត្តមាន​មិត្ត​តែងតែ​នៅក្បែរ​យើង ច្រើន​ជាង​សង្សារ​។​

សកម្មភាពឆ្កួតៗ

រឿងដែលមិត្តតែងតែធ្វើជាមួយគ្នា គឺសកម្មភាពឡប់ៗ ឆ្កួតៗមិនខ្វល់ពីអ្វីទាំងអស់ឲ្យតែបាននៅក្បែរគ្នា គឺសប្បាយរីករាយគ្រប់ពេល តើមានអ្វីដែលសប្បាយជាងនេះទៀត?

ពាក្យថាមិត្តវាពិតជាខ្លីតែមានន័យដែលមិនអាចបំភ្លេចងាយៗនោះទេ ដូចនេះត្រូវតែរក្សាចំណងមិត្តភាពរបស់អ្នកឲ្យបានគង់វង្ស។ អ្វីដែលសំខាន់បំផុតគឺការយល់ចិត្ត និងយោគយល់អធ្យាស្រ័យគ្នា!