ស្នាមញញឹម​បាន​បង្ហាញឲ្យឃើញថា មនុស្ស​ម្នាក់​កំពុង​មាន​ក្ដី​សុខ​ជាមួយនឹង​ស្នាមជីវិត​ដ៏​ស្រស់បំព្រង។ ផ្ទុយ​ទៅ​វិញ​ពេល​ដែល​មនុស្ស​ពិបាកចិត្ត​ខ្លាំង​នោះ ពិតជា​មិន​អាច ញញឹម​បានទេ​មែន​ទេ​? តែ​មនុស្ស​ស្រី គឺ​ខុស​ពី​មនុស្ស​ប្រុស​នាង​តែងតែ​កប់​ទុក្ខសោក​របស់នាង​តាមរយៈ​ស្នាមញញឹម ហើយ​តែងតែ​សង្ឃឹម​ថា​បុរស​ដែល​នាង​ស្រលាញ់​អាច​យល់​ពី​ចិត្តនាង​។​

១. ញញឹម​ពេលដែលមនុស្ស​ដែល​ខ្លួន​ស្រលាញ់​កុហក​ខ្លួន តែ​ក្នុង​ខ្លួន​ដូច​គេ​ដុត​ភ្លើង​អញ្ចឹង​!

២. ញញឹម​ពេល​ដែល​អស់សង្ឃឹម ដើម្បី​លើក​កម្លាំងចិត្ត​ខ្លួនឯង
៣. ញញឹម​ពេល​ដែល​ហត់នឿយ​ខ្លាំង ព្រោះ​មិន​ចង់​ឲ្យ​ពិភពលោក​នេះ​ហត់នឿយ​ដូច​នាង​
៤. ញញឹម​ពេលដែល​កើតទុក្ខ ព្រោះ​នាង​តែងតែ​ចង់​ផ្ដល់​ស្នាមញញឹម​ឲ្យ​ពិភពលោក​នេះ
៥. ញញឹម​ពេលដែល មនុស្ស​ប្រុស​ដែល​ខ្លួន​ស្រលាញ់​សុំ​បែក តែ​ដឹង​ទេ​ថា​នាង​ខំ​ទប់​ទឹកភ្នែក ប៉ុណ្ណាក្នុង​ចិត្ត​ចង់​តែ​ស្រែកយំ​ឲ្យ​បែក​ពិភពលោក​នេះ​ក្នុងពេល​ហ្នឹង​តែម្ដង! តើ​មាន​យល់​ទេ​?

៦. ញញឹម​ពេលដែល មនុស្ស​ដែល​ខ្លួន​ស្រលាញ់​និយាយថា «​បង​ស្រលាញ់​អូន​ណាស់ តែ​បង​ត្រូវ​ធ្វើ​តាម​គ្រួសារ​…»
៧. ញញឹម​ពេលដែល​បាត់បង​អ្វី​គ្រប់យ៉ាង ព្រោះ​នាង​គិតថា ស្នាមញញឹម​អាច​បំបែក​ផ្ទាំង សិលា​ដ៏​ក្រាស់​បាន​

រាល់ស្នាមញញឹមរបស់នារី នាងតែងតែរំពឹងថា ពិភពលោកនេះនឹងស្រស់បំព្រងជាមូយស្នាមញញឹមរបស់នាងគ្រប់ពេលដែលនាងញញឹម ហើយមិនចង់ឲ្យគេយល់ថា នាងទន់ជ្រាយ។