​យើង​ប្រហែលជា​ធ្លាប់​បាន​លឺ​ពាក្យ​ច​ចាម​រ៉ា​ម​មួយចំនួន​មក​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម ហើយ​ថា មាន​ប្រជាជន​ចិន​មួយចំនួន បាន​បរិភោគ​សាកសព​របស់​ទារក ដែល​នេះ​ជា​ដំណឹង​ដ៏​គួរអោយភ្ញាក់ផ្អើល មួយ​ចំពោះ​ពិភពលោក​។

​បុរស​ម្នាក់​បាន​ជួប​នូវ​ហេតុការណ៍​មួយ​ដែល​ស្ទើរតែ​មិន​គួរ​អោយ​ជឿ​នេះ នៅពេលដែល​លោក​បាន​ចូល​បរិភោគ​អាហារ​នៅក្នុង​ភោជនី​ដ្ឋា​ន​មួយ នៅក្នុង​ខេត្ត​មួយ​ស្ថិតក្នុង​ភាគខាងត្បូង​នៃ​ប្រទេស​ចិន (Guangdong)  ។​វា​គឺជា​ស៊ុប​មី​ដ៏​ចម្លែក​ម្យ៉ាង ដែល​យើង​គ្រប់​គ្នា​នឹង​មិន​ងាយ​បានឃើញ​។​

ម្ហូបកូនក្មេង

​ប្រជាជន​ចិន គឺ​ពេញនិយម​នឹង​ការ​ទទួលទាន​នូវ​ស៊ុប​ថ្នាំបុរាណ​ដែល​ដាក់​សព​ទារក​ក្នុងនោះ ព្រោះ​គេ​ជឿ​ថា​វា​អាច​ជួយ​បង្កើន​ថាមពល​សុខភាព និង​ចំណង់​សុខភាព​ផ្លូវភេទ ក្នុង​កម្រិត​មួយ​ដ៏​អស្ចារ្យ​។

ភ្លាមៗ​នោះ លោក​ក៏​បាន​បង្ហោះ​រូបភាព​នៃ​ស៊ុប​ចម្លែក​នេះ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម ហើយ​វា​ត្រូវ​បាន​ចែកចាយ​បន្ត​ជា​ច្រើន​ពាសពេញ​ពិភពលោក​។ ចំពោះ​អ្នក តើ​វា​ពិតជា​គួរអោយ​ខ្ពើម និង​ឃោរឃៅ​ណាស់​មែន​ទេ ដែល​ទារក​តូច​មួយ​ត្រូវបាន​ចម្អិន និង​យក​មក​ទទួល​ទាន​បែបនេះ​នោះ ?

ខាងក្រោមនេះជារូបភាពបន្តបន្ទាប់ដែលគេធ្វើវាឡើង៖ 

ម្ហូបកូនង៉ែត

ម្ហូបកូនង៉ែត

ម្ហូបកូនង៉ែត

ម្ហូបកូនង៉ែត

ម្ហូបកូនង៉ែត

ម្ហូបកូនង៉ែត

ម្ហូបកូនង៉ែត

ម្ហូបកូនង៉ែត

ម្ហូបកូនង៉ែត

អត្ថបទគួរអាន៖ មិនជឿកុំប្រមាថ!! បើយកកូនចេញសូមធ្វើបុណ្យ សងគេវិញតាមវិធីទាំងនេះ បើមិនចង់ជំពាក់កម្មគ្នាទៅជាតិក្រោយ

ជំនឿបុរាណលោកពោលថា ស្រ្ដីដែលយកកូនចេញ ជាស្រ្ដីមានព្រាយកាន់នៅក្នុងខ្លួន ខ្លះទៀតថា ជាប្រភេទពួកព្រាយ អាប បិសាចដែលស្ថិតនៅក្នុងវិញ្ញាស្រ្ដីនោះ ។ យ៉ាងណាក៏ដោយស្រីដែលយកកូនចេញហើយ ចាស់ៗថា នឹងមានបានកម្មដូចជា ៖

• ឈឺចាប់ដល់ស្លាប់
• ជីវិតមានរឿងអភិមង្គល គ្មានថ្ងៃល្អប្រសើ
• បាបធ្ងន់រែកទូល
• រស់នៅជាមួយគូរស្នេហ៍មិនបានយូរអង្វែង
• មានបញ្ហាក្នុងជីវិតរហូត
• រកស៊ីមិនឡើង
• មានគ្រោះជាប់បាំងមុខ
• រាសីស្រុតជានិច្ច
• ស្លាប់តៃហោង

​ប្រការទាំងនេះ ជាបាបកម្មដែលចាស់ៗបានផ្ដែផ្ដាំកូនចៅតាមជំនឿបុរាណ ។

ចំពោះការអហោសិកម្ម និងការខមាទោសចំពោះកូនដែលបានយកចេញ ឲ្យគេចផុតពីបាបកម្មទាំងពួង អ្នកត្រូវធ្វើតាមវិធីខាងក្រោម ៖

១.ត្រូវទិញតុក្កតាតូចៗមកពីរ ប្រុសមួយ ស្រីមួយ ដែលសន្និដ្ឋានថាជាខ្លួនរបស់កូន​ ព្រោះនៅពេលយកកូនចេញ គឺគ្រានោះកូនមិនទាន់មានរាងកាយនៅឡើយ ត្រូវបួងសួងថា ជាកូនស្រី ឬកូនប្រុស តាមតុក្កតា ព្រោះយើងមិនដឹងថា កូននៅក្នុងផ្ទៃមានភេទអ្វីឡើយ អ៊ីចឹងត្រូវឧប្បកិច្ចទាំងពីរភេទ ដោយដាក់ឈ្មោះ និងត្រកូលឲ្យតុក្កតាជាកូនរបស់អ្នក ។

២.ត្រូវថ្វាយ ធូប ទាន ១ ឈុត ផ្កា ៥ ពណ៌ ឧបករណ៍គ្រឿងទារកជាឈុត ដូចជា សាប៊ូ កន្សែង ខោអាវ ទឹកអប់ ម៉្សៅ ប្រដាប់លេង ពួក ភួយ ខ្នើយ ជាដើម ។ បន្ទាប់មកកុំភ្លេចឲ្យសោះ ទឹកដោះគោ ៦ កំប៉ុង ដែលតំណាងឲ្យ ត្រចៀក ច្រមុះ ភ្នែក អណ្ដាត កាយ ចិត្ត។

៣.ត្រូវដុត អំបិល ម្ទេសគ្រាម អង្ករ ក្រដាស់មាស ប្រាក់ ដើម្បីសុំផ្លូវខាងលោកវិញ្ញា ឲ្យកូនបានរកផ្លូវឃើញ ។

៤.ត្រូវថ្វាយ ឆ័ត្រ ១ គូ ស្បែកជើង ២ គូ, សម្លៀកបំពាក់កូនស្រី ១ឈុត (អាវ + សំពត់), សម្លៀកបំពាក់កូនប្រុស ១ ឈុត (អាវ + ខោ ) ដែលមានន័យថាពួកគេបានឧទ្ទិសឲ្យកើតជាថ្មីម្ដងទៀត ។

៥.ថ្វាយបច្ច័យព្រះសង្ឃចំនួនបួនអង្គ​ តាមសទ្ធាទាន។

៦. រៀបចំចង្អាន់ មានបង្អែម ចង្អាប ថ្វាយព្រះសង្ឃ ៤ អង្គ ដើម្បីឲ្យទ្រង់វេរទន្ទាទានបុណ្យតាមទិសធំៗទាំង ៤ ដើម្បីឲ្យកូនបានរកផ្លូវទៅចាប់ជាតិបាន ។

ជាចុងក្រោយ ត្រូវយកគ្រឿងដែលបានរៀបចំខាងលើ តាមលំដាប់ទី ១​.២.៣.៤.៥ ដាក់ក្នុងចានដែកធំមួយ ចង់រុំជាមួយខ្សែអំបោះស នឹងមានផ្កាភ្ញី បណ្តុបនៅខាងលើ រួចវេរជាមួយព្រះសង្ឃ ដើម្បីរំងាប់ចិត្ត វិញ្ញាអាឃាតរបស់កូន ៕