សត្វពស់វែក គឺជាសត្វពស់ដែលមានពិស ដែលបង្កឲ្យមានគ្រោះថ្នាក់ខ្លាំងបំផុត។ ប៉ុន្តែពិសពស់វែកក៏មានលក្ខណៈសម្បត្តិរបស់វាដែរ មិនត្រឹមតែប៉ុណ្ណោះសាច់របស់វាក៏បានផ្តល់អត្ថប្រយោជន៍មិនធម្មតាផងដែរ។

ដូច្នេះចូរស្វែងយល់ពីអត្ថប្រយោជន៍របស់សាច់ពស់វែកទាំងអស់គ្នា!

អត្ថប្រយោជនរបស់សាច់ពស់(វែក)ដែលអ្នកមិនធ្លាប់ដឹងមានដូចជា៖

១/ ជួយដល់បញ្ហាស្បែក

ដោយយោងតាមការសិក្សាស្រាវជ្រាវបានឲ្យដឹងថាសាច់ពស់ជួយប្រឆាំងទៅនឹងការរលាក ឬរមាស់ពីព្រោះវាអាចកាត់បន្ថយបញ្ហាអាលែកហ្ស៊ីនៅក្នុងពោះវៀនរបស់មនុស្សបាន។

សាច់ពស់វែកមានអត្ថប្រយោជន៍ដល់ជំងឺស្បែកដូចជាជំងឺមានពងបែកនៅលើស្បែក(Eczema) ដំបៅរលួយ និងកើតស្រែងផងដែរ។ ដូច្នេះអ្នកអាចបរិភោគ ឬធ្វើជាឱសថតាមបែបផ្សេងៗទៀតដោយយកសាច់របស់វា។

២/ ជួយបង្កើនកម្លាំង

សម្រាប់បុរសដែលចង់បង្កើនអរម៉ូនផ្លូវភេទគឺអាចបរិភោគសាច់ពស់។ មិនត្រឹមតែប៉ុណ្ណោះអាចធ្វើឲ្យរាងកាយបុរសមានសុខភាពល្អទៀតផង។

៣/ ជួយដល់ជំងឺហឺត

ចំពោះអ្នកដែលមានជំងឺហឺតអាចទទួលទានសាច់ពស់វែកបាន ព្រោះវាអាចធ្វើឲ្យអ្នកមានអារម្មណ៍ថាទទួលបានអត្ថប្រយោជន៍បានលឿន។

៤/ ជួយដល់ជំងឺទឹកនោមផ្អែម

ជាកាពិតណាស់ដោយផ្អែកលើការសសិក្សាស្រាវជ្រាវនៃសាកលវិទ្យាល័យជាតិសិង្ហបុរី បានឲ្យដឹងថា ពិសរបស់ពស់វែក អាចកាត់បន្ថយការឈឺចាប់ដែលបណ្តាលមកពីជំងឺទឹកនោមផ្អែមបានយ៉ាងល្អ។

៥/ ជួយដល់អ្នកកើតជំងឺថ្លើម

អត្ថប្រយោជន៍របស់សាច់ពស់ គឺជួយព្យាបាលថ្លើម និងមានមនុស្សជឿជាក់ថា ប្រម៉ាត់សត្វពស់ជួយដល់ថ្លើម ដោយការលេបប្រម៉ាត់របស់វា ឬយកប្រម៉ាត់នោះទៅធ្វើជាឱសថតាមវិធីផ្សេងៗទៀត។

៦/ ជួយដល់បញ្ហាភ្នែកមើលមិនច្បាស់

សាច់ពោះវាអាចជួយឲ្យភ្នែកច្បាស់ល្អ ដោយបរិភោគសាច់របស់វា ឬយកវាទៅធ្វើជាឱសថផ្សេងទៀត ដើម្បីព្យាបាលភ្នែកឲ្យមានសុខភាពល្អមើលបានច្បាស់។

៧/ ធ្វើឲ្យស្បែករបស់អ្នករលោង

សាច់ពស់ជួយដល់ស្បែករបស់អ្នកបានយ៉ាងល្អ ដូចជាធ្វើឲ្យស្បែកភ្លឺថ្លា បាត់ស្នាមអុចខ្មៅ ស្នាមមុន និងព្យាបាលស្នាមជាំដោយប្រើម្ស៉ៅដែលធ្វើពីឆ្អឹង និងសាច់ពស់វែក។

៨/ ជួយដល់ជំងឺលើសឈាម

នៅក្នុងសាច់ពោះវាមានសារធាតុពុលឈ្មោះអាស៊ីតPLA2 ហើយដោយសារតែសារធាតុនេះទើបវាអាចប្រឆាំងទៅលើការលើសឈាមបាន។ ប៉ុន្តែយ៉ាងណាមិញអ្នកគួរតែទៅពិនិត្យសុខភាពរបស់អ្នកជាមុនសិនផងដែរ។

បើទោះបីជាយ៉ាងណាក៏ដោយអ្នកត្រូវប្រុងប្រយ័ត្នជំពោះសាច់ពស់ដូចជា៖

• វាមិនល្អនោះទេប្រសិនបើអ្នកបរិភោគសាច់ពស់ ដោយមិនបានដឹងពីស្ថានភាពនៃសាច់នោះ។

• មួយវិញទៀត អ្នកដែលទទួលទានសាច់ពស់ អាចប្រឈមទៅនឹងជំងឺ Trichinosis, Pentastomiasis, Gnathostomiasis និង Sparganosis ដែលវាបង្កឡើងដោយបាក់តេរី។

• អ្នកត្រូវលាងសម្អាតសាច់ពស់(វែក)ឲ្យបានស្អាត និងចម្អិនដោយយកចិត្តទុកដាក់ដើម្បីមិនឲ្យឆ្លងពពួកបាក់តេរី៕