យើងទាំងអស់គ្នាដឹងហើយថា ការសម្អាតត្រចៀកពីរបីថ្ងៃម្តង វាគឺជារឿងធម្មតាទៅហើយ ប៉ុន្តែយើងមិនដឹងទេថាលាមកត្រចៀក ឬភាសាប្រចាំថ្ងៃនិយាយថាអាចម៏ត្រចៀកដែលមាននៅក្នុងត្រចៀកនោះ គឺវាមានមុខងារការពារ និងអាចប្រាប់ពីស្ថានភាពសុខភាពរបស់អ្នកបានទៀតផង។

ហេតុនេះចូរអានចំណុចទាំង៨ខាងក្រោមនេះ ដែលនឹងពន្យល់អំពីអត្ថន័យនៃពណ៌លាមកត្រចៀករបស់អ្នក៖

១.លាមកត្រចៀកមានពណ៌ប្រផេះ

ប្រសិនបើអ្នកមានលាមកត្រចៀក ឬអាចម៏ត្រចៀកពណ៌ប្រផេះដោយមិនមានរោគសញ្ញាអ្វីផ្សេងទេ នោះអ្នកកុំបារម្ភអី ព្រោះវាប្រហែលជាគ្រាន់តែធូលីប៉ុណ្ណោះ។ ម្យ៉ាងទៀតពណ៌បែបនេះគឺវាជារឿងធម្មតាសម្រាប់អ្នករស់នៅទីក្រុង ពីព្រោះខ្យល់នៅទីក្រុងវាជាខ្យល់ដែលមានជាតិពុលច្រើន ទើបវាអាចបណ្តាលឲ្យមានអាចម៏ត្រចៀកពណ៌ប្រផេះបែបនេះឡើង។

២.លាមកត្រចៀកដែលមានឈាម

ប្រសិនបើអ្នកកត់សម្គាល់ថាមានឈាមនៅពេលដែលអ្នកកំពុងសម្អាតត្រចៀកនោះវាអាចបង្ហាញថាក្រដាស់ត្រចៀករបស់អ្នកដាច់រហែកឬធ្លាយ។ ហើយនៅក្នុងករណីនេះផងដែរ វាអាចបង្ហាញថាត្រចៀករបស់អ្នកអាចមានផលប៉ះពាល់ដោយការឆ្លងរោគដែលបណ្តាលឲ្យមានផលវិបាកយ៉ាងខ្លាំងទៅនឹងការស្តាប់លឺរបស់អ្នក។ ដូច្នេះអ្នកត្រូវទៅជួបវេជ្ជបណ្ឌិតឲ្យបានលឿន។

៣.លាមកត្រចៀកមានពណ៌ត្នោត

ប្រសិនបើលាមកត្រចៀកមានច្រើនហួសប្រមាណ និងមានពណ៌ងងឹត នោះបង្ហាញឲ្យឃើញថារាងកាយរបស់អ្នកបានឆ្លងកាត់ពេលវេលាតានតឹងយ៉ាងខ្លាំង។ ដូច្នេះអ្នកត្រូវចំណាយពេលវេលាពីរបីថ្ងៃ  លំហែរខួរក្បាលនៅក្នុងបរិយាកាសដ៏ល្អណាមួយ។

៤.លាមកត្រចៀកមានពណ៌ខ្មៅ

ប្រសិនបើវាមានតែម្តងទេ នោះអ្នកមិនចាំបាច់បារម្ភពីវាទេ ប៉ុន្តែប្រសិនបើត្រចៀករបស់អ្នករមាស់ ហើយការរមាស់នោះខ្លាំងអ្នកគួរតែទៅជួបជាមួយនឹងគ្រូពេទ្យពីព្រោះលាមកត្រចៀកដែលមានពណ៌ខ្មៅ វាអាចជាសញ្ញាបញ្ជាក់ពីការឆ្លងមេរោគផ្សិត។

៥.លាមកត្រចៀកមានពណ៌ស

ចំពោះលាមកត្រចៀកពណ៌សនេះអាចជាសញ្ញាថា អ្នកកង្វះវីតាមីន និងកង្វះមីក្រូ (Microelements) ដែលជាធាតុចាំបាច់សម្រាប់ដំណើរការត្រឹមត្រូវនៃរាងកាយរបស់អ្នក ជាពិសេសជាតិដែក និងទង់ដែង។ ដូចនេះជាមូលហេតុដែលត្រូវបានគេណែនាំឲ្យមានការបន្ថែមទៅលើការទទួលទានអាហារប្រចាំថ្ងៃមានដូចជាសណ្តែក និង oatmeal (អាចរកទិញបាននៅតាមផ្សារទំនើប)។

៦.លាមកត្រចៀកដែលមានក្លិនមិនល្អ

ប្រសិនបើអ្នកមានក្លិនមិនល្អចេញពីលាមកត្រចៀករបស់អ្នក នោះវាអាចជាសញ្ញាបង្ហាញពីការចម្លងរោគនៃផ្នែកខាងក្នុងកណ្តាលត្រចៀក។ ហើយករណីនេះអ្នកប្រហែលជាអាចលឺសំលេងរំខាន ឬមានអារម្មណ៍ថាត្រចៀករបស់អ្នកមានសំលេងរងំម្តងបន្តិចៗទៀតផង។ ដូចនេះអ្នកគួរតែទៅជួបគ្រូពេទ្យជំនាញផ្នែកត្រចៀកផងដែរ។

៧.លាមកមានសភាពរាវ

ប្រសិនបើលាមកត្រចៀករបស់អ្នកសុខៗស្រាប់តែមានការផ្លាស់ប្តូរខុសពីធម្មតាភ្លាមៗ នោះវាអាចបង្ហាញពីការចាប់ផ្តើមនៃដំណើរការរលាក ហេតុនេះអ្នកត្រូវតែទៅជួបជាមួយគ្រូពេទ្យដែលជាអ្នកឯកទេស។

៨.លាមកត្រចៀកស្ងួត

ចំពោះករណីនេះគឺបណ្តាលមកពីកង្វះជាតិខ្លាញ់នៅក្នុងខ្លួនរបស់អ្នក។ ហើយម្យ៉ាងទៀតនោះគឺអាចបណ្តាលមកពីការរលាកស្បែក និងជំងឺស្បែកណាមួយផ្សេងទៀត៕