​​​​​អបអរសាទដែលអ្នកមានអាយុ២៤ឆ្នំា! វាមានន័យថាអ្នកនៅតែក្មេង​ ប៉ុន្តែអ្នកក៏កំពុងចាប់ផ្ដើមផ្លាស់ប្ដូរទៅក្នុងភាពជាមនុស្សពេញវ័យពេញលេញចាស់ទុំ។ ដូចនេះតើអ្នកនឹងផ្លាស់ប្ដូរជីវិតអ្នកឲ្យប្រសើរឡើងដោយរបៀបណា? ចាប់ផ្ដើមអនុវត្តន៏តាមវិធីសាស្រ្តទាំង ១០ ដែលអ្នកមិនគួរធ្វើកំឡុងពេលនេះ!

១) បញ្ឈប់ការទិញសម្លៀកបំពាក់ដែលមានតម្លៃថោក

ក្នុងវ័យជំទង់និងពេញវ័យ,​ វាគ្មានបញ្ហាទេក្នុងការទិញសម្លៀកបំពាក់ហើយពាក់ត្រឹម២​ទៅ៣ដង ផ្លាស់ប្ដូរពួកវាដូចរបរផ្ដាច់ម៉ូត។ទោះជាយ៉ាងណាក៏ដោយ ឥលូវអ្នកមានវ័យចំណាស់ជាងមុនហើយប្រហែលជាអាចចាត់ចែងរឿងទាំនេះដោយខ្លួនឯងបាន វាជាពេលដែលអ្នកត្រូវចាប់ផ្ដើមទទួលយកអ្វីមួយដោយប្រាកដប្រជាជាងមុន។ វិនិយោគទុនទៅលើសម្លៀកបំពាក់​ប្រសើរជាងការទិញទូខោអាវថ្មីរាល់បីសបា្ដហ៍ម្ដង។

២) បញ្ឈប់ការណាត់ជួបដែលមិនសមរម្យ

វាអាចជាការពិបាកក្នុងការស្វែងរកនរណាម្នាក់ដែលសាកសមនិងអាចចំនាយពេលវេលាជាមួយនឹងអ្នក​ ប៉ុន្តែនៅពេលណាដែលអ្នកឈានដល់ពាក់កណ្ដាលម្ភៃ អ្នកគួរតែមាននូវគំនិតសុទិ្ធនិយមជាងមុនអំពីអ្វីដែលអ្នកត្រូវការក្នុងជីវិតគូររបស់អ្នក។កុំខ្ជះខ្ជាយពេលវេលាក្នុងការពិសោធន៏ជាមួយមនុស្សដែលអ្នកស្គាល់ច្បាស់ គឺមិនមែនជារឿងត្រឹមត្រូវសម្រាប់អ្នក។ អ្វីដែលប្រសើរគឺអ្នកត្រូវប្រាកដប្រជាចំពោះរឿងនេះ​ និង ស្មគ្រ័ចិត្តផ្ដល់់ឳកាសឲ្យមនុស្សជុំវិញខ្លួនអ្នក។

៣) បញ្ឈប់ការគិតពីគំនិតរបស់អ្នកដទៃ

វាជាធម្មជាតិរបស់មនុស្សក្នុងការព្រួយបារម្ភអំពីអ្វីដែលអ្នកដទៃគិតមកលើខ្លួនឯង ហើយមិនមាននរណាម្នាក់ដែលចូលចិត្តអារម្មណ៍ពេលត្រូវគេរិះគន់ដែល។ទោះជាយ៉ាងណាក៏ដោយ ការខ្វល់ខ្វាយពីគំនិតអ្នកដទៃខ្លាំងពេកអាចធ្វើឲ្យអ្នកគេងមិនលក់ យល់សប្ដិអាក្រក់និង​ អាចមានផលប៉ះពាល់ដល់ការរស់នៅរបស់អ្នកយ៉ាងខ្លាំង។ ដូចនេះការជឿទុកចិត្ត​នឹងការវិនិច្ឆ័យដោយខ្លួនឯងគឺជារឿងសំខាន់ដែលអ្នកត្រូវធ្វើដំបូងគេ។

៤) បញ្ឈប់ការស្ដីបន្តោសឪពុកម្ដាយរបស់អ្នក

ប្រកដណាស់គ្មានឪពុកម្ដាយនរណាល្អឥខ្ចោះនោះទេ ហើយពួកគាត់អាចបង្កើតជាកំហុសឡើងមក​ ដែលកំហុសទាំងនោះអាចមានឥទ្ធិពលមកដល់ខ្លួនអ្នក។ ទោះជាយ៉ាងណាក៏ដោយ វាងាយស្រួលពេកក្នុងការដែលអ្នកមួម៉ៅហើយទៅស្ដីឲ្យឪពុកម្ដាយដែលជាអ្នកចិញ្ចឹមអ្នកមក ព្រោះតែបញ្ហាដែលអ្នកកំពុងតែមាននោះទេ។ នេះមិនជាការរិតចំណងមេត្រីភាពក្នុងគ្រួសារនោះទេ។

៥) បញ្ឈប់ការរង់ចាំចំពោះក្ដីសង្ឃឹម​ និង​​ យលសប្ដិចាស់ៗ

តើអ្នកជាមនុស្សដែលមានកំហុសក្នុងការរង់ចាំឲ្យបំណងប្រាថ្នារបស់អ្នកក្លាយជាការពិតឬ? ជាការពិតណាស់ វាមិនខុសនោះក្នុងការអ្នកគិតបែបនោះ ប៉ុន្តែវានឹងល្អជាងនេះបើអ្នកអាចសម្រេចនូវគោលដៅ ឬមហិតាថ្មីដែលមានភាពប្រាកដប្រជាជាងពីមុន។ នេះមិនមែនមានន័យថាអ្នកត្រូវតែបោះបង់នូវចក្ខុវិស័យនៃជីវិតរបស់អ្នកឡើយ គ្រាន់តែថាអ្នកត្រូវរក្សានូវសេចក្ដីប្រាថ្នាប្រាកដនិយមរបស់អ្នក។

៦) បញ្ឈប់ការរស់នៅក្នុងការបដិសេធអំពីហិរញ្ញវត្ថុរបស់អ្នក

នេះជាពេលដែលអ្នកអាចទទួលដឹងឮនិងគ្រប់គ្រងស្ថានភាពហិរញ្ញវត្ថុរបស់អ្នកឲ្យខ្លាំងជាងមុន។ វាជាពេលដែលអ្នកត្រូវមានទំនួលខុសត្រូវនិងកំណត់ចំពោះប្រាក់សន្សំរបស់អ្នក រួមជាមួយនិងផែនការប្រាក់ចូលនិវត្តន៍ប្រសិនបើអ្នកមិនទាន់បានទទួលនៅឡើយ។

៧) បញ្ឈប់ការសម្ដែងចេញថាខ្លួនជាមនុស្សល្អដាច់គេ

នេះជាផ្នែកបន្ថែមនៅក្នុងចំនុចទី៣ខាងលើ ប៉ុន្តែវាជាចំណុចដែលយើងត្រូវគិតពិចារណាឲ្យបានច្បាស់មុននឹងធ្វើអ្វីមួយដែលធ្វើឲ្យអ្នកដទៃគិតថាយើងធ្វើទៅដើម្បីទាក់ទាញចំណាប់អារម្មណ៏ពីពួកគេ។ តាមអាយុរបស់អ្នក អ្នកគួរធ្វើនូវអ្វីដែលជាសមត្ថភាពរបស់អ្នកឲ្យមានកម្រិត។ រៀននិយាយពាក្យថា ”ទេ” វាជាជំហានមួយដ៏សំខាន់ដែលកំណត់លើផ្លូវដើររបស់អ្នក។

៨)​ បញ្ឈប់ការខ្ជះខ្ជាយពេលវេលាជាច្រើនទៅលើInternet

វាជាផលវិបាកមួយព្រោះសព្វថ្ងៃនេះមើលទៅមនុស្សគ្រប់គ្នាគឺញៀនជាមួយនឹងInternetខ្លាំងណាស់។ ពួកយើងប្រើវាដើម្បីស្វែងរកពត៌មាន ភ្ជាប់ទំនាក់ទំនងជាមួយមិត្តភក្រ័…ភាគច្រើនពេលវេលាគឺគ្រាន់តែរកមើលនូវប្រពន្ធ័ផ្សព្វផ្សាយសង្គម​ដោយមិនដឹងខ្លួន ខ្ជះខ្ជាយពេលវេលាយ៉ាងច្រើន រៀនកំណត់ពេលវេលាសំរាប់ខ្លួនឯង។ អ្នកអាចសូម្បីតែចំនាយពេលទំនេរមួយថ្ងៃក្នុងមួយសបា្ដហ៍របស់អ្នកទៅលើវា។

៩) បញ្ឈប់ការប្រើថ្នាំជំនួយសុខភាព ឬ ធ្វើលំហាត់ប្រាណហួសកំណត់

មនុស្សភាគច្រើនអាចដាក់កំហិតខ្លួនឯងដូចជា ចូលគេងយប់ជ្រៅ ញាំភេសជ្ជះមានជាតិអាល់កុល និងអាហារមានសារធាតុចិញ្ចឹមច្រើនហួសដោយមិនបានគិតពីផលប៉ះពាល់របស់វា។ ជាអកុសល ពេលដែលអ្នកឈានចូលដល់អាយុពាក់កណ្ដាល់២០ក្បែរ៣០ហើយនោះ រាងកាយរបស់អ្នកនឹងមិនល្អដូចមុនទៀតឡើយ។នេះជាពេលដែលអ្នកត្រូវចាប់ផ្ដើមបរិភោគនូវអាហារដែលផ្ដល់ល្អដល់សុខភាព និងកំណត់ពេលចូលគេងឲ្យបានត្រឹមត្រូវ។

១០) កុំស្មុគស្មាញខ្លាំងពេក

តើមានប៉ុន្មានម៉ោងដែលអ្នកខាតពេលទៅស្វែងរកកាបូបលុយ ឬ សោរផ្ទះរបស់អ្នកនោះ?ធ្វើយ៉ាងណាឲ្យឆ្នាំនេះអ្នកអាចទទួលបានទ្រព្យសម្បតិ្តកើនឡើងជាលំដាប់។ គ្មានអ្វីធ្វើឲ្យអ្នកមានអារម្មណ៏កាន់តែចាស់ទុំជាងការដែលអ្នកស្គាល់ច្បាស់អំពីអ្វីដែលអ្នកមានពេលនេះហើយអ្នកមានអារម្មណ៏ថាស្កបស្កល់ជាមួយវា។