ទោះជាអ្នកធ្លាប់ទៅលេងសមុទ្រឯណា 🌤🐚🏖 ស្អាតប៉ុណ្ណាក៏ដោយ 🌊🏊‍♀️ យ៉ាងហោចណាស់ក៏អ្នកគួរតែទៅស្គាល់ Maldives អោយបានម្តងក្នុងមួយជីវិតដែរ 😍😇 បានឃើញត្រឹមរូបភាពស្អាតអស្ចារ្យប៉ុណ្ណឹងហើយ ចុះទំរាំតែបានទៅឃើញនឹងភ្នែកទៀត… 😌😘☺

ទេសភាព​ដែន​កោះ​ម៉ាល់ឌីវ​ 🏝 គឺជា​ឋានសួគ៌​លោកិយ​ដែល​មនុស្ស​គ្រប់​រូប​នៅ​ជុំវិញ​ពិភពលោក​រមែង​ប្រាថ្នា​ចង់​ទៅ​ឃើញ​ជាក់​នឹង​ភ្នែក​ ជាពិសេស សម្រស់​​​ផ្ទៃសមុទ្រ​​ពណ៌​​ខៀវ​ស្រងាត់​​បន្តុប​​ទៅ​ដោយ​កោះ​តូចធំ​ជាច្រើន​🐚🏖🌊

ខាងក្រោមនេះគឺជាតម្លៃសរុបប្រហាក់ប្រហែលដែលលោកអ្នកត្រូវចំណាយពេលទៅដល់៖

(ចំណាំ តម្លៃក្នុងមួយនាក់)

ថ្លៃធ្វើដំណើរសំបុត្រយន្តហោះ + កាប៉ាល់ទៅមកប្រហែល = 250ដុល្លារ/1នាក់

ថ្លៃស្នាក់នៅក្នុងមួយយប់ប្រហែល = 180ដុល្លារ/1យប់

ថ្លៃអាហារហូបចុក 2ថ្ងៃ 6ពេល + សេវាកម្មផ្សេងៗប្រហែល = 220ដុល្លារ/1នាក់

សរុបទៅប្រហែល 700ដុល្លារល្មម 😁