អ្នកចាំទុកណា៎
ដែលមនុស្សស្រីទ្រាំធ្វើមុខក្រាស់ដើម្បីនៅជាមួយអ្នក
មិនមែននាងមិនមានផ្លូវទៅ
មិនមែននាងមិនមានកន្លែងត្រូវទៅ
មិនមែននាងមិនមានអ្នកណាយក

តែដែលនាងនៅព្រោះនាងស្រលាញ់អ្នក
ព្រោះនាងមានទំនាក់ទំនងយ៉ាងជ្រាលជ្រៅជាមួយអ្នក
អ្នកមិនដឹងទេគ្រប់ពេលដែលនាងសេពគប់ជាមួយអ្នក
មនុស្សស្រីត្រូវទ្រាំជាមួយនឹងនិស្ស័យរបស់អ្នកច្រើនប៉ុណ្ណា
ម្យ៉ាងរឿងអ្នកលួចមានស្រីផ្សេង រឿងនោះ រឿងនេះ
អ្នកមិនមានផ្លូវដឹងទេថានាងឈឺចាប់នៅខាងក្នុង
អ្នកមិនមានផ្លូវដឹងរហូតដល់ថ្ងៃនាងទ្រាំលែងបាន

ហើយនាងក៏និយាយចេញទៅដើម្បីឲ្យអ្នកកែប្រែខ្លួន
តែអ្នកបែរជាថានាងរករឿង គួរឲ្យធុញ គួរឲ្យរំខាន
អត់បានការទៅវិញ

ហេតុអ្វីអ្នកមិនអាក្រក់តាំងពីដំបូងមកពេលដែលចាប់ផ្ដើមសេពគប់គ្នា?
អ្នកមើលអ្វីដែលអ្នកបានធ្វើដាក់នាង
គូខ្លះឈានដល់ប្រើហិង្សា ប្រើដៃប្រើជើង
អ្នកដឹងទេថាវាឈឺចាប់គ្រាំគ្រាខ្លាំងប៉ុណ្ណា

អ្នកដឹងផងទៅ
ថាមនុស្សស្រីនឹងទ្រាំឲ្យដល់ទីបំផុត
ហើយនាងក៏នឹងដើរចេញទៅក្នុងផ្លូវរបស់នាង
ដោយខ្លួនឯងដោយមិនចាំបាច់ឲ្យអ្នកដេញ អូខេណា៎