នារីអនាថាម្នាក់ដើរបណ្ដើររអ៊ូបណ្ដើរ
“ពុកម៉ែមិនដែលឲ្យអីខ្ញុំទេ ជីវិតស្អីក៏គ្មាន ផ្ទះក៏គ្មាននៅ បាយក៏គ្មានហូប ការងារក៏គ្មានធ្វើ ហេតុអីបានខ្ញុំកើតមកសំណាងអាក្រក់ខុសគេម្ល៉េះ?”

សេដ្ឋី៖ “ឥលូវអីចេះចុះ លក់ដៃឲ្យខ្ញុំ ខ្ញុំឲ្យម្ខាង ២០លាន”
ជនអនាថា៖ “ឆ្កួតទេហ្អី មានលុយហើយអត់មានដៃ ទៅធ្វើអីកើត?”

សេដ្ឋី៖ “ជើងក៏បាន ខ្ញុំឲ្យដូចគ្នា ម្ខាង ២០លាន”

ជនអនាថា៖ “កាន់តែឆ្កួតហើយលោក មានលុយហើយអត់មានជើង ចង់ទៅណាមកណាម៉េចនឹងកើត?”

សេដ្ឋី៖ “កែវភ្នែកក៏បាន ខ្ញុំឲ្យម្ខាង ២០លានដូចគ្នា”

ជនអនាថា៖ “អ្ហើយ ស្អីក៏មិនលក់ដែរ អវយវៈជាប់ខ្លួនបើខ្វះខាតណាមួយទៅឲ្យរស់នៅយ៉ាងម៉េច”

សេដ្ឋី៖ “ស្អីក៏មិនលក់ៗ ហើយឯងមកនិយាយថាម៉ែឪមិនដែលឲ្យអី? បើឯងលក់គ្រប់យ៉ាងជាប់ខ្លួនរបស់ឯងនេះ គឺបានរាប់រយលាន។ អ្នកខ្លះគេមានតិចជាងឯងទៅទៀត តែខ្លួនឯងនេះហើយដែលមិនចេះយករបស់ដែលខ្លួនមាន មកប្រើជាប្រយោជន៍ មានដៃមិនចេះធ្វើការ មានជើងមិនចេះឈានទៅមុខ មានខួរក្បាលមិនចេះគិត។ ជីវិតឯងគ្មានអ្វីសោះក៏ដោយសារឯងខ្លួនឯង កុំទៅបន្ទោសឪពុកម្ដាយ ចង់បន្ទោសគឺត្រូវបន្ទោសខ្លួនឯង!”

អត្ថបទគួរអាន៖ ស្រីស្អាតម្នាក់ទិញដូងពីលោកតាចំណាស់ ២ផ្លែ តែតថ្លៃបែកផ្សែង លោកតាទ្រាំមិនបាននិយាយមួយម៉ាត់ ធ្វើឲ្យស្រីស្អាតអាម៉ាស់ងើបមុខមិនរួច

កញ្ញាម្នាក់បានចុះពីរថយន្ត ស៊េរីទំនើបមួយដើរសំដៅមកកាន់កន្លែងលក់ដូង ហើយបានសួរតាលក់ដូង

ស្រីស្អាត៖ តា ដូងមួយ ប៉ុន្មាន?”
លោកតា៖ មួយ ៣០០០៛ ក្មួយ.. ដូងក្រអូបទឹកផ្អែមឆ្ងាញ់ណាស់!
ស្រីស្អាត៖ ដូងអ៊ុំអីក៏ថ្លៃម៉េស មួយផ្លែ ២០០០៛ បានហើយខ្ញុំជួយយក ២ផ្លែ
លោកតា៖ ចុះមិនបានទេក្មួយ ព្រោះដូងអ៊ុំខំដាំខ្លួនឯង ដឹកខ្លួនឯងទៀត ហើយអ៊ុំត្រូវមកឈរហាលថ្ងៃរាប់ម៉ោងៗ ទំរាំតែបានលក់ដាច់មួយៗ មិនរួួចដើមទេក្មួយ

ពេលនោះក្នុងដៃស្រីស្អាតមានកាន់កាហ្វេមួយកែវ លោកតាឃើញបែបនេះក៏សួរថា…

លោកតា៖ ហើយកាហ្វេដែលក្មួយកាន់ហ្នឹងមួយកែវប៉ុន្មានដែរ?
ស្រីស្អាត៖ ……. 5$
លោកតា៖ ចុះក្មួយមានតថ្លៃគេអត់?
ស្រីស្អាត៖ ឆ្កួតទេហ៎េ.. កាហ្វេគេ brand brand ឲ្យតថ្លៃម៉េច
លោកតា៖ ជាមួយអ្នកមាន ក្មួយមិនតថ្លៃគេសូម្បីមួយរៀល តែបែជាមកតថ្លៃអ្នកក្រដូចជាអ៊ុំអោយថោកហួសតម្លៃចឹង?

បន្ទាប់ពីលឺពាក្យលោកតាមួយម៉ាត់នេះ ធ្វើឲ្យស្រីស្អាតឈររឹងខ្លួនពោរពេញដោយក្តីអាម៉ាស់


………………………………………………………………

ក្នុងករណីនេះ វាជារឿងមួយយ៉ាងសាមញ្ញបំផុត ចំពោះលុយ $5.00 សំរាប់ម្ចាស់ហាងដែលសម្បូណ៌លុយចាយ និងមិនខ្វះអ្វីហូបនោះ ។ តែលុយ១០០០រៀល វាមានសារៈសំខាន់ សម្រាប់អ្នកខ្សត់ និងទីទាល់ក្រទាំងឡាយ….តែមនុស្សមួយចំនួន បានតថ្លៃយ៉ាងស្វិតស្វាញបំផុត នៅពេលទិញអ្វីមួយពីពួកគាត់ តែបែរជាចាយយ៉ាងទូលាយ សម្រាប់ហាងធំៗ

ហេតុអីបានជាមកចង់កិបកេងពីអ្នកក្រដែលខំប្រឹងប្រើកំលាំងធ្វើការ? យើងជះលុយទាំងរយៗលើសំភារះ លើអាហារ brand brand តែបែរជាមកតថ្លៃលុយ ១០០០រ ២០០០រ ជាមួយអ្នកអត់ដែលខំប្រឹងធ្វើការហត់ទាំងថ្ងៃទាំងយប់ទៅវិញ?
…………………………………………………………………

#ទិញអ្វីក៏ត្រូវតថ្លៃ

តែសម្រាប់អ្នកខ្សត់ យើងគួរទូលាយជាមួយពួកគាត់ ពេលដែលអ្នកទិញអ្វីមួយពីគាត់ ចូរអ្នកគិតលើអំពើ«សប្បុរសធម៍» តែបន្តិចក៏វាមិនខាតអីប៉ុន្មានដែរ និងគួរតែសរសើរពួកគាត់ ដែលពួកគាត់មិនសម្រេចចិត្ត ដើរសុំទាន ឬ ឆក់ ប្លន់ ដើម្បី ចិញ្ចឹមជីវិត!!!!!

អត្ថបទគួរអាន៖ ស្រលាញ់មិនហ៊ានសារភាព តាំងពីនៅរៀនរហូតដល់នាងជួបគ្រោះថ្នាក់ស្លាប់!! ស្តាយស្ទើរបោកក្បាលពេលបាន អានសំបុត្របណ្តាំរបស់នាង

កាល​ខ្ញុំ​រៀន​ថ្នាក់​ទី ១០ ​នៅ​​ម៉ោង​មុខ​វិជ្ជា​​ភាសា​អង់គ្លេស ខ្ញុំ​បាន​ឃើញ និង​ចាប់​អារម្មណ៍​នារី​ម្នាក់​ដែល​អង្គុយ​ក្បែរ​ខ្ញុំ ហើយ​លួច​គិត​ថា ​ខ្លួន​ឯង​ហាក់​មាន​​និស្ស័យ​​នឹង​នាង​ភ្លាម ប៉ុន្តែ​មិន​ហ៊ាន​​ហា​ស្ដី​​ជាមួយ​នាង​ឡើយ​ព្រោះ​​ខ្មាស​អៀន​។

ខ្ញុំ​តែង​តែ​លួច​សម្លឹង​នាង ពេល​ខ្លះ​​លួច​ញញឹម​ម្នាក់​ឯង​ក៏​មាន​។ នាង​មាន​សក់​​ខ្មៅ​វែង​​ត្រង់​ភ្លឹង ​និង​ចូល​ចិត្ត​ទម្លាក់​សក់​មក​ក្រោយ។ ​ប៉ុន្តែ​នាង​មិន​បាន​​កត់​សម្គាល់ ឬ​ចាប់​អារម្មណ៍​ខ្ញុំ​ទេ។ ​បន្ទាប់​ពី​រៀន​ចប់ នាង​ស្រាប់​តែ​ដើរ​មក​រក​ខ្ញុំ ​រួច​សួរ​រក​សុំ​ក្រដាស​ច្បាប់ ព្រោះ​នាង​​​អវត្តមាន​​កាល​ពី​ម្សិលមិញ។ ​ខ្ញុំ​បាន​ហុច​ឲ្យ​នាង ហើយ​នាង​និយាយ​ថា “​អរគុណ​បង”។ គ្រាន់​តែ​ឮ​សម្ដី​មួយ​ឃ្លា​នេះ​ធ្វើ​ឲ្យ​ខ្ញុំ​ញញឹម​បិទ​មាត់​មិន​ជិត​ ហើយ​តប​វិញ​ថា “​មិន​អី​ទេ យើង​​ជា​មិត្តភ័ក្ដិ​នឹង​គ្នា​”។

​​ប៉ុន្តែ​បើ​និយាយ​ពី​ក្នុង​ចិត្ត​វិញ​ ​ខ្ញុំ​ចង់​ប្រាប់​នាង ​ខ្ញុំ​មិន​ត្រឹម​តែ​ចង់​ធ្វើ​ជា​មិត្តភ័ក្ដិ​ទេ ​គឺ​លើស​ពី​មិត្តភ័ក្ដិ​ទៅ​ទៀត​ ​ព្រោះ​អារម្មណ៍​ខ្ញុំ​ច​ាប់​ផ្ដើម​ស្រលាញ់​នាង ប៉ុន្តែ​ខ្ញុំ​អៀន​ខ្មាស មិន​អាច​និយាយ​អ្វី​ច្រើន​លើស​ពី​នេះ​បាន​ទេ និង​​មិន​ដឹង​ថា​មក​ពី​មូល​ហេតុ​អ្វី​ដែរ។

ថ្នាក់​​ទី ១១​៖ ​

ថ្ងៃ​មួយ​ខ្ញុំ​ទៅ​មើល​កុន​ម្នាក់​ឯង ​ស្រាប់​តែ​​ងាក​នៅ​ចុង​ម្ខាង ​ក៏​ឃើញ​នាង​អង្គុយ​មើល​​ម្នាក់​ឯង​ដែរ ហើយ​ក៏​​គិត​​ក្នុង​ចិត្ត​ថា ​ជា​ឱកាស​ព្រះ​ប្រទាន​ឲ្យ​ខ្ញុំ​បាន​​​ជជែក​លេង ​​ស្និត​ស្នាល​ជាមួយ​នាង​ហើយ។ ​បន្តិច​ក្រោយ​មក ​នាង​ស្រាប់​តែ​យំ​អណ្ដឺតអណ្ដក ព្រោះ​រឿង​កំពុង​មើល ​ត្រូវ​នឹង​​ទំនាក់​ទំនង​ស្នេហា​របស់​នាង។ ​នាង​ក៏​បាន​បបួល​ខ្ញុំ​ឲ្យ​ទៅ​អង្គុយ​សាឡុង​ក្បែរ​នាង ព្រោះ​នាង​មិន​ចង់​នៅ​តែ​​ម្នាក់​ឯង ណា​មួយ​ពួក​យើង​ទាំង​ពីរ​​ជា​មិត្ត​រួម​ថ្នាក់​នឹង​គ្នា​ផង​។ ​គ្រាន់​តែ​នាង​ហា​មាត់​និយាយ​មក​​​ភ្លាម អារម្មណ៍​ខ្ញុំ​ត្រេក​អរ​​ញ័រ​ដៃ​អស់​ហើយ ប៉ុន្តែ​មិន​ចេះ​និយាយ​ស្ដី​ច្រើន​ជាមួយ​នាង​អី​ទេ។

ខ្ញុំ​បាន​ក្រឡេក​មើល​កែវ​ភ្នែក​ដ៏​ស្រទន់​របស់​នាង ហើយ​គិត​ក្នុង​ចិត្ត​ម្នាក់​ឯង​​ថា នាង​ជា​របស់​ខ្ញុំ ​ប៉ុន្តែ​បន្ទាប់​ពី​អង្គុយ​​មើល​រយៈ​ពេល ២​ម៉ោង នំ​ក៏​ញ៉ាំ​អស់ ហើយ​​នាង​ក៏​សុំ​ខ្ញុំ​ទៅ​ផ្ទះ​មុន។ ​នាង​ក្រឡេក​មើល​ខ្ញុំ ​រួច​និយាយ​ថា “បង ខ្ញុំ​ទៅ​ផ្ទះ​មុន​ហើយ! អរគុណ​បង​ច្រើន​ហើយ!” ​គ្រាន់​តែ​នាង​និយាយ​បែប​នេះ អារម្មណ៍​​រំភើប​ណាស់ ​ហើយ​ក្នុង​ចិត្ត​ពិត​ជា​ចង់​សារភាព​ប្រាប់​នាង ប៉ុន្តែ​ខ្លាច​ក្រែង​ខូច​ទំនាក់​ទំនង​ជា​មិត្ត​ភ័ក្ដ បើ​នាង​បដិសេធ។ ​ខ្ញុំ​កាន់​តែ​ស្រលាញ់​នាង ប៉ុន្តែ​ខ្ញុំ​អៀន​​ជាមួយ​នាង​ខ្លាំង​ណាស់ មិន​ដឹង​យ៉ាង​ម៉េច​ទេ។

​ថ្នាក់​ទី ១២៖

ថ្ងៃ​បញ្ចប់​ការ​សិក្សា​មក​ដល់ ខ្ញុំ​ឃើញ​នាង​ស្លៀក​ពាក់​ស្រស់​ស្អាត​​ដូច​ទេពអប្សរ​ពេល​ឈរ​នៅ​លើ​វេទិកា​ទទួល​សញ្ញាបត្រ។ ​នាង​ដឹង​ថា​ខ្ញុំ​សម្លឹង​មើល​នាង ពេល​ចុះ​ពី​វេទិកា​វិញ នាង​ក៏​ដើរ​មក​រក​ខ្ញុំ​រួច​និយាយ​ថា “​​បង​ប្រុស ​ជា​មិត្ត​​ល្អ​​បំផុត​ម្នាក់​របស់​ខ្ញុំ”។ ​ខ្ញុំ​គិត​ក្នុង​ចិត្ត​ថា នេះ​ជា​ពេល​វេលា​ចុង​ក្រោយ​នៃ​ការ​សិក្សា​របស់​ពួក​យើង ​ខ្ញុំ​គួរ​តែ​សារភាព​ស្នេហ៍​ជាមួយ​នាង តែ​មាន​​ចិត្ត​មួយ​ផ្សេង​ទៀត​មក​រារាំង​ដោយ​សារ​តែ​ភាព​អៀន​ខ្មាស មិន​ដឹង​មូល​ហេតុ​អ្វី។

​ថ្ងៃ​រៀបការ៖

​បន្ទាប់​ពី​បញ្ចប់​ការ​សិក្សា​មិន​ទាន់​បាន​ប៉ុន្មាន​ខែ​ផង ខ្ញុំ​បាន​​ឮ​ដំណឹង​ថា នាង​នឹង​រៀប​ការ​ប៉ុន្តែ​រៀប​ការ​ជាមួយ​បុរស​ផ្សេង។ ​គ្រាន់​តែ​ដឹង​ដំណឹង​នេះ​ភ្លាម ​ខ្ញុំ​សោក​ស្ដាយ​ស្ទើរ​ធ្លាក់​ថ្លើម ​ព្រោះ​នារី​ដែល​ខ្ញុំ​បម្រុង​នឹង​សារភាព​ បែរ​ជា​​បាន​ទៅ​លើ​ដៃ​បុរស​ផ្សេង។ ​ក្នុង​ថ្ងៃ​អាពាហ៍ពិពាហ៍​នោះ នាង​ក៏​បាន​អញ្ជើញ​មិត្ត​ភ័ក្ដិ​ជិត​ស្និត​ដែល​ធ្លាប់​រៀន​ជាមួយ​គ្នា​ជា​ច្រើន​គ្នា​​ដែរ ​​រួម​ទាំង​ខ្ញុំ​ផង។ ​ខ្ញុំ​បាន​ត្រឹម​តែ​ឈរ​អបអរ​សាទរ​នាង​ជាមួយ​មិត្ត​ផ្សេង​ទៀត ​ប៉ុន្តែ​ក្នុង​ចិត្ត​ចុកចាប់​រក​ពាក្យ​ថ្លែង​មិន​ត្រូវ ចង់​យំ​ក៏​មិន​ចេញ។

​ក្រោយ​ពី​រៀប​ការ​បាន​ប៉ុន្មាន​ឆ្នាំ ​នាង​បាន​ជួប​គ្រោះ​ថ្នាក់​ចរាចរណ៍​​យ៉ាង​រន្ធត់ រហូត​បាត់​បង់​ជីវិត​ទាំង​វ័យ​ក្មេង។ ​ពេល​​ទទួល​ដំណឹង​ថា សព​នាង​ត្រូវ​គេ​បញ្ជូន​​មក​ដល់​ផ្ទះ​ហើយ​ ខ្ញុំ​បាន​​ទៅ​ដល់​កន្លែង​ពិធី​យ៉ាង​តក់ក្រហល់។ ​សព​នាង​ត្រូវ​បាន​​ដាក់​ក្នុង​មឈូស​យ៉ាង​រៀបរយ​ទៅ​ហើយ ​ហើយ​នៅ​ក្បែរ​មឈូស​គេ​បាន​​ប្រមូល​កំណត់​ហេតុ​របស់​នាង​​​​​ទុក​ម្ដុំ​ដែល​​នាង​បាន​សរសេរ​​កាល​រៀន​នៅ​វិទ្យាល័យ។ ​ខ្ញុំ​បាន​បើក​មើល​ទាំង​អស់​មិន​ឲ្យ​រំលង​ឡើយ។

​ប៉ុន្តែ​ជា​រឿង​គួរ​​ភ្ញាក់​ផ្អើល ​ក្នុង​កំណត់​ហេតុ​មួយ​ក្នុង​ចំណោម​នោះ​ នាង​បាន​សរសេរ​​​ពី​ទំនាក់​ទំនង​ស្នេហា​ជាមួយ​បុរស​ម្នាក់​ដោយ​រៀប​រាប់​ថា “​ខ្ញុំ​សម្លឹង​​មើល​គាត់ ហើយ​ប្រាថ្នា​ថា ​សូម​ឲ្យ​គាត់​ជា​របស់​ខ្ញុំ ប៉ុន្តែ​គាត់​មិន​ចាប់​អារម្មណ៍​ខ្ញុំ​សោះ។ ​ខ្ញុំ​ចង់​ប្រាប់​គាត់ ខ្ញុំ​ចង់​ឲ្យ​គាត់​ដឹង​ថា ​ខ្ញុំ​ស្រលាញ់​គាត់​ណាស់ ខ្ញុំ​មិន​ចង់​​នៅ​ត្រឹម​ធ្វើ​ជា​មិត្ត​ភ័ក្ដិ​ទេ។ ​ខ្ញុំ​ពិត​ជា​ស្រលាញ់​គាត់ ប៉ុន្តែ​ខ្ញុំ​ជា​អៀន​ខ្មាស​ម្លេះ​ទេ ខ្ញុំ​មិន​ដឹង​ថា​​មក​ពី​ហេតុ​អ្វី។ ខ្ញុំ​ពិត​ជា​ចង់​ឮ​សម្ដី​ផ្ទាល់​ចេញ​ពី​មាត់​គាត់​ថា គាត់​ស្រលាញ់​ខ្ញុំ​ ខ្លាំង​ណាស់!”

​ពេល​អាន​សារ​ទាំង​នេះ​ចប់​ភ្លាម​​ ភ្ញាក់​ខ្លួន​​ព្រើត​​ព្រោះ​​ដឹង​ថា ​បុរស​ក្នុង​កំណត់​ខាង​លើ​នេះ​ជា​រូប​ខ្ញុំ។ ខ្ញុំ​សោក​ស្ដាយ​ខ្លាំង​ណាស់ ​រហូត​សម្រក់​ទឹក​ភ្នែក​ក្បែរ​មឈូស​​នាង​ស្ទើរ​អស់​ពី​ខ្លួន។ ​ខ្ញុំ​ស្អប់​ខ្លួន​ឯង ខ្ញុំ​បន្សល់​ទុក​​តែ​វិប្បដិសារី​ព្រោះ​តែ​មិន​ហ៊ាន​សារភាព​នៅ​ចំពោះ​មុខ​នាង៕