យើងម្នាក់ៗតែងតែមានបំណងប្រាថ្នាចង់ទៅកម្សាន្តនៅ Maldives ហើយមែនអត់🤩!??​ តែអ្វីដែលជាឧបសគ្គមិនអាចឲ្យយើងទៅបាននោះគឺលុយវាស្ទើរ 😫 ចង់ហែលទឹក ចង់មុជទឹកមើលត្រី ចង់ញាំអាហារសមុទ្រស្រស់ៗ ចង់អង្គុយមើលព្រះអាទិត្រលិចតាមមាត់ឆ្នេរ ចង់បឺតទឹកដូងត្រជាក់ៗហើយដេកស្រូបយកខ្យល់អាកាស…😍 តែគ្រាន់តែអ្វីដែល កូនពៅ.com រៀបរាប់ត្រួសៗនេះលោកអ្នកត្រូវចំណាយខ្ទង់រាប់ពាន់ដុល្លារទៅហើយ 😱

តែនៅមានវិធីមួយទៀត! អ្នកអាចទៅលេង Maldives version របស់ឥណ្ឌូនេស៊ី ព្រោះទិដ្ឋភាពនៅទីនោះគឺមានលក្ខណៈស្រដៀងទៅនឹង Maldives ស្ទើរតែ ១០០% ទៅហើយ! ឆ្នេរខ្សាច់សស្អាត 🏝 ទឹកសមុទ្រខៀវថ្លាដូចកញ្ចក់ 🌊 ត្រីសត្វសមុទ្រ 🐟 និងផ្កាថ្ម 🐚 នៅទីនោះជាប់ចំណាត់ថ្នាក់លេខ ៥ លើពិភាពលោក ព្រោះមានជីវចំរុះសម្បូរបែប…🤯 កោះម៉ាបូល របស់ប្រទេសឥណ្ឌូនេស៊ី នៅជិតខ្មែរមែនទែនបើប្រៀបធៀបនឹង Maldives 📍

បើនិយាយពីតម្លៃវិញគឺម៉ាសប្បាយចាយ ព្រោះវាមានតម្លៃធូរថ្លៃឆ្ងាយជាង Maldives បើសរុបជាទឹកប្រាក់ដើម្បីបានទៅលេងទីនោះ គឺវាខ្ទង់ ១លានរៀលលុយខ្មែរ ឬ 250$ ដុល្លារអាមេរិចប៉ុណ្ណោះ!!

(បញ្ជាក់៖ តម្លៃទាំងអស់ខាងក្រោមនេះគឺតម្លៃសម្រាប់មនុស្សមួយនាក់)

ថ្លៃសំបុត្រយន្តហោះជើងទៅមក ៖ ប្រហែល 100$ (ចេញដំណើរពីបាងកកប្រទេសថៃ)

ថ្លៃរថយន្តឈ្នួល៖ 7$ (ពីព្រលានយន្តហោះ Tawau ឥណ្ឌូនេស៊ី ទៅផែ Semporna Jetti )

ថ្លៃទូក រួមទាំងថ្លៃស្នាក់នៅ Resort Uncle Chang’s Sipadan Mabul Dive Lodge ៖ ប្រហែល 100$ (បូករួមទាំងអាហារ ៣ពេល)

ឬបើចង់ញាំ BBQ ឬអាហារសមុទ្យផ្សេងៗ អ្នកអាចទៅទិញគ្រឿងសមុទ្រស្រស់ៗពីផែប្រជានេសាទក្នុងតម្លៃធូរថ្លៃបំផុត ហើយអ្នកអាចយកមកឲ្យខាងចុងភៅ resort ចំអិនអោយក្នុងតម្លៃពិសេសបានទៀតផង!! 🦀🦑🍖

***ចង់ទៅលេង Maldives version ឥណ្ឌូនេស៊ីអ្នកអាចទំនាក់ទំនងខាង resort ដោយផ្ទាល់តាមរយះលីងខាងក្រោម៖

👉 Official Website or TripAdviser